វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
អ​បា​យ​មុ​ខ​ ​គឺ​​ជា​​​ផ្លូវ​​នាំ​​​ទៅ​​​រ​​​ក​​​សេ​​​ច​​ក្តីវិ​​​នា​​​ស​​​ទ្រ​​ព្យធ​​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:08 am ថ្ងៃ Wednesday 19th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      ហេតុជាប្រធាននៃសេចក្ដីវិនាសទ្រព្យធននោះមានច្រើនផ្លូវណាស់ ក្រៅតែពីអ្នកដទៃបំផ្លាញ នៅមានខ្លួនឯងជាដើមចម
ក្នុងព្រះពុទ្ធសាសនា ដូចដែលប្រជាពុទ្ធបរិស័ទបានដឹងហើយ គឺលោកហៅថាអបាយមុខ៦យ៉ាង។អបាយមុខនេះ យើងអាច
និយាយម្យ៉ាងទៀតថា ជាមាត់ផ្លូវ ឬជាទ្វារដើរចូលទៅរកការអត់បាយ រួមមាន សុរានិងមេរ័យ គឺការផឹកទឹកស្រវឹង    ការដើរ
លេងខុសកាល ការដើរមើលល្បែងមហាស្រពផ្សេងៗ ការលេងល្បែងភ្នាល់គ្នាស៊ីសង   ការសេពគប់នឹងបាបមិត្រ  ការខ្ជិល
ច្រអូស។

       ទាក់ទងនឹងករណីអាបាយមុខនេះ មានមនុស្សច្រើនណាស់ដែលដើរធ្លាក់ចូលទៅក្នុងផ្លូវទាំងនេះ គិតទៅជារឿងធម្មតា
ទៅហើយ ពីព្រោះកើតមកក៏ឃើញសង្គមយ៉ាងនេះ  គឺមានអបាយមុខស្ទើគ្រប់ទីកន្លែង   សូម្បីតែក្នុងទីវត្តអារាមមួយចំនួនក៏
មានអបាយមុខដែរ។មិនតែប៉ុណ្ណោះ នៅក្បែរៗវត្តរក៏មានបម្រើសេវាកម្មស្រា កាលណាមានស្រាហើយ   គឺនៅមិនទាន់គ្រប់
គ្រឿងទេ ត្រូវមានស្រីទៀត។សុរានិងមេរ័យដែលជាគ្រឿងស្រវឹកនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាជាទីតាំងនៃសេចក្តីប្រា
មាទ  ហើយអ្នកដែលងប់ឬមនុស្សប្រមឹកញៀនសុរានេះ រមែងទទួលរងទុក្ខទោសគ្រោះថ្នាក់ច្រើនយ៉ាង មានដូចជា មានការ
វិនាសហិនហោចទ្រព្យសម្បត្តិ អំពើហឹង្សា រោគា អ័ព្ទកេរ្តិ៍ឈ្មោះ ឥតអៀនខ្មាស់ និងអព្ទប្រាជ្ញា។

      ជាងនេះទៅទៀតនោះ ព្រះតេជគុណ យន់ ធូរ៉ា មានថេរដីកាថា ក្រៅពីនេះ អបាយមុខ   សុរាមេរ័យគ្រឿងស្រវឹងគ្រប់ប្រ
ភេទ វាបង្កបញ្ហាដល់ខ្លួនឯងគឺធ្វើឱ្យបាត់បង់សតិសម្បជញ្ញៈ ពេលខ្លះត្រឡប់មកពីផឹកស៊ីវិញប្រើអំពើហឹស្សាដល់សមាជិកគ្រួ
សារ បំផ្លាញទ្រព្យធនដែលខ្លួនរកបានមកពីមុនៗនោះ  និងវាជះឥទ្ធិពលខ្លាំងណាស់ទៅដល់អ្នកដទៃ  គ្រួសារ   និងសង្គម
ដែលជាមេរោគមហារីកដល់កោសិការជាតិទៀតផង។

       ការដើរលេងខុសកាល  គឺឈ្មោះថាជាអបាយមុខមួយប្រភេទដែលនាំឱ្យមានទោសច្រើនយ៉ាងដែរ មានដូចជា ឈ្មោះ
ថាមិនស្រឡាញ់ខ្លួនឯង មិនរក្សាកូនប្រពន្ធ មិនរក្សាទ្រព្យសម្បត្តិ ពុំនោះសោតមានអ្នកផងគេរង្កៀសសង្ស័យមានការយល់
ច្រឡំ ជាចំណុចគោលដៅគេអាចចោទប្រកាន់ណាមួយ និងជាផ្លូវនាំមកនូវរឿងក្តៅក្រហាយច្រើនយ៉ាង។

       ការដើរមើលល្បែងមហាស្រពផ្សេងៗ ប្រុសក្តីស្រីក្តីចូលចិត្តដើរលែងមើលគេរាំច្រៀងច្រើនពេក   មិនស្គាល់ប្រមាណ
ក្នុងការដើរមើលក៏មិនមែនជារឿងដែលល្អប្រសើរនោះដែរ  វាជាប្រធាននាំឱ្យ វិនាសទ្រព្យធនដែរ។ចំណែកការលេងល្បែង
ភ្នាល់គ្នាស៊ីសងមានច្រើនយ៉ាង សម័យនេះ ការលេងល្បែង មានច្រើនវិធី គឺមានលេងល្បែងក្នុងកាស៊ីណូ លេងល្បែងភ្នាល់
ស៊ីសងតាមរយៈការចាក់បាល់ ការចាក់ឆ្នោត និងការលេងតាមប្រព័ន្ធអីនធឺណិត  ជាប្រព័ន្ធបច្ចេកវិទ្យាទំនើប  មានទូរស័ព្ទ
កំព្យូរើ តាមបណ្តាញសង្គមជាដើម។ការងប់ជាមួយនឹងការលេងល្បែងភ្នាល់មានទោសច្រើនយ៉ាង   ដូចគេតែងនិយាយថា
ពេលឈ្នះមុខខ្លាញ់ ដល់ពេលចេញមុខសេះ អស់ចំណេះអង្គុយទាយ ហើយពេលឈ្នះរមែងបង្កពៀរ   ពេលចេញក៏ស្តាយ
ទ្រព្យដែលអស់ទៅ ទ្រព្យដែលខ្លួនរកបានមកនឹង អស់ទៅជារឿយៗ។ល។

       ព្រះតេជគុណ យន់ ធូរ៉ា បានបញ្ជាក់ថា   ការលេងល្បែងភ្នាល់នេះក៏ជាហេតុដែលនាំឱ្យប៉ះពាល់ដល់សង្គមខ្មែរយើង
ខ្លាំងណាស់ដែរ ហើយក្នុងនោះយើងឃើញសមត្ថកិច្ចធ្វើការចាត់វិធានការទប់ស្កាត់ និងចុះបង្ក្រាប់ខ្លះដែរ តែហាក់ដូចជាធូរ
រលង់ ព្រោះមានការពុករលួយស៊ីសំណូកសូកប៉ាន់។

       ដូចនេះយើងឃើញថា អបាយមុខដែលបានពោលមកខាងលើនេះជាគ្រោះថ្នាក់ដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ជាដើម
ចម និងជាប្រធាននៃការវិនាសទ្រព្យធន ថែមទាំងបង្កបញ្ហាដល់គ្រួសារ និងជាមហារីកដល់កោសិការជាតិផងដែរ។ការចូល
រួមដោះស្រាយ  និងចាត់វិធានការ   ទប់ស្កាត់នូវបញ្ហាទាំងឡាយនេះបានដោយល្អ   ទើបឈ្មោះថាបិទផ្លូវនៃសេចក្តីវិនាស
ហើយនាំមកនូវសេចក្តីចម្រើន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com