វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ងើ​ប​ឡើង​ត​ស៊ូ​​គឺ​​នឹង​មា​នឱ​កា​ស​ជោគ​ជ័​យ​ច្រើ​​នជា​ង​​អ្ន​ក​ដែ​លមិ​ន​ងើ​ប​ឡើង​ត​ស៊ូ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:31 am ថ្ងៃ Sunday 15th October 2017អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ការតស៊ូនឹងជោគជ័យ ឈ្នះឬចាញ់ ខកចិត្ត វានៅលើវិធីសាស្ត្រតស៊ូរបស់មនុស្សនោះ ជាអ្នកតស៊ូដោយប្រើបញ្ញាឬតស៊ូ
ដោយប្រើអវិជ្ជា។

 

ប្រសិនប្រើបញ្ញាជាមាគ៌ានៃការតស៊ូ  ឱកាសជោគជ័យមានច្រើនជាងប្រើអវិជ្ជាជាមាគ៌ានៃការតស៊ូ   តែកុំមានការប្រមាទ
ព្រោះឱកាសនឹងជា អ្នកឈ្នះឬជាអ្នកចេញនោះ គឺនៅមានបច្ច័យជាច្រើនយ៉ាងទៀតជាអជ្ញាកណ្តាល  ជាបច្ច័យដែលមាន
ឥទ្ធិពលដល់ការតស៊ូរបស់ជីវិត។វានៅលើការតស៊ូនោះត្រូវតាមកាលឬទេ   ការតស៊ូនោះត្រូវតាមស្ថានការណ៍ឬទេ ការ
តស៊ូនោះត្រូវតាមទីកន្លែងឬទេ ការតស៊ូនោះត្រូវតាមបុគ្គលឬទេ ។ល។ គឺនៅមានជាច្រើនទៀត។

 

ជីវិតក្នុងសង្គមនេះ គឺពិតជាមានរឿងរ៉ាវជាច្រើនយ៉ាងណាស់ដែលត្រូវគិត ពេលខ្លះយើងកាន់តែទន់ខ្សោយ គេកាន់តែ
មើលងាយ រឹសរូសហូសហេតុដោយមិនមានហេតុផល គឺនឹងត្រូវ បានគេស្អប់។ជីវិតគឺជាការតស៊ូ  ក្នុងសៀវភៅបញ្ហាជីវិត
ដែលរៀបរៀងដោយព្រះតេជគុណធម្មបាល ខៀវ ជុំ បានបញ្ជាក់ថា ការតស៊ូចែកបានជា ៣ ប្រការគឺ ១)ការតស៊ូជាមួយ
ធម្មជាតិ ២)ការតស៊ូជាមនុស្សគ្នាឯង និង៣)ការតស៊ូជាមួយហេតុការណ៍។

 

រីឯការតស៊ូជាមួយធម្មជាតិ ព្រះអង្គបានធ្វើការសរុបសេចក្តីថា ដំបូងតស៊ូរបស់មនុស្សគឺតស៊ូ   ដើម្បីសុខភាពនិងអនាម័យ
ល្អ ធម្មជាតិបានបង្គាប់ឱ្យយើងតស៊ូ បានជាធម្មជាតិឱ្យគ្រឿងឧបករណ៍ តស៊ូគ្រប់គ្រាន់។ការបដិបត្តិតាមលក្ខណរបស់ធម្ម
ជាតិ ការស្តាប់ពាក្យដំបូន្មានរបស់គ្រូពេទ្យ និងការធ្វើតាមតម្រាសុខវិទ្យាជាការល្អបំផុត   ហើយមិនមានបង់ខាតទ្រព្យ
សម្បត្តិអ្វីផង ដូចការដកដង្ហើមឱ្យវែងៗក្នុងវេលាព្រឹកជាការងាយធ្វើបំផុត តែយើងពុំបានធ្វើឱ្យជាប់លាប់។ ឯជនដែលគេ
បានធ្វើត្រឹមត្រូវតាមពេលរឿយៗនោះ គេរមែងមានសុខភាពអនាម័យល្អជាងយើង។

 

ការតស៊ូជាមួយមនុស្សគ្នាឯង គឺទី១ ជាមនុស្សគប្បីជឿថា មនុស្សយើងនឹងរស់នៅបានក្នុង លោកនេះ ដោយការតស៊ូបើ
យើងមិនតស៊ូក៏ប្រែថាយើងត្រូវស្លាប់ ព្រោះការមិនតស៊ូនោះជាសេចក្តី ស្លាប់ពិតៗ ជាសេចក្តីស្លាប់សម្រាប់មនុស្សម្នាក់ៗផង
ជាសេចក្តីស្លាប់សម្រាប់ប្រទេសជាតិផង។ ការរាថយក្រោយមិនបានឱ្យផលអ្វីឡើយ សេចក្តីចាំបាច់បង្គាប់ឱ្យយើងតស៊ូ
មនុស្សយើងកើតមក សម្រាប់ការតស៊ូ ការគេចរត់លូន បានទទួលផលគឺចាញ់ឬស្លាប់ប៉ុណ្ណោះឯង។

 

ចំណែកទី២ ក្នុងពេលតស៊ូនោះ យើងមានគ្រឿងឧបករណ៍ពីរយ៉ាង ម្យ៉ាងគឺសេចក្តីអត់ធន់   ទាំងខាងរូបកាយនិងចិត្ត
វិញ្ញាណ។ខាងរូបកាយសំដៅយកអនាម័យល្អ សុខភាពរឹងប៉ឹង ខាងចិតវិញ្ញាណ   សំដៅយកសេចក្តីអត់ទ្រាំទុក្ខលំបាកមិន
ស្តែងអាការៈត្អូញត្អែរ ឬចំណុចទន់ខ្សោយ  ឱ្យគេដឹងឮ។  ម្យ៉ាងទៀតមនុស្សអ្នកតស៊ូត្រូវមានគ្រឿងប្រដាប់    មានគ្រឿង
ឧបករណ៍គ្រប់គ្រាន់ សម្រាប់ខ្លួន ដែលស្តែងឱ្យឃើញថា បើនរណាមកបៀតបៀនជិះជាន់យើង គេនឹងត្រូវបានទទួលការ
តបតវិញពេញបន្ទុក។

 

ទោះជាយ៉ាងណា ព្រតេជគុណធម្មបាល ខៀវ ជុំបានសរសេរបញ្ជាក់ថា ការតស៊ូនេះមានន័យពីយ៉ាង គឺម្យ៉ាងជាការតស៊ូ
ដើម្បីការពារនូវសេចក្តីជិះជាន់  ម្យ៉ាងទៀតជាការតស៊ូដើម្បីយកជ័យជំនះក្នុងការដណ្តើមប្រជែងរបស់ជីវិត    ព្រោះជីវិត
របស់មនុស្សដែលរស់នៅជាមួយគ្នាក្នុងលោក មានចំនួនកាន់តែច្រើនឡើងៗ   ការដណ្តើមប្រជែងប្រកួតប្រណាំងជាការ
ចាំបាច់ត្រូវធ្វើទាំងខាងការពារទាំងខាងដណ្តើមប្រជែង។

 

ការដណ្តើមប្រជែងក្នុងជីវិតរបស់មនុស្សនោះ បើធ្វើដោយល្អ គឺឱ្យបានល្អ ទាំងខ្លូនឯងផង ទាំងអ្នកដទៃផង អ្នកណាធ្វើ
បានច្រើនជាងអ្នកនោះឈ្នះ នេះគឺជាការប្រណាំង ប្រជែងយ៉ាងត្រឹមត្រូវ។

រឿងការតស៊ូជាមួយហេតុការណន៍នោះវិញ ក្នុងសៀវភៅបញ្ហាជីវិតបានបញ្ជាក់ថា មានកម្មវិធីខុស   អំពីការតស៊ូជាមួយ
ធម្មជាតិ ឬមនុស្សគ្នាឯងពីប្រការគឺ៖

 

 ១) ការតស៊ូជាមួយធម្មជាតិ ឬជាមួយមនុស្សផងគ្នា  ត្រូវប្រើវិធីពីរយ៉ាងគឺតស៊ូដោយត្រង់ចំៗ ឬតស៊ូដោយកៀនៗ ក្បែរៗ
តែការតស៊ូជាមួយហេតុការណ៍នេះវិញ  ធ្វើដូច្នេះពុំបានសម្រេចផលឡើយត្រូវតស៊ូដោយកៀនៗ ក្បែរៗវិញ ទើបបានផល
ល្អ។

 

ទី២ ការតស៊ូជាមួយហេតុការណ៍ ដែលនឹងបានជ័យជំនះត្រូវផ្អែកទៅលើសេចក្តីអត់ធន់ ច្រើនជាងកលល្បិច ព្រោះហេតុ
ការណ៍រមែងមានការប្រែប្រួលប្តូរផ្លាស់ជានិច្ច។ហេតុការណ៍មួយៗ  ដែលកើតឡើងទាក់ទងនឹងមនុស្សភាគច្រើនបុគ្គល
ម្នាក់ៗ នឹងប្រយុទ្ធតស៊ូដោយត្រង់ចំៗ ជាការលំបាក។របៀបតស៊ូជាមួយនឹងហេតុការណ៍អាក្រក់នោះ គឺត្រូវសាងកម្លាំង
ឱ្យបានមាំមួន ជាមុន។

 

ទោះជាយ៉ាងណាក្តី សូមឱ្យយើងតស៊ូក្នុងផ្លូវធម៌ដើម្បីឧត្តមការ ឧត្តមគតិ មនុស្សធម៌ យុត្តិធម៌ និងដើម្បីចំណុចទិសដៅចុង
បំផុតនៃសន្តិភាពពិភពលោក។ហើយប្រសិនតស៊ូហើយ មិនទទួលបានជោគជ័យ ចូរកុំរាថយ បាក់ទឹកចិត្ត និងចូរកុំអស់
សង្ឃឹម ចូរស្ងប់សតិអារម្មណ៍ ហើយចាប់ផ្តើមស្វែងយល់ និងស្រាវជ្រាវរកហេតុផលឱ្យបានថា   មានបច្ច័យអ្វីជាឧបសគ្គ
ចំពោះការ តស៊ូរបស់យើង។ហើយកែលំអវិធីសាស្ត្រជាថ្មីឱ្យបានសមរម្យជាមួយនឹងសភាពនៃការតស៊ូនោះៗ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com