អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត ចាន់ វិបុល បានធ្វើការផ្ដល់អនុសាសន៍ខ្លះៗដល់រដ្ឋាភិបាលកម្ពុជា ជា
ពិសេសក្រសួងអប់រំ ក្នុងការរៀបចំ និងចាត់ចែងប្រព័ន្ធអប់រំនៅកម្ពុជាឱ្យបានល្អ និងមានប្រសិទ្ធភាពជាងនេះ ខណៈ
លោកក៏មើលឃើញ ថា បញ្ហាប្រព័ន្ធអប់រំនៅកម្ពុជាបច្ចុប្បន្ននៅមានកម្រិតខ្សោយ ។
លោក ចាន់ វិបុល បានបញ្ជាក់ថា គម្រោងក្នុងការសាងសង់សាលារៀនបន្ថែមរបស់រដ្ឋាភិបាលជាបន្តបន្ទាប់កន្លងមកនេះ
លោកពិតជាសារទរខ្លាំង ដោយហេតុថា ការសាងសង់សាលារៀនសម្រាប់កូនខ្មែរគឺជាជំហ៊ានដំបូងដើម្បីបង្កើនប្រព័ន្ធ
អប់រំនៅកម្ពុជា ។ ទោះជាយ៉ាងណាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត ចាន់ វិបុល បានលើកឡើងថា រដ្ឋា
ភិបាលមិនមែនត្រឹមតែសាងសង់សាលារៀនឱ្យរួចផុតតែពីដៃ ហើយទុកចោលនោះទេ ប៉ុន្តែត្រូវធ្វើដំណាក់កាលតទៅ
ទៀត ដូចជាការផ្ដល់សម្ភារៈសិក្សា និងឧបករណ៍ផ្សងៗសម្រាប់គ្រូបង្រៀន ការផ្ដល់សេវ៉ាកម្ម និងវិធីសាស្រ្តក្នុងការ
បង្រៀនជាដើម ។
ជាបន្តសូមស្រាប់ប្រសាសន៍ទាំងស្រុងរបស់លោកបណ្ឌិត ចាន់ វិបុល អ្នកស្រាវជ្រាវការអភិឌ្ឍសង្គមដូចតទៅ!