វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
គោ​​​​ល​​ធ​​ម៌​​នាំ​ឱ្យទៅ​ជា​ស​​មា​​ជិ​​ក​​ល្អនៃ​​ស​​ង្គម​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:24 pm ថ្ងៃ Thursday 31st May 2018អត្ថបទ​ដោយ: VIM Radio

សមាជិកល្អរបស់សង្គម ក្រៅពីមិនមែនជាមនុស្សចៃសង្គម និងមិនមែនជាមនុស្សបង្កបញ្ហាហើយគឺជាអ្នកជួយឆ្នៃប្រឌិត
សង្គម មានការប្រព្រឹត្តបដិបត្តិតាមគោលព្រហ្មវិហារធម៌គឺធម៌ប្រចាំចិត្តរបស់បុគ្គលប្រសើរ ឬអ្នកមានចិត្តខ្ពង់ខ្ពស់ ដែលផ្តល់
ភាពកក់ក្តៅដល់គ្នាទៅវិញទៅមក ដោយមានមេត្តា ករុណា មុទិតា ឧបេក្ខា។និងមានការគោរពបដិបត្តិតាមគោលធម៌បំពេញ
ការសង្គ្រោះដល់មនុស្សផងគ្នាក្នុងសង្គមជាតិ ឬធម៌ឧបករណ៍ចង់ចិត្តមនុស្ស  និងបង្រួបបង្រួមនូវសាមគ្គីភាព    ដោយមាន
ទាន បិយវាចា អត្ថចរិយា និងសមានត្តតា។

ប្រជាពុទ្ធបរិស័ទដែលជាអ្នកគោរពបដិបត្តិតាមពុទ្ធសាសនា គឺបានឮជាច្រើនហើយនូវពាក្យថា  ព្រហ្មវិហារធម៌ទាំង  ៤
ដែលបានពោលមកខាងលើ ហើយបណ្តាធម៌ទាំង៤នោះលោកយកធម៌មេត្តាមកពោលជាដំបូង ពីព្រោះមេត្តានេះគឺសំខាន់
ណាស់សម្រាប់មនុស្សសត្វដែលជាសមាជិកនៃសង្គមត្រូវមានទើបសង្គមមានសុខសន្តិភាព។មេត្តាគឺជាធម៌ត្រជាក់ជាឱសថ
ទប់ស្កាត់បញ្ហាការបៀតបៀនជិះជាន់គេងប្រវ័ញ្ចគ្នារំលោភសិទ្ធិសេរីភាពទៅលើអាយុជីវិតទ្រព្យសម្បត្តិប្តីប្រពន្ធកូនកេរ្តិ៍ឈ្មោះ
កិត្តិយសជាដើម។សមាជិកនៃសង្គមមានចិត្តមេត្តាប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ។

សមាជិកល្អរបស់សង្គមជាមនុស្សមានករុណាគឺមានការអាណិតអាសូរពេលបានឃើញបុគ្គលមានទុក្ខ និងប្រាថ្នាឱ្យអ្នក
ដទៃរួចចាកទុក្ខ។សេចក្តីទុក្ខគឺជាអ្វីដែលចូលមកបៀតបៀនធ្វើឱ្យមិនសប្បាយកាយ  និងមិនសប្បាយចិត្ត។ សេចក្តីទុក្ខកើត
ចេញពីកត្តាច្រើនយ៉ាង តែបើពោលជារួម មានពីរគឺទីមួយ ទុក្ខដែលកើតឡើងពីការប្រែប្រួលតាមធម្មជាតិរបស់រាង្គកាយ ដូច
ជាការកើត ចាស់ ឈឺ ស្លាប់ ដែលហៅថាកាយិកទុក្ខ។ទុក្ខខាងផ្លូវចិត្ត  ជាសេចក្តីទុក្ខដែលកើតចេញពីខាងក្រៅខ្លួន   ដូចជា
ពេលប្រាថ្នាចង់បានអ្វីហើយមិនសមតាមសេចក្តីប្រាថ្នាក៏ជាទុក្ខ ពើបប្រទះនឹងអ្វីៗ ដែលមិនជាទីគាប់ចិត្តក៏ជាទុក្ខ ការព្រាត
ប្រាស់ចាករបស់ដែលជាទីស្រឡាញ់ក៏ជាទុក្ខ។លើសពីនេះ ទៀតនោះ ទុក្ខខ្លះកើតចេញពីអារម្មណ៍មិនល្អខាងក្រៅ   ដូចជា
អ្នកដទៃមកធ្វើឱ្យកើតទុក្ខ ឬកត្តាសង្គមជាដើម។

ព្រហ្មវិហារធម៌បន្ទាប់មកទៀត មុទិតា គឺមានចិត្តត្រេកអរររីករាយជាមួយនឹងបុគ្គលធ្វើល្អ និងឃើញគេមានសេចក្តីសុខក៏
ត្រេកអរតាម ឃើញគេបានល្អ ឬមានការរីកចម្រើនក៏ត្រេកអរតាម ដោយមិនច្រណែនឈ្នានីស  និងជួយផ្តល់កម្លាំងចិត្តដល់
អ្នកប្រព្រឹត្តល្អផ្សេងៗ។ចំណែកឧបេក្ខាវិញ មានចិត្តជាកណ្តាល    ពិចារណាឱ្យឃើញថា   អ្នកធ្វើអាក្រក់បៀតបៀនអ្នកដទៃ
ប្រព្រឹត្តអំពើពុករលួយ ជិះជាន់គេងប្រវ័ញ្ចគេជាដើមត្រូវមានទោស ត្រូវមានការអនុវត្តទៅតាមច្បាប់ដែលបានកំណត់។ទន្ទឹម
នឹងនេះដែរ យើងជួយអ្វីដល់អ្នកដទៃបាន ក៏ព្យាយាមជួយទៅតាមធម៌ មិនត្រូវជួយជម្រុញឱ្យ មនុស្សធ្វើអាក្រក់នោះទេ។

បន្ទាប់ពីមានព្រហ្មវិហារធម៌ តមកទៀតនោះ  សមាជិកល្អនៃសង្គមមានគោលធម៌បំពេញការសង្គ្រោះដល់មនុស្សផងគ្នា 
ឬធម៌ជាឧបករណ៍ចង់ចិត្តមនុស្ស និងបង្រួបបង្រួមនូវសាមគ្គីភាពរួមមានទាន គឺការឱ្យឬការចែករំលែកអ្វីដែលមានប្រយោជ
ន៍ដល់អ្នកដទៃ ដូចជាឱ្យចំណេះដឹងទាំងផ្លូវលោក និងទាំងផ្លូវធម៌ ឱ្យវត្ថុសម្ភារៈ  និងឱ្យអភ័យទាន បិយវាចា ការពោលពាក្យ
សម្តីពិរោះពិសារគួរឱ្យចង់ស្តាប់ ដែលជាពាក្យពិតមានប្រយោជន៍   និងប្រកបដោយកាល     អត្ថចរិយា ការប្រព្រឹត្តអំពើជា
ប្រយោជន៍ដល់គ្នានឹងគ្នា និងសមានត្តតាគឺការតាំងខ្លួនស្មើ មិនប្រកាន់ខ្លួន និងមិនក្រលេចក្រឡុចជាដើម ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com