មិនមែនជារឿងចម្លែកនោះទេដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានប្រកាសពីគម្រោងចរចារគ្នា ជាមួយនឹង
គណបក្សសង្រ្គោះជាតិនោះ។ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺរដ្ឋាភិបាលកម្ពុជាចង់ចរចារជាមួយ នឹងគណបក្សសង្រ្គោះជាតិស្រប
ពេលដែលរដ្ឋាភិបាលខ្លួនឯងកំពុងព្រមព្រៀងដោះដូរដីមួយចំនួននៅតា មតំបន់ជាប់ព្រំដែន ។ តើការចង់ចរចារជាមួយនឹង
គណបក្សសង្រ្គោះជាតិនេះ អាចនឹងជាមូលហេតុដែ លរដ្ឋាភិបាលចង់អូសទាញឱ្យគណបក្សប្រឆាំងដ៏ធំមួយនេះចូលរួមជា
មួយនឹងខ្លួនដែរឬយ៉ាងណា?
គណៈកម្មការចម្រុះកិច្ចការងារព្រំដែនអះអាងថា កម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាដោះដូរដីមួយ ចំនួននៅតាម
បណ្ដោយព្រំដែននៃប្រទេសទាំងពីរ ។ យ៉ាងណារហូតមកដល់ពេលនេះលោក វ៉ា គឹមហុង អះអាងថា ពុំទាន់មានការដោះ
ដូរបន្ថែមនៅឡើយទេ ។
ការព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការចំម្រុះព្រំដែនគោគកម្ពុជា និងប្រទេសវៀតណាមជួបប្រជុំគ្នានៅលើទឹកដី
វៀតណាមកាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញអស់រយៈពេល បីថ្ងៃ ។ លោក វ៉ា គឹម
ហុង ដែលជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាធ្លាប់ឱ្យដឹងថា ការដោះដូរដីនៅតាមតំបន់មួយចំនួននោះគ្រាន់តែជា
គោលការណ៍ដែលមានក្នុង MOU តាំងពីឆ្នាំ ២០១១មកហើយ ហើយការដោះដូរនេះមិនទាន់បានត្រូវរ៉ូវគ្នានៅឡើយទេ។
បើទោះបីជាយ៉ាងណា លោក វ៉ា គឹមហុង បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃទី២៤ តុលា ថា រហូតដល់ពេលនេះ កម្ពុជា-
វៀតណាម មិនទាន់មានការដោះដូរដីបន្ថែមនៅឡើយទេ ប៉ុន្តែភាគីទាំងពីរបានសម្រេចឱ្យក្រុមជំនាញចុះសិក្សាអំពីរឿងនេះ
ហើយ ដើម្បីអនុវត្តទៅតាមរូបមន្តអនុស្សរណៈយោគយល់គ្នា (MOU) របស់ប្រទេសទាំងពីរ កាលពីឆ្នាំ២០១១។
កាលពីថ្ងៃទី២០ ខែតុលា ក្រសួងការបរទេសវៀតណាម បានផ្សព្វផ្សាយថា កម្ពុជា -វៀតណាម បានព្រមព្រៀងដោះដូរដី
តំបន់មួយចំនួនតាមបណ្ដាខេត្ត ជាប់ព្រំដែនប្រទេសទាំងពីរបន្ថែមទៀត ហើយកាលពីឆ្នាំ ២០១៦ វៀតណាមបានព្រម
ព្រៀងដោះដូរដីរតាមបណ្តោយព្រំដែន និងព្រមសម្រួលការបោះបង្គោលព្រំដែននិងបញ្ចប់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ខេត្តមួយចំនួនដែលត្រូវដោះដូរនោះមានដូចជា ខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរីជាដើម ដែលជាតំបន់ដីភូមិដែលប្រជា
ពលរដ្ឋខ្មែររស់នៅ ។
ភាគីទាំងពីរ មានព្រំដែនគោករួមប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន ចំនួន៣១៤បង្គោល។ រហូត
ដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយដែរ។ យ៉ាងណាមកទាល់ពេល
នេះមិនទាន់មានមន្រ្តីបក្សប្រឆាំងណាមួយធ្វើការធ្វើអត្ថាធិប្បាយនៅឡើយទេ ចំពោះបញ្ហាការព្រមព្រៀងនេះនិងមានមតិ
មហាជនមួយចំនួនបានលើកឡើងតាមបណ្តាញសង្គមថា ការព្រមព្រៀងនេះវាហាក់បីដូចជាមិនមានតម្លាភាព និងធ្វើការ
បកស្រាយមមិនអោយបានសមស្របទៅនឹងស្ថានការណ៍ដែលបានកើតឡើងនោះទេ ។
ស្របពេលដែលការដោះដូរដីនេះកំពុងរងការរិះគន់ខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងអ្នកធ្វើការលើផ្នែកផ្សេងៗ ផងនោះ នៅថ្ងៃ
ទី២៧ តុលា ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បានប្រាប់ មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកដែល
ជាឧបការីរដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ី គឺលោក ដានីញែល រ៉ូសសែល
(Daniel Russel) ដែលមកបំពេញទស្សនកិច្ច នៅកម្ពុជាថា ឆាប់ៗនេះ លោក ហ៊ុន សែន នឹងចរចាជាមួយថ្នាក់ដឹកនាំ
គណបក្សសង្គ្រោះជាតិឡើងវិញនេះ ។ ការប្រកាសពីគម្រោងចរចារឡើងវិញនេះ ធ្វើឱ្យអ្នកតាមដានលើស្ថានការណ៍វិល
មុខ និងមានចម្ងល់ ។ ប៉ុន្តែយ៉ាងណាក៏ត្រូវបានអ្នកវិភាគ និងសង្គមស៊ីវិលសាទរផងដែរ ខណៈដែលគណបក្សទាំងពីរនេះ
បានចំណាយពេលពាក់មុខយក្សដាក់គ្នាអស់រយៈពេលយ៉ាងយូរ ។
ទោះជាបែបនេះក្ដីក៏នៅតែមានបន្ទិលសង្ស័យលើបញ្ហាមួយចំនួនដូចជាការបិទលោក សម រង្ស៊ី មិនឱ្យ ចូលស្រុកបាន ប៉ុន្តែ
បែជារដ្ឋាភិបាលប្រកាសពីគម្រោងចរចារគ្នាជាមួយនឹងគណបក្សសង្រ្គោះជាតិទៅ វិញ ។ ប្រសិនបើគណបក្សកាន់អំណាច
ចង់ចរចារជាមួយនឹងគណបក្សសង្រ្គោះជាតិវិញ មានមូលហេតុ អ្វីដែលរដ្ឋាភិបាលចាំបាច់ត្រូវបិទផ្លូវលោក សម រង្ស៊ី មិនឱ្យ
ចូលស្រុកបានយ៉ាងដូច្នោះ ខណៈទាំងលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាថ្នាក់ដឹកនាំគណបក្សប្រឆាំងកំពុងតែ
ស្ថិតក្នុងដីការនាំខ្លួនរបស់តុលាការនៅឡើយ ៕