វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
សេ​ដ្ឋកិ​ច្ចតា​ម​ទ​ស្សនៈ​នៃ​ព្រះពុ​ទ្ធពុ​ទ្ធសា​ស​នា​ ​
បង្ហោះ​នៅ​វេលាមោ៉ង 8:40 am ថ្ងៃ Friday 21st August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      សេដ្ឋកិច្ចតាមទស្សនៈនៃព្រះពុទ្ធពុទ្ធសាសនា  គឺជាកិច្ចការរដ៏ប្រសើរដែលមានលើកកម្ពស់នូវគុណភាពជីវិត   និងផ្តល់
សេចក្តីសុខដល់រាង្គកាយ ចិត្ត និងសង្គម។កិច្ចការងារទាំងឡាយណាដែលទាក់ទងទៅនឹងបច្ច័យទាំងឡាយដែលជាវត្ថុរបស់
ប្រើប្រាស់ខាងក្រៅ ជាគ្រឿងអាស្រ័យរបស់មនុស្ស មានផលិតកម្ម  ការចែកចាយ និងពាណិជ្ជកម្ម ការបរិភោគ កាប្រើប្រាស់
បម្រើសេវាកម្មដោយល្អប្រសើរ បំពេញតម្រូវការ និងការផ្គត់ផ្គង់ ជាសេដ្ឋកិច្ចដែលមានតុល្យភាពទៅនឹងធនធានទាំងឡាយ


      តាមភាពជាក់ស្តែងក្នុងសង្គម កាលណាគេនិយាយពីប្រទេសរីកចំរើន ឬមិនរីកចំរើនភាគ ច្រើន គេមើលទៅលើកំណើន
សេដ្ឋកិច្ចខ្ពស់ ក៏ប៉ុន្តែគេហាក់ដូចជាភ្លេចមើលទៅលើសេចក្តីសុខ របស់ប្រជាពលរដ្ឋ អ្នកមានចេះតែមានឡើង អ្នកក្រចេះតែ
ក្រចុះ មិនមានឱកាសទទួលបានសេដ្ឋកិច្ច ធូរធានឹងគេ។ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់គិតពីសេចក្តីសុខរបស់មនុស្ស
ជាធំ គឺមនុស្សសត្វ ចាំបាច់ណាស់ត្រូវមានសេដ្ឋកិច្ចមូលដ្ឋាន ដែលលោកហៅថា បច្ច័យបួន។ក្រៅពីនេះនៅមាន បច្ច័យបន្ទា
ប់បន្សំច្រើនទៀត។

      ក្នុងព្រះពុទ្ធសាសនា ដំណើរការសេដ្ឋកិច្ចបានល្អ និងមានស្ថេរភាព គឺជាសេដ្ឋកិច្ច គ្រាប់គ្រាន់មួយប្រភេទដែលអាចពឹង
ខ្លួនឯងបាន។ការផលិត ការចំណែកចែកចាយ និងការបរិភោគ ល្មមសមរម្យដែលអាចប្រព្រឹត្តទៅបានដោយល្អប្រសើរ ទៅ
តាមផ្លូវកណ្តាលយ៉ាងមានហតុមានផល ស្គាល់ប្រមាណក្នុងការផលិត     និងការបរិភោគប្រើប្រាស់។សេដ្ឋកិច្ចដែលបំពេញ
សេក្តីសុខទៅតាម លំដាប់លំដោយ  មានគោលធម៌មិនលោភពេក ល្មមគ្រប់គ្រាន់   ស្គាល់ប្រមាណក្នុងការបរិភោគ ការប្រើ
ប្រាស់ជីវិតយ៉ាងមានហេតុមានផល មិនបៀតបៀនដល់ជីវិតមនុស្សសត្វ។

        ក្នុងនោះដែរ ព្រះពុទ្ធសសានា បានបង្រៀនពីគោលការណ៍ស្វែងរកសេដ្ឋកិច្ច និងស្ថេរភាពនៃសេដ្ឋកិច្ច ដែលនាំមកនូវ
ប្រយោជន៍សុខ គឺមនុស្សម្នាក់ៗត្រូវមានការប្រឹងប្រែឧស្សាហ៍ព្យាយាមធ្វើរកទ្រព្យធន (ឧដ្ឋានសម្បទា)។កាលណារកទ្រព្យ
ធនបានមកហើយ គឺលោកឱ្យចេះមានការសន្សំទុកដាក់ និងថែរក្សាការពារ (អារក្ខសម្បទា)    ចេះសេពគប់កណ្យាណមិត្ត
(កល្យាណមិត្តតា) ចិញ្ចឹមជីវិតឱ្យបានសមរម្យជាសម្មាអាជីវោ មានតុល្យភាពក្នុងការចំណាយ និងចំណូល (សមជីវិតា)។

         វិធីប្រើប្រាស់ទ្រព្យធនក្នុងព្រះពុទ្ធសាសនា លោកបានបែកចែកជា ៤ផ្នែកសំខាន់ៗ   គឺបែង១ផ្នែកសម្រាប់ប្រើប្រាស់
ចិញ្ចឹមខ្លួនឯងឱ្យមានសេចក្តីសុខ គ្រួសារ   និងមនុស្សដែលខ្លួនត្រូវទទួលខុសត្រូវឱ្យពួកគាត់មានសេចក្តីសុខ និងបំពេញប្រ
យោជន៍សាធារណៈ ធ្វើបុណ្យកុសល ជាដើម។បែង២ផ្នែកសម្រាប់បណ្តាក់ទុនប្រកបកិច្ចការងារផ្សេងៗ។បែង១ ផ្នែកទៀត
ដើម្បីទុកប្រើប្រាស់នៅពេលណាមានការចាំបាច់។ក្រៅពីនេះនៅមានគោលធម៌ជាច្រើនទៀតដែលទាក់ទងទៅនឹងរឿងសេដ្ឋ
កិច្ចបែបព្រះពុទ្ធសាសនា។

        ដូចនេះ សេដ្ឋកិច្ចតាមបែបព្រះពុទ្ធសាសនា  គឺជាសេដ្ឋកិច្ចដែលនាំមកនូវសេចក្តីសុខដល់មនុស្សម្នាក់ៗក្នុងសង្គម គឺ
មានទ្រព្យធនសមរម្យជីវភាពល្អប្រសើរ    ការប្រើប្រាស់ទ្រព្យដែលខ្លួនមានយ៉ាងមានសេចក្តីសុខ និងសុខដុមរមនា  ហើយ
រដ្ឋមិនជំពាក់បំណុល រាស្ត្រក៏មិនជំពាក់បំណុល ដោយម្នាក់ៗមានការងារល្អសុចរិត សង្គមរីកចម្រើនជានិរន្តរភាព។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com