វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
គោ​ល​ធ​ម៌​ធ្វើខ្លួន​ឱ្យជា​ទី​​​ពឹ​ងរ​ប​ស់​ខ្លួន​បា​​​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 5:40 am ថ្ងៃ Thursday 20th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      នាថករណធម៌ គឺជាគោលធម៌ធ្វើខ្លួនឱ្យជាទីពឹងរបស់ខ្លួនបាន បង្កើតនូវទីពឹងដល់ខ្លួនឯង    និងមានការទទួលខុសត្រូវ
ដែលមិនសាងបញ្ហាទាំងឡាយដល់ខ្លួន អ្នកដទៃ   និងសង្គម។ធម៌   នេះមានប្រយោជន៍ច្រើនយ៉ាងដល់មនុស្សរស់នៅក្នុង
សង្គម    ដោយមានការអភិវឌ្ឍខ្លួនទៅតាមគោលការណ៍ទាំង ១០  រួមមាន ១. សីល ២. ពាហុសច្ចៈ ៣. កល្យាណមិត្តតា
៤.សោវចស្សតា ៥. កិងកណីយេសុទក្ខតា ៦. ធម្មកាមតា ៧. វីរិយៈ ៨. សន្តុដ្ឋី ៩. សតិ  ១០. បញ្ញា។

      គុណធម៌ទាំង១០យ៉ាងនេះ បើយើងមើលទៅលើបាតុភូតជាក់ស្តែងក្នុងសង្គម សីលគឺជាផ្នែកមួយដ៏សំខាន់ ព្រោះសីល
គឺជាការប្រព្រឹត្តសុចរិត រក្សារបៀបវិន័យ ឬរក្សាកាយវាចាឱ្យល្អបរិសុទ្ឋិប្រពៃ។ពាហុសច្ច ជាគុណធម៌ទីពឹងមួយ គឺជាអ្នកដែ
លបានសិក្សារៀនសូត្រ មានចំណេះចេះដឹងបានល្អ និងការយល់ដឹងស៊ីជម្រៅ។កល្យាណមិត្តតា គឺការមានមិត្តល្អ មានការ
សេពគប់មិត្តមានដៃគូ ជាទីប្រឹក្សា និងមានអ្នកណែនាំប្រៀនប្រដៅដែលល្អៗ   និងមានប្រយោជន៍។សោវចស្សតា   ជាអ្នក
ងាយប្រដៅ  គឺជាមនុស្សចេះទទួលស្តាប់ហេតុផលអ្នកដទៃ ចេះនិយាយស្តាប់គ្នា។កិងករណីយេសុទក្ខតា  ជាអ្នកមានការ
យកចិត្តទុកដាក់ជួយកិច្ចការងារពួកក្រុម និងចូលរួមកិច្ចការងារផ្សេងៗដែលជាប្រយោជន៍សាធារណៈជាដើម។

      តមកទៀតនោះ ធម្មកាមតា ជាអ្នកប៉ងប្រាថ្នាក្នុងធម៌ ស្រឡាញ់ការសិក្សាស្វែងយល់គោល ធម៌វិន័យ សុចរិត យុត្តិធម៌
ពេញចិត្តជាមួយនឹងអំពើល្អ។វីរិយារម្ភៈ ជាអ្នកមានការព្យាយាមវៀរចាកអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ មានចិត្តស្មោះ
ស ត្រេកអរក្នុងអំពើសុចរិត ព្យាយាមរៀនបង្កើត ឱ្យមាននូវសេចក្តីល្អឡើង      ប្រកាន់យកគោលការណ៍ត្រឹមត្រូវល្អប្រសើរ
មានចិត្តតាំងមាំដោយមិនរាថយ និងមិនបោះបង់ភារៈកិច្ចចោល។សន្តុដ្ឋី ជាអ្នកមានដំណើរត្រេកអរ ពេញចិត្តចំពោះវត្ថុឬអ្វី
ៗដែលជារបស់ខ្លួន មានសេចក្តីសុខ   ត្រេកអរពេញចិត្តនឹងរបស់ដែលខ្លូនរកបានមកដោយសេចក្តីព្យាយាមត្រឹមត្រូវប្រកប
ដោយធម៌។

      ការធ្វើខ្លួនឱ្យជាទីពឹងរបស់ខ្លួនបានគឺមានសតិស្មារតីចងចាំមិនភ្លេចនូវអ្វីដែលខ្លួនបានធ្វើ និងពាក្យដែលខ្លួនបាននិយាយ
ចេះកំណត់កត់ចំណាំដឹងក្នុងទង្វើដែលខ្លួនកំពុងប្រព្រឹត្តបដិបត្តិ មិនមានសេចក្តីប្រមាណ។គុណធម៌ចុងក្រោយបញ្ញានោះ ជា
អ្នកមានការដឹងច្បាស់នូវហេតុផល យល់ដឹងពីសភាវៈទាំងឡាយតាមសេចក្តីពិត ចេះមានគំនិតគិតត្រិះរិះពិចារណា   ជាអ្នក
មានពន្លឺមួយ ដែលត្រឹមត្រូវ។

     នាថករណធម៌គឺធម៌ជាទីពឹងដែលបានពោលមកខាងលើនេះ លោកហៅម្យ៉ាងទៀតថា ជាពហុការធម៌គឺជាធម៌ដែលមាន
ឧបការៈច្រើន ព្រោះធម៌នេះជាចលករ ឬជាកម្លាំងជួយជម្រុញ  និងជ្រុមជ្រែងក្នុងការបំពេញគុណធម៌ផ្សេងៗ។ហើយមិនតែ
ប៉ុណ្ណោះ ថែមទាំងធ្វើឱ្យប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃបានសម្រេចជោគជ័យយ៉ាងធំទូលាយ   ដែលបានជាទីពឹងដ៏
ល្អប្រសើរដល់ ខ្លួនឯង និងសង្គម៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com