វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ទា​ន​ជា​ផ្នែក​មួ​យ​ជួ​យ​ចូ​ល​រួ​ម​ចំ​ណែ​ក​ក្នុង​កិ​ច្ចកា​រ​ងា​រ​អ​ភិ​វ​ឌ្ឍស​ង្គម​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:29 pm ថ្ងៃ Saturday 13th May 2017អត្ថបទ​ដោយ: ​ចា​ន់​ ចា​​ក់​ក្រា​

ពាក្យថាទានមានច្រើនយ៉ាងណាស់ ហើយទាននេះក៏មិនមែនទើបតែមានឈ្មោះបោះសម្លេងក្នុងលោកដែរ តាមពិតទៅ
មានតាំងពីយូរណាស់មកហើយ កាលណាមានមនុស្សចាប់ពីពីរនាក់ឡើងទៅ ដែលអាស្រ័យនៅជាមួយគ្នានោះ ជាចាំ
បាច់ណាស់ត្រូវតែមានការឱ្យអ្វីមួយដល់គ្នានឹងគ្នាជាក់ជាមិនខាន់ឡើយ គ្រានតែតិចហើយនឹងច្រើន   ល្អឬអាក្រក់ទៅ
តាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួនដែលគេអាចធ្វើបានតែប៉ុណ្ណោះ។ទានត្រូវបានគេចែកចេញជាច្រើនយ៉ាងណាស់
ក៏ប៉ុន្តែចំណុចដែលត្រូវលើកមកបង្ហាញនាពេលនេះ គឺ អាមិសទាន និងធម្មទាន។

ក្នុងគម្ពីរសុត្តន្តបិដក ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ទានទាំងពីរយ៉ាងនេះ មានតែធម្មទានទេដែលប្រសើរជាងគេ ដែល
ក្នុងភាសាបាលីពោលថា សព្វទានំ ធម្មទានំ ជនាតិ ប្រែថា ធម្មទានឈ្នះអស់ទានទាំងពួង។ទន្ទឹមនឹងនេះដែរ    ព្រះពុទ្ធ
ជាម្ចាស់ក៏មិនបានបដិសេធចំពោះអាមិសទាន ការឱ្យវត្ថុរបស់ខាងក្រៅដែលយើងមើលឃើញ និងពាល់ត្រូវនោះថាមិន
សំខាន់ដែរ គ្រានតែចង់បង្ហាញឱ្យមនុស្សដឹងថា ដែលអាចកើតអាមិសទានត្រឹមត្រូវទៅបាននោះ    លុះត្រាតែមាន
ធម្មទានការឱ្យចំណេះដឹង និងគំនិតជាប្រធាន ទើបទានដទៃកើតឡើងត្រឹមត្រូវ។

អាមិសទាន គឺទានមួយប្រភេទដែលជាសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមជីវិតមនុស្សសត្វ   និងមានការផ្តល់នូវភាពងាយស្រួល
ដល់ដំណើរនៃការប្រព្រឹត្តទៅនៃរាង្គកាយ ដែលមនុស្សម្នាក់ៗមិនអាចអត់បាន ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន គ្រឿង
ឧបភោគបរិភោគ របស់ប្រើប្រាស់សំលៀកបំពាក់ សេនាសនៈទីស្នាក់អាស្រ័យភ្លើងបំភ្លឺ  និងថ្នាំកែរោគជាដើម។ប្រសិន
ណាមនុស្សក្នុងសង្គមមានការឱ្យនូវរបស់ទាំងនេះដល់គ្នា គឺបានន័យថាយើងចែកគ្នារស់ អ្នកមានជួយដល់អ្នកក្រជីវភាព
ខ្វះខាត គឺឱ្យដោយចិត្តបរិសុទ្ធិ មានមេត្តាករុណាដល់មនុស្សផងគ្នាក្នុងសង្គម។

ទានទាំងនេះត្រូវបរិសុទ្ធិទាំងអ្នកឱ្យ និងទាំងអ្នកទទួល ហើយឱ្យរបស់ដែលគួរឱ្យ និងមិនគួរឱ្យរបស់ដែលមិនគួរដល់ការ
ឱ្យ គួរឱ្យដល់បុគ្គលដែលគួរឱ្យ និងមិនគួរឱ្យដល់បុគ្គលដែលមិនគួរដល់ការឱ្យ។លើសពីនេះទៀតនោះ រឿងការឱ្យវត្ថុ
របស់អ្វីមួយដល់បុគ្គលណាមួយ វាសំខាន់ណាស់ដែរដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែប្រ
សិនបើឱ្យមិនត្រូវក៏ជាហេតុនាំមកនូវបញ្ហាដែរ ដូចជាយើងបោះឆ្នោតឱ្យអំណាចទៅដល់បុគ្គលដែលមិនគួរឱ្យ    គឺពិត
ជានឹងមិនល្អប្រសើរឡើយ។មិនតែប៉ុណ្ណោះមានបុគ្គលខ្លះឱ្យរបស់អ្វីមួយដល់អ្នកទៃ ព្រោះតែត្រូវការអំណាច សម្លឹងពី
ផលប្រយោជន៍របស់ខ្លួនជាដើម។

រីឯធម្មទានឈ្នះអស់ទានទាំងពួង ព្រោះថាការឱ្យនូវវត្ថុរបស់ផ្សេងៗទៅបាននោះ ក៏ត្រូវអាស្រ័យធម្មទានដែរ បើមនុស្ស
មិនយល់ដឹងពីគុណតម្លៃនៃការឱ្យទេ តើមនុស្សនឹងអាចឱ្យបានដោយរបៀបណា? ជាងនេះទៅទៀតនោះ  វានឹងធ្វើឱ្យ
មានបញ្ហាដល់សង្គមជាតិទៀតផង ប្រសិនបើឱ្យមិនត្រូវទេ។ការធ្វើធម្មទានគឺជាការឱ្យនូវធម៌ ឬការឱ្យនូវធនធានមនុស្ស
  ដើម្បីបង្កើតធនធានចំណេះដឹងក្នុងសង្គម។កាលណាមនុស្សមានចំណេះដឹងល្អហើយ ជាផ្នែកមួយចូលរួមក្នុងកិច្ចការ
ងារអភិវឌ្ឍសង្គមជានិរន្តរភាពបានសេចក្តីសុខនិងសន្តិភាពពិតប្រាកដនោះ វានឹងកើតឡើងបានយូរអង្វែង។សង្គមជាតិ
មួយដែលមានធនធានមនុស្សល្អ មានទាំងចំណេះដឹង ទាំងចរិយាមាយាទ គុណធម៌សីលធម៌ ធ្វើឱ្យមានសុខដុមរមនា
និងសុខសន្តិភាព។

ព្រោះហេតុនេះបានជាព្រះពុទ្ធជាម្ចាស់ទ្រង់បានបំពេញវិរិយភាព ខិតខំស្វែងរកការត្រាស់       ដើម្បីជួយសង្គ្រោះដល់
សព្វសត្វ ហើយព្រះអង្គបានប្រទានចំណេះដឹង គឺផ្តល់ចំណេះដែលជាគំនិតបញ្ញាទៅដល់មនុស្សសត្វទាំងឡាយ។
ហើយអ្វីដែលទ្រង់ចាប់ផ្តើមសាងជំហ៊ានដំបូងបន្ទាប់ពីបានត្រាស់ដឹង គឺបណ្តុះធនធានមនុស្ស   ចាប់ពីបុគ្គលម្នាក់រហូត
ដល់បុគ្គលច្រើននាក់។ដំបូងមានត្រឹមតែម្នាក់ទេ ដែលទទួលបានចំណេះដឹងពីព្រះអង្គ តែក្រោយមកមានអ្នកដែលជ្រាប់
ច្បាស់អំពីធម៌ដែលព្រះអង្គសំដែងនោះកាន់តែច្រើនឡើងៗ។  ទាំងនេះហើយដែលធ្វើឱ្យមានព្រះពុទ្ធសាសនាឡើង
ក្នុងលោករហូតមកដល់សព្វថ្ងៃ។

ដូចនេះ ដើម្បីឱ្យព្រះពុទ្ធសាសនា និងសង្គមជាតិរីកចំរើនជានិរន្តរភាពបាន គឺទាល់តែមានធម្មទាន គឺការពង្រឹង  និង
លើកកម្ពស់ផ្តល់ចំណេះដឹងដល់មនុស្សក្នុងសង្គម។ការឱ្យទាំងផ្នែកចំណេះដឹង និងវត្ថុសម្ភារៈ   ដែលមានការអាស្រ័យ
គ្នាមិនអាចអត់បាន ជាផ្នែកមួយជួយចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍពិតប្រាកដ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com