ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែ សីហា នេះ បាន នាំយកបច្ច័យទៅ
ចែកជូនពលរដ្ឋក្រីក្រស្ថិតនៅឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ២០០នាក់ដើម្បី ធ្វើអត្តសញ្ញាណប័ណ មុនការចុះ
ឈ្មោះបោះឆ្នោតឈានមកដល់ ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ ឡុញ សុខជា បានមានថេរដីការ ប្រាប់វិទ្យុសម្លេង
ព្រះសង្ឃឯករាជ្យនៅរសៀលថ្ងៃអាទិត្យនេះថា ពលរដ្ឋទាំង២០០នាក់នេះ ពួកគាត់ជា ជនក្រីក្រមិនមានលទ្ធភាពសម្រាប់
ធ្វើសូម្បីតែអត្តសញ្ញាណប័ណ្ណដែលជាប័ណ្ណសម្គាល់ខ្លួននោះឡើយ។ នេះជាមូលហេតុដែលក្រុមការងារព្រះអង្គសម្រេច
និមន្តចុះនាំយកបច្ច័យមួយចំនួនដើម្បីជួយពួកគាត់ ។
ព្រះតេជគុណ ឡុញ សុខជា បញ្ជាក់ថា ក្នុងចំណោមពលរដ្ឋទាំង២០០នាក់ដែលបានអញ្ជើញមកទទួល យកបច្ច័យ
សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណជាបណ្ណសម្គាល់ខ្លួន ព្រឹកមិញនេះ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល បូកសម្រាប់ទាំងការ
ចូលបច្ច័យសម្រាប់កសាងវត្តក្នុងឃុំទ្រៀលនេះផង អស់ចំនួ ន៤៣០០០០០រៀល ឬស្មើនឹង ១ពាន់ ៧០ ដុល្លារសហរដ្ឋ
អាមេរិក ។ បច្ច័យទាំងនេះព្រះអង្គថា បានទទួលពីប្រជាពុទ្ធបរិស័ទដែលរស់នៅក្នុងស្រុក និងក្រៅស្រុក ។
ទាក់ទងនឹងការចុះជួយពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណនេះដែរ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរដីការថា ព្រះអង្គធ្វើនេះ គឺដើម្បីដើរតាមមាគ៌ារបស់ព្រះពុទ្ធតែប៉ុណ្ណោះ ។
ព្រះអង្គបន្តថា អ្វីដែលព្រះអង្គចង់បាននោះគឺចង់ឃើញពលរដ្ឋមានសិទ្ធិពេញលេញជាពលរដ្ឋខ្មែរ ហើយបើមានអត្ត
សញ្ញាណប័ណ្ណហើយ គឺប្រជាពលរដ្ឋនឹងក្លាយទៅជាមនុស្ស និងពលរដ្ឋយ៉ាងពេញលេញ និងស្របច្បាប់ « ដូច្នេះផល
ប្រយោជន៍នៃការទទួលបានអត្តសញ្ញាណប័ណ្ណ សារសំខាន់នៃការធ្វើអត្តសញ្ញាណប័ណ្ណ គឺធ្វើឱ្យមនុស្សម្នាក់ៗក្លាយ
ទៅជាមនុស្សពេញលេញ » ។
កន្លងទៅថ្មីៗនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសរដ្ឋាភិបាលកម្ពុជាតែងតែចេញមុខអំពាវនាវឱ្យពល
រដ្ឋខ្មែរគ្រប់រូបដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណប្រញ៉ាប់រួសរាន់ទៅធ្វើ ខណៈដែលការចុះឈ្នោះបោះឆ្នោតឃុំសង្កាត់
និងថ្នាក់ជាតិកាន់តែខិតចូលមកដល់ ប៉ុន្តែរបាយការណ៍ជាច្រើនបង្ហាញថា ពលរដ្ឋរាប់លាននាក់ដែលមិនទាន់មាន
អត្តសញ្ញាណប័ណ្ណសម្រាប់ធ្វើការចុះឈ្មោះបោះឆ្នោតនៅឡើយ ។
ទោះជាយ៉ាងណាព្រះតេជគុណ ប៊ុត ប៊ុន តិញ បានមានថេរដីការបញ្ជាក់ប្រាប់ដល់ពលរដ្ឋនៅក្នុងឃុំទ្រៀល ស្រុក
បារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកមិញនេះថា ព្រះអង្គនឹងបន្តជួយជ្រោមជ្រែងពលរដ្ឋក្រីក្រជាច្រើនគ្រួសារទៀតស្ថិត
នៅក្នុងភូមិឃុំផ្សេងៗដើម្បីអាចមានលទ្ធភាពធ្វើអត្តសញ្ញាណប័ណ្ណដែលជា ប័ណ្ណសម្គាល់ខ្លូនជាពលរដ្ឋខ្មែរ ដើម្បីបាន
មានឱកាសចុះឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ៕