វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូភាពមកពីហ្គូហ្គល
ថា​តើ​ក្នុ​ង​ព្រះ​ពុ​ទ្ធ​សា​ស​នា​មា​ន​ទ្រឹ​ស្ដី​អ្វី​ខ្លះ​ ស​ម្រា​ប់​ធ្វើ​ជា​មា​គ៌ា​ ដឹ​ក​នាំ​ប្រ​ទេ​ស​មួ​យ​ឆ្ពោះ​ទៅ​រ​ក​កា​រ​រី​ក​ច​ម្រើ​ន​ដោ​យ​សុ​ខ​ស​និ្ត​ភា​ព​?​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:37 am ថ្ងៃ Thursday 18th September 2014អត្ថបទ​ដោយ: ភ ស្ដា

      ព្រះពុទ្ធសាសនា ជាសាសនាមួយដែលមានដើមកំណើតនៅប្រទេសឥណ្ឌា ប្រមាណមុនគ.ស ៥៤៤ឆ្នាំ។ ព្រះពុទ្ធសា
សនាមានការពេញនិយម ពីសំណាក់បណ្ដាលជនយ៉ាងខ្លាំងក្នុងការគោរពប្រតិបត្តិ ក្នុងកាលព្រះពុទ្ធគង្គធរមាន និងក្រោយ
ព្រះអង្គយាងចូលកាន់បរិនិព្វានបន្តិច  ព្រះពុទ្ធសាសនាបានរីកភាយទៅកាន់បណ្ដាលប្រទេសជាច្រើន ប្រទេសឥណ្ឌា ចាម
ស្វា ចិន ជប៉ុនអាណាចក្រខ្មែរមនក្រិចជាដើម។រហូតមកដល់សព្វថ្ងៃសាសនាមួយនេះ មានអ្នកគោរពប្រតិបត្តិតាមជាច្រើន
ពាន់លាននាក់ នៅគ្រប់ទ្វីប។ ព្រះពុទ្ធសាសនាជាសាសនា សន្តិភាព ។ ព្រះធម៌ដែលព្រះពុទ្ធទ្រង់សម្ដែង មានគ្រប់បញ្ហាស
ង្គម បញ្ហាវិស័យអប់រំ បញ្ហាវិស័យសេដ្ឋកិច្ច ដឹកនាំគ្រប់គ្រង ជាដើម។តាមការសម្ដែងរបស់ព្រះពុទ្ធអ្វីដែលព្រះអង្គសម្ដែង គឺ
ការធ្វើឲ្យសត្វស្ដិតនៅក្នុងស្ថានភាពល្អប្រសើរ ចាកសេចក្តីទុក្ខការឈឺចាប់ទាំងឡាយការនាំបុគ្គលឬប្រទេសឈានទៅរកភា
ពរីកចម្រើន។ ផងដែរថាតើព្រះពុទ្ធសាសនាមានទ្រឹស្ដីអ្វី ក្នុងការដឹកនាំប្រទេសមួយឲ្យឈានទៅដល់សុខសន្តិភាពនិងការរី
កចម្រើន?

     ព្រះធម៌៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ គឺជាទ្រឹស្ដីគោលចំបង នៃព្រះពុទ្ធសាសនា ក្នុងនោះក៏មានបង្ហាញផងដែរពីបែបបទនៃការ ដឹកនាំប្រទេសមួយ របស់មេដឹកនាំឲ្យឈានទៅដល់ការអភិវឌ្ឍន៍ប្រកបទៅដោយសុខសន្ដិភាព។ទ្រឹស្ដីដែលជាគោលក្នុងកា
រដឹកនាំ រួមមាន រាជសង្គហក្បួននៃការសង្គ្រោះ របស់មេដឹកនាំចំពោះពលរដ្ឋ។ សង្គហវត្ថុ ថាតើអ្នកដឹកនាំយកអ្វីទៅសង្គ្រោះ ដល់ប្រជាពលរដ្ឋខ្លួន។ អគតិធម៌ ទ្រឹស្ដីក្នុងការធ្វើឲ្យមានយុត្តិធម៌ក្នុងសង្គម។ ទសពិធរាជធម៌ ព្រហ្មវិហារធម៌ពលីធម៌អធិប្ប
តេយ្យគរុធម៌ឬនាយកធម៌ជាដើមនិងមានផ្សេងៗទៀតដែលបង្ហាញពីក្បួនខ្នាតទ្រឹស្ដីនៃការគ្រប់គ្រងរបស់ព្រះពុទ្ធសាសនា។

     ដោយទ្រឹស្ដីនៃការដឹកនាំមានច្រើនចំណុចសូមលើកយកមកតែពីរចំណុចធ្វើការបង្ហាញរួមមានទ្រឹស្ដីអធិប្បតេយ្យនិងនា
យកទ្រឹស្ដី។ក្នុងពិភពលោកយើងបច្ចុប្បន្ន ប្លុកនយោយត្រូវបានបែងចែកជប្លុកៗ មានប្លុកសេរី ប្លុកផ្ដាច់់ការជាដើម ប្រទេស
ជាតិមួយៗគឺមានប្រព័ន្ធដឹកនាំផ្សេងៗគ្នា ។ សម្រាប់ព្រះពុទ្ធសាសនាមានទ្រឹស្ដីមួយ គឺទ្រឹស្ដីអធិប្បតេយ្យ នេះគឺការប្រកាន
យករបៀបនៃការគ្រប់គ្រងដឹកនាំប្រទេសគឺមានចំណុច រួមមាន១.អត្ដាធិប្បតេយ្យគឺរបរនៃការដឹកនាំប្រកាន់យកតាមបុគ្គល
ម្នាក់ ឬក្រុមមួយដែលមានអំណាច ក្នុងការគ្រប់គ្រងរដ្ឋអត្ដាធិប្បតេយ្យគឺជាការដឹកនាំមួយអាចល្អឬអាក្រក់មានការរីកចម្រើ
នឬអន់ថយ វាអាស្រ័យលើអ្នកដឹកនាំ បើអ្នកដឹកនាំមានហិរិធម៌ក្នុងខ្លួន ហើយប្រាថ្នាចង់ឃើការរីកចម្រើនប្រទេសរបស់ដោ
យសន្តិភាព វឌ្ឍនភាពនោះការដឹកនាំតាមលទ្ធិអត្ដាធិប្បតេយ្យល្អ ប៉ុន្តែប្រសិនបើគ្មានឆន្ទៈក្នុងការធ្វើឲ្យប្រសើរទេ ធ្វើឲ្យតែ
គ្រូសារខ្លួនមានបាន នោះការដឹកនាំរបស់អ្នកប្រកាន់យកអត្តាធិប្បតេយ្យបា្រកដជានាំឲ្យប្រទេសមានភាពវិកវរការអភិវឌ្ឍន៍
គ្មានស្ថេរភាព។២.លោកាធិប្បតេយ្យគឺជាការដឹកនាំមួយប្រកបដោយការប្រកាន់យកលក្ខណៈក្បួនច្បាប់ដែលរដ្ឋបានកំណ
ត់ មានន័យថាប្រទេស ដែលមានការគ្រប់បែបណាមានលក្ខណៈការអនុវច្បាប់ អនុម័តច្បាប់យ៉ាងនោះ គឺជាទំរងនៃលោកា
ធិប្បតេយ្យ យកក្បួនច្បាប់ ជាតិ អន្តរជាតិជាមូលដ្ឋានក្នុងការដឹកនាំ។ ៣.ធម្មាធិប្បតេយ្យគឺជារបរនៃការដឹកនាំមួយដែលមា
នលក្ខណៈតាមច្បាប់ជាតិ អន្តរជាតិ ជាពិសេសតាមលក្ខណៈធម្មជាតិដែលប្របកដោយមេត្តា ករុណា សន្ដោសប្រណី ធម្មា
ធិប្បតេយ្យ កម្រឃើញមានអនុវត្តបានណាស់ លើលោកមានតែការដឹកនាំតាមលក្ខណៈរបស់ព្រះពុទ្ធទេទើបចាត់ថាមានល
ក្ខណៈរបស់ធម្មាធិប្បតេយ្យ។ សរុបជារួម ការដឹកនាំរបស់អធិប្បតេយ្យ គឺល្អឬអាក្រក់អាស្រ័យលើឆន្ទៈនៃអ្នកដឹកនាំ។

     ដោយឡែកក្នុងទ្រឹស្ដីនៃការដឹកនាំរបស់ព្រះពុទ្ធសាសនាមួយផ្សេងទៀតគឺ គរុទ្រឹស្ដីឬនាយកធម៌។នាយកធម៌ជាទ្រឹស្ដីនៃ
ការដឹកនាំមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាពនាយកធម៌មាន៦ចំណុចដែលមេដឹកនាំត្រូវតែមានក្នុងការ
ដឹកនាំប្រទេស គឺរួមមាន ១.  ខមាការអត់ធន់សម្រាប់បុគ្គលដែលជាអ្នកគ្រប់គ្រងជាអ្នកដឹកនាំត្រូវតែមានស្មារតីអំណត់ អត់
ធន់ឲ្យបានខ្ពស់បំផុត  រាល់ការរិះគន់ប្រមាទមើលងាយ មើលថោក ដែល ជាការវាយប្រហារ អំពីសំណាក់អ្នកដទៃ  សម្តែង
ឲ្យឃើញថារូបភាពជាក់ស្តែង ក្នុងទីចំពោះមុខក្តី  កំបាំងមុខក្តី ហើយត្រូវធ្វើឲ្យបានរឹងប៉ឹងប្រឈមមុខយ៉ាងក្លាហានចំពោះឧ
បគ្គសទាំងអស់នោះ តស៊ូយ៉ាងអត់ធ្មត់បំផុត រួចហើយញញឹមទទួលស្គាល់បញ្ហាទាំងអស់នោះ  ដោយគ្មានភាពញញើត ឡើ
យ  បន្ទាប់មកត្រូវសំឡឹងនូវអ្វីជុំវិញខ្លួនយើង  ។   ២.ជាគរិយ    ការភ្ញាក់រឭក  បុគ្គលដែលជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ ត្រូវមានភាពឈ្លាសវៃក្នុងកិច្ចការងារនិងកាតព្វកិច្ចរបស់ខ្លួនត្រូវមានសតិសា្មរតីភ្ញាក់រឭកឲ្យបានរឿយៗព្រមទាំងដាស់តឿន
ក្រើនរំលឹករាល់សកម្មភាពការងារដែលខ្លួនបានធ្វើទាំងអស់ ។ ៣.ឧដ្ឋានការស្ទុះស្ទាអ្នកដឹកនាំត្រូវតែជាបុគ្គលមានភាពព្យា
យាម ឧស្សាហ៍ ហើយស្វះស្វែងប្រឹងប្រែងក្នុងកិច្ចការងារ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត  មិនត្រូវបង្អែបង្អង់ចាំថ្ងៃ
នេះ ថ្ងៃនោះធ្វើទេ ។ ៤.សំវិភាគ ការចែករំលែកសម្រាប់បុគ្គលជាអ្នកដឹកនាំមិនត្រូវក្តោបក្តាប់អំណាចតែម្នាក់នោះទេត្រូវបើ
ចំហផ្លូវចិត្តឲ្យទូលាយ  ដើម្បីចែករំលែកនូវអំណាចរបស់ខ្លួនដល់សមាជិក ដែលនៅក្រោមឪវាទរបស់ខ្លួន  ពោលគឺការបែង
ចែកនូវការងារ  ហើយត្រូវតែស្គាល់អំពីតួនាទីរបស់ ខ្លួនដែលខ្ឡួនត្រូវធ្វើ។៥. ទយា  សេចក្តីអាណិតអាសូរ បុគ្គលត្រូវមាន
ទឹកចិត្តអាធ្យាស្រ័យចេះ អាណិតអាសូរហើយចេះចែករំលែកនូវសេចក្តីទុក្ខដល់មនុស្សម្នាទាំងឡាយណាដែលបានរស់នៅ
ក្រោមឪវាទរបស់ខ្លួន  ពោលគឺធ្វើសេចក្តីសន្តោស ដោយបច្ច័យទាំងឡាយ៤ ឲ្យបានស្មើទូទៅទាំងអស់។ មិនត្រូវគិតចង់ឆ្អែ
តតែម្នាក់ឯងនោះទេ  ដូចជាពាក្យបុរាណខ្មែរពោលថា  «អង្គុយខ្ពស់ត្រូវតែសម្លឹងមើលឲ្យបាន វែងឆ្ងាយ‍‍»។៦. ឥក្ខណាការរំ
ពៃមើល បានសេចក្តីថា បុគ្គលត្រូវតែចេះសង្កេតតាមដានហើយត្រូវត្រួតពិនិត្យមើលឲ្យបានម៉ត់ចត់និងពិចារណារាល់កិច្ចកា
រនានា   គ្រប់សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ។

      ក្នុងសេចក្តីនេះ  ចង់បញ្ចាក់ឲ្យឃើញថា  ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធិភាពអ្នកគ្រប់គ្រងត្រូវមានគោលបំណងឬផែន
ការច្បាស់លាស់ណាមួយ ដែលខ្លួនត្រូវធ្វើ គឺផ្លូវដែលខ្លួនត្រូវដើរទៅ។ការគ្រប់គ្រងដឹកនាំ ទាមទាឲ្យយើងធ្វើចិត្តឲ្យបានទូលា
យដោយប្រកាន់យកនូវមាគ៌ាកណ្តាល គឺមិនតឹងពេក មិនធូរពេក   ( មជ្ឈិមាបដិបទា )  តែត្រូមានភាពច្បាស់លាស់
ហ្មត់ចត់និងម៉ើងម៉ាត់បំផុត។

       សរុបជារួមការដឹកនាំមួយដែល អាចមានស្ថេរភាពនិងវឌ្ឍនភាពប្រកបទៅដោយភាពសុខសាន្ត តាមមាគ៌ារបស់ព្រះស
ម្មាសម្ពុទ្ធគឺអ្នកដឹកនាំត្រូវយល់ដឹងពីទ្រឹស្ដីនៃការដឹកនាំឲ្យបានច្រើនទាំងច្បាប់ទំលាប់នានា។ប្រទេសមួយរីកចម្រើនឬអន់ថយ គឺអាស្រ័យលើបុគ្គលជាអ្នកគ្រប់គ្រងដឹកនាំមានសតិ សម្បជញ្ញៈ ភ្ញាក់រឭកជាប្រចាំ ហើយដឹងអំពីសិទ្ធិ កាតព្វកិច្ច  និងការទទួ
លខុសត្រូវរបស់ខ្លួន ទើបការដឹកនាំគ្រប់គ្រងនោះមិនជួបប្រសព្វនូវបញ្ហា និងឧបគ្គរាំងស្ទះនានា ដែលអាចនឹងកើតមានឡើង ក្នុងពេលណាមួយនោះ  ៕

_________________________________________________________________________________

អត្ថបទទាក់ទង


ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ពុទ្ធសាសនបណ្ឌិត្យកំពុងតែរងការគំរាមកំហែងពីក្រុមហ៊ុនល្បែងណាហ្គារើល
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង
ព្រះសង្ឃ៤អង្គត្រាច់ចរបិណ្ឌបាត្រនៅសហគមន៍បឹងកក់ដើម្បីឧទ្ទិសកុសល និងជយន្តោប្រស់ព្រុំពរជ័យសិរីសួស្តីឆ្នាំថ្មី
អង្គការតម្លាភាពកម្ពុជា រៀបចំសិក្ខាមួយស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពជាតិ អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ច
ប្រទេសកម្ពុជា

សេរីភាពនៃការបញ្ចេញមតិគឺជាចំណាត់ខ្មាំងរបស់អ្នកនយោបាយនៅកម្ពុជា

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com