វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​តេ​ជ​គុ​ណ​ ​ឆា​ត​ ​សុ​ឆេ​ត​ ​បា​ន​បិ​ណ្ឌ​បា​​ត្រ​ថា​សូ​ម​កុំ​ធ្វើ​កា​​​រ​វា​យ​ប្រ​ហា​គ្នា​ដោ​យ​កា​រ​លា​ប​មុ​ខ​លា​ប​មា​ត់​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:21 pm ថ្ងៃ Friday 14th October 2016អត្ថបទ​ដោយ: ឡុញ សុខជា

ព្រះតេជគុណ ឆាត សុឆេត បានមានថេរដីកាថា សូមញាតិញោមប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ មេត្តាឈប់បន្តធ្វើការវាយ
ប្រហារគ្នា ឈប់ឈ្លោះទាស់ទែងគ្នា ដោយការប្រកាន់បក្សពួក ហើយព្យាយាមលាបពណ៌គ្នាដែលមិនមានការពិរណា
និងស្មារតីទទួលខុសត្រូវខ្ពស់ ។

ព្រះតេគុណ ឆាត សុឆេត មានដថេរដីកានេះនៅក្នុងកម្មវិធីសម្ដែងព្រះធម៌ទេសនា ក្នុងកម្មវិធីបុណ្យខួប១០០ថ្ងៃរបស់
លោកបណ្ឌិត កែម ឡី នា ថ្ងៃសុក្រ ទី១៤ តុលា ២០១៦ ល្ងាចមិញនេះ ។

ព្រះអង្គ ឆាត សុឆេត បានបន្តថា ការលោភលន់មិនស្គាល់ប្រមាណ វារមែងនាំមកនូវការឈ្លោះទាស់ទែងគ្នា និងនាំមក
នូវសេចក្ដីវិនាសអន្តរាយខ្លួនយើងនិងសង្គមជាតិយើងផង ។ ព្រះធម៌ទេសនាដែលសម្ដែងពីភាពលោភលន់ហួស
ប្រមាណនេះ ទំនងព្រះអង្គចង្អុលបង្ហាញថា សង្គមកម្ពុជាយើងសម្បូរទៅដោយបុគ្គលលោភលន់ ហើយព្យាយាម
ស្វែងរកទ្រព្យតាមផ្លូវខុសជាច្រើន និងសម្បូរទៅដោយបុគ្គលមានមានៈច្រើន ជាបុគ្គលប្រកាន់មាំ ជាអ្នកមាន
សេចក្ដីខឹងក្រោធច្រើន ជាក់ស្ដែងប្រទេសកម្ពុជាមានការជួញដូរឈើជាដើម ។ ព្រះអង្គបានលើកជារឿង
ជាក់ស្ដែងមួយនៅប្រទេសកម្ពុជាយើង ស្ថិតក្នុងខេត្តមណ្ឌលគិរី មានការកាប់បំផ្លាញព្រៃឈើយកធ្វើជា
មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃតែម្ដង ។

ព្រះអង្គឆាត សុឆេត បានពន្យល់ថា ដោយហេតុមានការលោភលន់នេះឯង ទើបធ្វើឲ្យមនុស្សប្រព្រឹត្តខុស ប្រព្រឹត្តអំពើ
ឃោរឃៅ ដើម្បីបំពេញនូវសេចក្ដីលោភលន់របសខ្លួន ។ លើសពីនេះទៅទៀតនោះ ព្រះអង្គបានបន្ថែមទៀតថា
ការប្រកាន់មាំមានៈរឹងរូស ជាបុគ្គលក្រេវក្រោធច្រើន គឺជាបុគ្គលដែលមិនមានលក្ខណៈជាអ្នកដឹកនាំនោះទេ ។

ព្រះអង្គបានលើកព្រះធម៌មួយកន្លែងថា << កន្លែងនេះឯងដែលព្រះពុទ្ធព្រះអង្គបានសម្ដែងថា យើងវាអត់ចេះគ្រប់គ្រងចិត្ត
បើអត់ចេះគ្រប់គ្រងចិត្តហើយចប់់ហើយកុំចង់ធ្វើជាអ្នកដឹកនាំគេ ព្រោះយើងគ្រប់គ្រងគេមិនបាន ដោយសារតែយើង
គ្រប់គ្រងចិត្តយើងមិនបាន
>>

ក្រៅពីការជួញព្រៃឈើនេះដែរ ព្រះតេជគុណ ឆាត សុឆេត ក៏បានសម្ដែងពីការនិយមចូលចិត្តស្រាបៀរបស់ពុទ្ធបរិស័ទថា
ចំពោះស្រាបៀអង្គរ ស្រាបៀភ្នំពេញនេះ នៅពេលដែលញាតិញោមនិយមចូលចិត្តហើយ ពិតណាស់គឺវាមិនបាត់បង់ទេ ។
ប៉ុន្តែអ្វីដែលបាត់បង់គឺ អង្គរវត្ត និងក្រុងភ្នំពេញទៅវិញទេដែលអាចបាត់បង់នោះ ។
 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com