វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​កា​​រ​​​ងា​​រ​​ទាំ​​​ង​​ឡា​យ​​មិ​​​ន​ច្របូ​​​ក​​ច្របល់​​​ ​​ទើ​​​ប​​​ជា​​​ម​ង្គល​ដ៏​​​ឧ​​ត្តម​​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:52 pm ថ្ងៃ Monday 9th July 2018អត្ថបទ​ដោយ: វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ

មនុស្សគឺជាអ្នកមានចិត្តខ្ពង់ខ្ពស់ស្គាល់ខុសស្គាល់ត្រូវស្គាល់ល្អអាក្រក់សខ្មៅបាបបុណ្យគុណទោស    ជាអ្នកស្គាល់អ្វី
ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍       ជាសត្វពិសេសមានវិចារណញាណដែលអាចអភិវឌ្ឍជីវិតទៅជាបុគ្គល
ប្រសើរបាន និងអាចឱ្យទៅជាបុគ្គលថោកទាបក៏បាន។ជាងនេះទៅទៀតនោះ    ការងារជាផ្នែកមួយដ៏សំខាន់របស់មនុស្ស
ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ការងារទាំងឡាយដែលមិនច្របូកច្របល់ឈ្មោះថាជាមង្គលដ៏ឧត្តម។

ក្នុងនោះដែរ ដែលហៅថាការងារមិនច្របូកច្របល់នោះ   អដ្ឋកថាបានអធិប្បាយថា    បុគ្គលណាមិនមានសេចក្តីខ្ជិល
ច្រអូសក្នុងកិច្ចការងារទាំងពួង មានភ្ជួររាស់ធ្វើស្រែចំការជំនួញជួនដូរ និងចិញ្ចឹមគោជាដើម ចាត់ជាមង្គលដ៏ប្រសើរ រមែងនាំ
មកនូវសេចក្តីសុខសេចក្តីចម្រើនក្នុងលោកនេះ និងលោកខាងមុខអស់កាលយូរអង្វែង។សេចក្តីនេះមានន័យថា បុគ្គលណា
មួយមិនមានសេចក្តីខ្ជិលច្រអូស  ដោយមានសេចក្តីព្យាយាមប្រឹងប្រែងខ្នះខ្នែងក្នុងកិច្ចការងារទាំងឡាយ    មិនគិតអាងថា
ព្រឹកពេក ល្ងាចពេក ត្រជាក់ ក្តៅពេកជាដើម នឹងធ្វើកិច្ចការងារអ្វីមិនបោះបង់ទុកចោលឱ្យយូរពេក។

ជាមួយគ្នានេះដែរ ហេតុដែលធ្វើឱ្យការងារច្របូកច្របល់ គឺធ្វើការងារមិនត្រូវកាល នៅមិនទាន់ដល់ពេលធ្វើ   បែជាធ្វើ
ដល់ពេលធ្វើ បែជាមិនធ្វើទៅវិញ  ធ្វើកាងារមិនត្រូវតាមវិធីសាស្ត្រដែលបានកំណត់ ធ្វើខុសលំដាប់រៀងនៃកាងារណាត្រូវធ្វើ
មុន មិនព្រមធ្វើការអង្គុយដេកចាំសំណាង បណ្តែតបណ្តោយ និងរវល់តែគិតរងចាំយាមល្អនក្ខត្តឫក្សល្អជាដើម។ព្រះពុទ្ធជា
ម្ចាស់ត្រាស់ថា ពេលណាយើងធ្វើល្អដោយកាយវាចា និងចិត្តពេលនោះជាពេលនក្ខត្តឫក្សល្អជាយាមល្អ មិនត្រូវរងចាំនោះ
ទេ គឺយើងធ្វើបានហើយ ប្រយោជន៍រមែងជានក្ខត្តឫក្សរបស់ប្រយោជន៍។

 រឿងការងារច្របូកច្របល់នេះ បើនិយាយពីប្រទេសកម្ពុជាយើងហាក់ដូចជាសំបូរណ៍ណាស់ អ្នកខ្លះមានតំណែងច្រើន
ធ្វើនេះបន្តិច ធ្វើនោះបន្តិច ហើយអ្នកខ្លះយល់ថាប្រសិនបើមិនធ្វើដូចនេះទេ       សង្ឃឹមប្រាក់ខែតែក្នុងស្ថាប័នមួយមិនអាច
ចិញ្ចឹមជីវិតរស់ទេ។ជាងនេះទៅទៀតនោះ ការងារក្នុងស្ថាប័ន និងក្រសួងខ្លះមើលទៅច្របូកច្របល់ មិនដឹងថាការងារមួយ
ណាខាងអាណាចក្រ មួយណាខាងណាពុទ្ធចក្រ ហើយព្រះពុទ្ធសាសនាហាក់ដូចជាគ្មានឯករាជ្យទេ   ទាំងនេះធ្វើឱ្យសង្គម
រឹតតែមានបញ្ហាឡើង។

ទន្ទឹមនឹងនេះដែរ បើនិយាយរឿងជំនឿវិញ ប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាមួយចំនួនធំ មិនបាន
យល់ពីសាសនាខ្លួនទេ ថែមទាំងមានជំនឿផ្តេសផ្តាសពាសវាលពាសកាល មានជំនឿនេះបន្តិចមានជំនឿនោះបន្តិច ហើយ
បញ្ជាក់ថែមលើសេចក្តីនេះ ព្រះតេជគុណ សាន សុជា មានថេរដីកាថា   នៅក្នុងសង្គមខ្មែរយើង អ្នកខ្លះគេកំពុងតែដូរសាស
នាទៅជាសាសនាដទៃព្រោះគេមើលមកខ្មែរយើងថាផ្តេសផ្តាសច្រើនណាស់ ជឿនេះផងជឿនោះផងរកទិសដៅអ្វីមិនឃើញ
ទេ អ្នកតាក៏បន់ ខ្មោចក៏បន់ មិនដឹងថារកអ្វីជាទិសដៅឱ្យពិតប្រកដ។ពុទ្ធបរិស័ទជាអ្នកគោរពតាមព្រះពុទ្ធសាសនា ក៏ប៉ុន្តែ
មានជំនឿក្នុងរឿងផ្តេសផ្តាសច្រើនណាស់ មិនដឹងថាមួយណាជាពុទ្ធសាសនា  មួយណាជាប្រពៃណី     គឺមានការច្របូក
ច្របល់។

ដូចនេះ ដើម្បីទទួលបានមកនូវមង្គលដ៏ឧត្តម លុះត្រាតែធ្វើការងារទាំងឡាយណាប្រកបដោយបញ្ញា ស្រឡាញ់ពេញ
ចិត្តធ្វើកាងារត្រូវតាមកាល ត្រូវតាមលក្ខណៈរបស់ការងារ មានការយល់ដឹងស្គាល់ហេតុស្គាល់ផល ស្គាល់លំដាប់សំខាន់នៃ
ការងារនោះៗ និងតាំងចិត្ត យកចិត្តទុកដាក់ធ្វើការ។លើសពីនេះទៀតនោះ មិនមានសេចក្តីខ្ជិលច្រអូស ដោយមានសេចក្តី
ព្យាយាមប្រឹងប្រែងខ្នះខ្នែងក្នុងកិច្ចការងារទាំងឡាយ   មិនគិតអាងថាព្រឹកពេក  ល្ងាចពេក  ត្រជាក់ពេក   ក្តៅពេកជាដើម
ដោយធ្វើការងារទាំងឡាយមិនច្របូកច្របល់ទើបមង្គលដ៏ឧត្តម៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com