វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រវ​ត្តិប​ណ្ឌិត​ ​អ៊ុ​ច​ ​រ​ស់​ ​(​៣​)​​
បង្ហោះ​នៅ​វេលាមោ៉ង 8:40 am ថ្ងៃ Friday 21st August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

       បន្ទាប់ពីព្រះតេជគុណ ព្រះមហាវិមលធម្ម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់បានអនិច្ចធម្មទៅ តំណែងតួនាទីនេះ
ត្រូវបានធ្លាក់ទៅលើព្រះតេជគុណ ល្វី ឯម។នៅពេលនោះ ដោយសារព្រះមហាថេរអង្គនេះធ្លាប់ជ្រាបពីកម្រិតនៃចំណេះដឹង
របស់ភិក្ខុ  អ៊ុច រស់   ព្រះអង្គក៏អនុញ្ញាតឱ្យចុះបញ្ជីជាបេក្ខសមណសិស្សប្រឡងបញ្ចប់ការសិក្សា ជាមួយនឹងសមណសិស្ស
ទាំងឡាយក្នុងថ្នាក់ឆ្នាំទី៥ដែលត្រូវប្រឡងចេញនៅចុងឆ្នាំសិស្សានោះ។

       ក្នុងសៀវភៅមហាបុរសព្រះពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ចាក់ថា ក្នុងវស្សាទី៨ ភិក្ខុ អ៊ុច រស់បានបញ្ចប់ត្រឹមថ្នាក់
ឆ្នាំទី៤ ប៉ុណ្ណោះ ហើយក៏ចូលទៅប្រឡងជាមួយនឹងសមណសិស្សថ្នាក់ឆ្នាំទី៥នោះ គឺមានភព្វសំណាងប្រឡងជាប់លេខ២
ក្នុងចំណោមសមណសិស្ស៣០រូប   មានសញ្ញាបត្រចេញពីសាលាបាលីជាន់ខ្ពស់   ដែលហៅថា មហាឧត្តមវិជ្ជា   ឬមហា
បរិយត្តិឧត្តមវិជ្ជា។

      ក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៦២ គ.ស.១៩៣០ ពេលនោះសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់បានទទួលអនិច្ចកម្ម
ពីររូបគឺលោកឧកញ៉ាបាឡាត់ យ៉ាំង និងលោកឧកញ៉ាសទ្ធម្មប្រីជា កង  បណ្តាលឱ្យរាជការមុខក្រសួងចាត់តាំងគណៈមេប្រ
យោគមួយក្រុមមានសម្តេច ពេជ្រ ប៉ុន សេនាបតីក្រសួងសិក្សាធិការជាប្រធាន ឱ្យប្រឡងជ្រើសរើសយកសាស្ត្រាចារ្យពីររូប
ក្នុងចំណោមពួកមហាឧត្តមវិជ្ជាទាំងថ្មី ទាំងចាស់ ទាំងបព្វជិត ទាំងគ្រហស្ថ ដើម្បីជំនួសកន្លែងសាស្ត្រាចារ្យពីររូបដែលអនិច្ច
កម្មទៅនោះ។

       ក្នុងពេលនោះ ភិក្ខុ អ៊ុច រស់ ប្រឡងជាប់លេខ១ ភិក្ខុ ប៉ែន សុខ ជាប់លេខពីរ ហើយបន្ទាប់មកភិក្ខុទាំងពីរអង្គនេះបាន
ទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនខាងភាសាបាលី នៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំមមី  ទោស័ក  ព.ស.២៤៧៣
គ.ស.១៩៣១។ចាប់ពីឆ្នាំនោះតមក សាលាបាលីជាន់ខ្ពស់  ត្រូវបន្ថយថ្នាក់ចុះមកនៅត្រឹមតែ៤ថ្នាក់វិញ។ភិក្ខុ អ៊ុច រស់  ជា
សាស្ត្រាចារ្យនៅថ្នាក់ទី៤ រីឯភិក្ខុ ប៉ែន សុខ ជាសាស្ត្រាចារ្យនៅថ្នាក់ទី៣។

     ថ្ងៃមួយព្រះអង្គនិមន្តទៅសួរសុខទុក្ខញោមប្រុសញោមស្រីដល់ការដ្ឋានត្រពាំងប្រគ្រីវ ឃើញជីវភាពដុនដាបរបស់ញោម
ប្រុសញោមស្រី ក៏ស្នើចង់នាំយកមកនៅឯរាធានីភ្នំពេញ ដើម្បីចិញ្ចឹមឱ្យបានសុខស្រួលទម្រាំអស់អាយុសង្ខារទៅ   ញោម
ប្រុសញោមស្រីក៏សុខចិត្តយល់ព្រមតាមលោកកូន។ ព្រះអង្គត្រឡប់មកវិញ     ក៏បាននិមន្តទៅនិយាយជាមួយនឹងឧបដ្ឋាក
របស់ខ្លួនម្នាក់ ឈ្មោះឡុង នៅភូមិ ទួលស្វាយព្រៃខាងត្បូងក្បែរពហុកីឡាឋានជាតិសព្វថ្ងៃ ហើយឱ្យគេសង់ផ្ទះឈើប្រក់ស្បូវ
មួយខ្នង អស់តម្លៃមួយពានពីររយរៀលក្នុងសម័យនោះ រួមទាំងតម្លៃដីផង រួចស្រេចក៏ចាត់ឱ្យគេនាំមាតាមកនៅជាមួយនឹង
កូនស្រីលាវម្នាក់ឈ្មោះ ថន និងកូនប្រុសពៅម្នាក់ឈ្មោះលន់ តែឈ្មោះលន់នេះ នៅកុមារនៅឡើយ ដូច្នេះភិក្ខុសាស្ត្រាចារ្យ
អ៊ុច  រស់យកមកនៅសិក្សាឯវត្តជាមួយព្រះអង្គ។

      ភិក្ខុ អ៊ុច រស់ រមែងតែងតែផ្តើមធ្វើបុណ្យកឋិន ឬបុណ្យផ្កាដង្ហែរទៅវត្តក្រៅ មានវត្តរលាំងកំពូល  វត្តអង្គសិរី វត្តប្រាសាទ
ក្នុងខេត្តកំពង់ស្ពឺជាដើម ដើម្បីដឹកនាំមាតាបិតាឱ្យមានការសប្បាយរីករាយក្នុងកុសលធម៌។ពិសេសព្រះអង្គបានកសាងសា
លារៀន ធម្មមន្ទីរ និងគម្ពីរក្បួនច្បាប់ជាច្រើន។ក្នុងឯកសារបានបញ្ជាក់ថា ដោយសារ ភិក្ខុ អ៊ុច រស់ មានកិត្តិនាមខាងប្រែភា
សាបាលីមកជាភាសាខ្មែរ   ទើបព្រះតេជ
គុណព្រះញាណបវរវិជ្ជា  ល្វី ឯម ក្នុងនាមព្រះអង្គជាអធិបតីនៃក្រុមជំនុំប្រែព្រះត្រៃ
បិដក   ក៏ស្នើសុំទៅរាជការជាន់ខ្ពស់សូម
តែងតាំង ភិក្ខុ អ៊ុច រស់ ជាសមាជិកមួយព្រះអង្គក្នុងក្រុមជំនុំនេះ នៅឆ្នាំមមី ត្រីស័ក
ព.ស.២៤៧៤      គ.ស.១៩៣២    តែដោយ
សារព្រះភិក្ខុ អ៊ុច រស់មានមុខងារផ្ទាល់ខាងបង្រៀននៅសាលាបាលីជាន់ខ្ពស់
ពុំអាចនឹងមានពេលចូលជួយធ្វើការខាងក្រុម
ជំនុំប្រែព្រះត្រៃបិដកបាន ការតែងតាំងនោះក៏គ្រាន់តែជាកិត្តិយសប៉ុណ្ណោះ។

 

      មិនយូរប៉ុន្មាន នៅថ្ងៃអាទិត្យ ៥កើត ខែបុស្ស ឆ្នាំកុរ សប្តស័ក ព.ស.២៤៧៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៣៤៥ ញោម
ស្រីរបស់ព្រះអង្គចាប់មានជំងឺជាទម្ងន់ទទួលបអនិច្ចកម្មទៅក្នុងជន្មាយុ ៦១ឆ្នាំ។បន្ទាប់ពីញោមស្រីស្លាប់ទៅ      ព្រះអង្គបាន
សម្រេចចិត្តលាចាកសិក្ខាបទ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈឆ្នាំដដែល វេលាម៉ោង៧ព្រឹក នៅ
វត្តលង្កា ក្នុងព្រះជន្មាយុ៣៧ឆ្នាំ វស្សាទី១៧។(ត)

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com