វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​តេ​ជ​គុ​ណ​ ​ប៊ុ​ត​ ​ប៊ុ​ន​តិ​ញ​ ​អំ​ពា​វ​នា​វ​សុំ​បិ​ណ្ឌ​បា​ត​ ​ដ​ល់​អ្ន​ក​កែ​ម​ ​ឡី​និ​យ​ម​ ​មេ​ត្តា​រ​ក្សា​នូ​វ​ជី​វិ​ត​ឥ​រិ​យា​ប​ទ​ ​និ​ង​ ​​ជី​វិ​ត​កា​រ​ងា​រ​ដែ​ល​ជា​បេ​ស​ក​ក​ម្ម​រ​ប​ស់​លោ​ក​ ​​ឧ​ត្ត​ម​​ប​ណ្ឌិ​ត​ ​កែ​ម​ ​ឡី​ ​មា​ន​ច​ល​នា​ទៅ​មុ​ខ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:35 pm ថ្ងៃ Friday 14th October 2016អត្ថបទ​ដោយ: ឡុញ សុខជា

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានថេរដីកា សុំឲ្យញាតិញោម
ប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នក គោរពស្រលាញ់លោកបណ្ឌិត កែម ឡី សូមញាតិញោមមេត្តារៀបចំឥរិយាបទឲ្យមាន
របៀបរៀបរយល្អសមជាអ្នក កែម ឡី និយម ។

ការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បែបនេះ ក្នុងពេលដែលកំពុងរៀបចំដង្ហែរូបសំណាក់ របស់លោកបណ្ឌិត
កែម ឡី ចេញពីព្រះវិហារចូលទៅក្នុងមហារោងបុណ្យខួប១០០ ថ្ងៃដើម្បីឧទ្ទិសមហាកុសលជូនលោកបណ្ឌិត កែម ឡី
នៅថ្ងៃសុក្រ ទី១៤ តុលា ឆ្នាំ២០១៦ ព្រឹកមិញនេះ ។

ជាមួយគ្នានោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរដីកាថា លោកឧត្តមបណ្ឌិត កែម ឡី គឺជាបុគ្គលដែលមាន
របៀបរៀបរយល្អ ក្នុងការនិយាយស្ដី និងការរស់នៅជាប្រក្រតីជាមួយអ្នកជិតខាង ទោះបីជាលោកបណ្ឌិត ស្ថិតក្នុង
ស្ថានភាពណាក៏ដោយ ក៏លោកបណ្ឌិតនៅតែញញឹម និងមានវាចាទន់ភ្លន់ល្អជានិច្ច ។ ដូច្នេះក្នុងនាមយើងអ្នក
ស្រលាញ់លោកបណ្ឌិត និងតាំងខ្លួនជាអ្នកកែមឡីនិយម យើងគួរតែរក្សាគំរួល្អរបស់លោកបណ្ឌិត ឲ្យមានតម្លៃ
ជាសកលសម្រាប់កូនខ្មែរធ្វើការសិក្សារៀនសូត្រ ទាំងចំណេះដឹង និងចំណេះជំនាញ អមដោយឥរិយាបទដ៏រស់រវើក
ហាក់បីដូចជា កូនខ្មែរគ្រប់រូបគឺជាលោកបណ្ឌិត កែម ឡី ផ្តាល់តែម្ដង ។

ជាងនេះទៅទៀតនោះ យើងត្រូវធ្វើយ៉ាងណា ថែរក្សាការពារឲ្យជីវិតគឺដួងវិញ្ញាណរបស់លោកបណ្ឌិត កែម ឡី
នៅតែបន្តរស់ក្នុងបេះដូងខ្មែរជារៀងរហូត ។ សូមបញ្ជាក់ថា លោកបណ្ឌិត កែមឡី គឺជាមហាវីរៈបុរសក្នុងបេះដូងខ្មែរ
ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្ត និងអាយុជីវិតក្នុងបុព្វហេតុដើម្បីជាតិសាសនា នាទស្សវត្តរ៍ឆ្នាំ២០១៦ នេះ ។

លើសពីនេះទៅទៀតនោះ លោកបណ្ឌិត កែម ឡី ក៏ត្រូវបានទទួលនាមជនរួមជាតិខ្មែរថា ជាអធិរាជសម្ដីមាស ដោយសារ
តែលោកបណ្ឌិត បានធ្វើការសិក្សាស្រាវជ្រាវពីបញ្ហាសង្គម និងធ្វើការវិភាគបញ្ហាទាំងនោះត្រង់ៗ ដោយមិនសំចៃមាត់
ហើយលោកបណ្ឌិតក៏បានផ្ដល់ជាអនុសាសន៍ល្អៗដើម្បីធ្វើជាយន្តការដោះបញ្ហាទាំងនោះផងដែរ ។

ដោយសារតែលោកបណ្ឌិតបានបកស្រាយ និងនិយាយរឿងពិតដែលបានកើតឡើងសង្គមខ្មែរ នៅប្រព័ន្ធផ្សព្វផ្សាយនានា
មានវិទ្យុអាស៊ីសេរី និងវីអូអេជាដើម ។ លោកបណ្ឌិត កែម ឡី ត្រូវបានគេធ្វើការគម្រាមកំហែងដល់អាយុជីវិត ។
ក៏ប៉ុន្តែ លោក បណ្ឌិត កែម ឡី មិនបាន
រាថយនោះទេ ដោយលោកបណ្ឌិតនិយាយថា មនុស្សរស់នៅគឺត្រូវនិយាយការពិត
ប្រសិនបើលោកមិនបាន
និយាយការពិត គឺប្រៀបដូចលោកជាមនុស្សស្លាប់ទោហើយ ។

មិនយូរប៉ុន្មាន នៅថ្ងៃទី១០ កក្កដា ២០១៦ លោកបណ្ឌិត ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ
ដោយបន្សល់ទុកនូវប្រពន្ធនិងកូនប្រាំនាក់ ដោយមិនបានពោលលាសូម្បីតែពួកមួយមាត់ ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​នយោ​បាយ​បំ​ភ័យ​ពល​រដ្ឋ​ខ្មែរ​ថា​មាន​សង្គ្រាម​បើ​​ញោម​ហ៊ុន​ សែន​​ ចាញ់​ឆ្នោត​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com