វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នា​យ​ក​ធ​ម៌​គឺ​ជា​ធ​ម៌​រ​ប​ស់​អ្នក​គ្រប់​គ្រង​ ឬដឹកនាំ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:06 pm ថ្ងៃ Monday 4th June 2018អត្ថបទ​ដោយ: VIM Radio

តាមទស្សនៈក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់មានពុទ្ធដីកាថា ដើម្បីធ្វើឱ្យកិច្ចការងារគ្រប់គ្រង ឬដឹកនាំ
មួយប្រកបដោយភាពជោគជ័យ និងភាពសុខសាន្តសុខដុមរមនា រីកចម្រើនជាភិយ្យោភាព អ្នកគ្រប់គ្រង     ឬដឹកនាំត្រូវប្រ
កាន់យក និងគោរពប្រតិបត្តិតាមនាយកធម៌  គឺជាធម៌របស់បុគ្គលដែលជាអ្នកគ្រប់គ្រង ឬជាធម៌របស់អ្នកដឹកនាំទៅកាន់ផ្លូវ
ល្អ ៦ ប្រការ គឺ ទី១. ខមា មានការអត់ធន់ ទី២. ជាគរិយ ការភ្ញាក់រឭក ទី៣. ឧដ្ឋាន ការស្ទុះស្ទា ទី៤.  សំវិភាគ   ការចែករំ
លែក ទី៥. ទយា សេចក្តីអាណិតអាសូរ និងទី៦. ឥក្ខណា ការរំពៃមើល។

ពាក្យថា ខមា គឺជាការអត់ធន់ ការអត់ធន់ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត ចំពោះសេចក្តីលំបាកគ្រប់យ៉ាង។សម្រាប់បុគ្គល
ដែលជាអ្នកគ្រប់គ្រង ឬជាអ្នកដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពទាំងអស់ គឺទាំងផ្នែកពុទ្ធចក្រ និងទាំងផ្នែកអាណា
ចក្រ មិនថាជាមាតាបិតានោះទេ ត្រូវតែមានស្មារតីអំណត់អត់ធន់ឱ្យបានខ្ពស់បំផុត ព្រោះជាធម្មតាការគ្រប់គ្រង់ ឬដឹកនាំមិន
មែនជារឿងដែលងាយស្រួលទេ    ហើយក៏មិនមែនជារឿងដែលលំបាកណាស់ណាដែរ។ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជា
មនុស្សដែលដើរនាំមុខគេ ព្រោះហេតុនេះគេចមិនផុតទេពីពាក្យរិះគន់ប្រមាទមើលងាយ មើលថោកដែលជាការវាយប្រហារ
អំពីសំណាក់អ្នកដទៃ និងរឿងដែលជាទីគាប់ចិត្តខ្លះ និងរឿងដែលមិនជាទីគាប់ចិត្តខ្លះ។ទន្ទឹមនឹងនេះដែរ ក្នុងនាមជាអ្នកគ្រប់
គ្រងត្រូវសម្តែងឱ្យឃើញពីរូបភាពរឹងប៉ឹង ប្រឈមមុខយ៉ាងក្លាហានចំពោះឧបសគ្គទាំងអស់   តស៊ូយ៉ាងអត់ធ្មត់បំផុតប្រកប
ដោយស្មារតី រួចហើយញញឹមទទួលស្គាល់បញ្ហាទាំងនោះ     និងស្វែងយល់ឱ្យបានកាន់តែច្បាស់នូវបញ្ហាដែលកើតឡើង។

បន្ទាប់មក បុគ្គលដែលជាអ្នកគ្រប់គ្រង និងជាមេដឹកនាំ ត្រូវមានជាគរិយ គឺមានការភ្ញាក់រឭក  ភាពឈ្លាសវៃក្នុងកិច្ចការ
ងារ និងកាតព្វកិច្ចរបស់ខ្លួន និងត្រូវមានសតិសា្មរតីភ្ញាក់រឭកឱ្យបានរឿយៗ  មានសម្បជញ្ញៈបរិបូរណ៍   ដោយឥតធ្វេសប្រ
ហែសបណ្តែតបណ្តោយ   ព្រមទាំងដាស់តឿនក្រើនរំលឹករាល់សកម្មភាពការងារដែលខ្លួនធ្វើទាំងអស់។មិនតែប៉ុណ្ណោះត្រូវ
មានស្មារតីយល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា និងឧបសគ្គនៃការដឹកនាំ។អ្នកដឹកនាំត្រូវតែជាបុគ្គលមានឧដ្ឋាន គឺ
មានការស្ទុះស្ទា មានការព្យាយាម ហើយស្វះស្វែងខ្នះខ្នែងប្រឹងប្រែងក្នុងកិច្ចការងារគ្រប់យ៉ាង    ដោយមានការយកចិត្តទុក
ដាក់ខ្ពស់បំផុត  មិនត្រូវបង្អែបង្អង់ចាំថ្ងៃនេះ និងចាំថ្ងៃនោះសឹមធ្វើឡើយ។លើសពីនេះទៀតនោះ ជាបុគ្គលដែលមិនខ្ជិលច្រ
អូស មិនរួញរាថយ ក្នុងកិច្ចការងាររបស់ខ្លួន និងចេះស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត។

បន្ទាប់មក បុគ្គលជាអ្នកដឹកនាំ ត្រូវមានសំវិភាគ គឺបានន័យថា ត្រូវមានការចែករំលែក   មានសន្តានចិត្តល្អ ប្រាសចាក
សេចក្តីកំណាញ់ឬស្យា ជាអ្នកមានការចែករំលែកជានិច្ច មិនថាជាវត្ថុ ឬមុខការទេ   គឺមិនត្រូវក្តោបក្តាប់អំណាចតែម្នាក់ឯង
នោះឡើយ។ហើយអ្នកដឹកនាំត្រូវបើកចំហចិត្តឱ្យទូលាយ និងមើលឱ្យបានវែងឆ្ងាយ ដើម្បីចែករំលែកនូវអំណាចរបស់ខ្លួន
ដែលមានទៅដល់សមាជិក ឬសហការីក្រោមឱវាទរបស់ខ្លួន   ពោលគឺមានការបែងចែកនូវការងារទៅតាមការគួរ   ហើយ
ត្រូវតែស្គាល់អំពីតួនាទីរបស់ខ្លួនដែលត្រូវធ្វើ។ជាពិសេសអ្នកដឹកនាំប្រទេសជាតិ គឺជាចាំបាច់ណាស់ត្រូវមានការចែករំលែក
អំណាច និងផលប្រយោជន៍ដល់គ្នានឹងគ្នា ទើបអាចឈានទៅរកការរួបរួមសាមគ្គីគ្នាបាន។

អ្នកគ្រប់គ្រង ឬអ្នកដឹកនាំត្រូវមានធម៌ទយា គឺមានសេចក្តីអាណិតអាសូរ ទឹកចិត្តអាធ្យាស្រ័យ  អាណិតអាសូរដល់អ្នក
ដទៃ និងចេះចែករំលែកនូវសេចក្តីសុខដល់មនុស្សម្នាទាំងឡាយណាដែលបានរស់នៅក្រោមឱវាទរបស់ខ្លួន ពោលគឺមាន
សេចក្តីសន្តោស ដោយបច្ច័យទាំងឡាយ៤។ជាងនេះទៅទៀតនោះ  មានចិត្តសប្បុរសស្មោះសរចំពោះអ្នកដទៃ។ចំណែក
ឯធម៌ឥក្ខណា ការរំពៃមើល  បានសេចក្តីថា  អ្នកដឹកនាំត្រូវចេះត្រិះរិះគិតរំពៃមើលការខុសត្រូវ សង្កេតតាមដានហើយត្រូវ
ត្រួតពិនិត្យមើលឱ្យបានម៉ត់ចត់ និងពិចារណារាល់កិច្ចការនានា    និងសកម្មភាពមួយចំនួននៃអ្នកដែលនៅក្រោមអំណាច
និងនៅជុំវិញខ្លួន ឬក្រោមឱវាទក្រែងមានការប្រព្រឹត្តខុសដោយប្រការណាមួយ   នឹងអាលបានជួយដាស់តឿនក្រើនរំលឹក
និងកែលំអទៅរកផ្លូវត្រូវវិញ។ការរំពៃមើល គឺមិនមែនមើលក្នុងគោលបំណងអាក្រក់តាមចាប់កំហុសទេ។

ដូចនេះ ដើម្បីឱ្យការគ្រប់គ្រងមានប្រសិទ្ធិភាព និងឈានទៅរកសុខដុមរមនា និងមានការរីកចំរើនជាភិយ្យោភាព មិន
ថាអ្នកដឹកនាំសង្គមជាតិក្តី  វត្តអារាមក្តី  គ្រួសារក្តី ក៏ត្រូវមានគោលធម៌ខាងលើនេះ។ជាងនេះទៀត   អ្នកគ្រប់គ្រងឬដឹកនាំ
ជាចាំបាច់ណាស់ទាមទានូវចំណេះដឹង បទពិសោធន៍ល្អ គុណធម៌  សីលធម៌ ស្គាល់ស្ថានការណ៍     និងមានចិត្តទូលាយ
ដោយប្រកាន់យកនូវមាគ៌ាកណ្តាល។មិនតែប៉ុណ្ណោះ អ្នកដឹកនាំត្រូវមានសតិ សម្បជញ្ញៈ ភ្ញាក់រឭកជាប្រចាំ ហើយដឹងអំពី
សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ចេះទទួលខុសត្រូវ  មានចក្ខុវិស័យ   គោលបំណង   និងមានផែនការច្បាស់លាស់ណាមួយ
ដែលខ្លួនត្រូវអនុវត្តដើរទៅមុខ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com