វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រវ​ត្តិប​ណ្ឌិត​ ​អ៊ុ​ច​ ​រ​ស់​ ​(​ច​ប់​)​​
បង្ហោះ​នៅ​វេលាមោ៉ង 3:07 am ថ្ងៃ Sunday 23rd August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

       បន្ទាប់ពីញោមស្រីបានទទួលអនិច្ចកម្មទៅ ភិក្ខុ អ៊ុច រស់ បានសម្រេចចិត្តលាចាកសិក្ខាបទមកជាគ្រហស្ថវិញ ក្នុងជន្មា
យុ៣៧ឆ្នាំ។តាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ជាក់ថា   កាលនៅជាបព្វជិត  លោកមានកិត្តិនាម
ខាងសម្តែងធម៌ទេសនា ឋានៈស្មើនឹងលោកអាចារ្យ ហែម ចៀវ គងនៅវត្តឧណ្ណាលោម ធ្វើជាសាស្ត្រាចារ្យ នៅសាលាបាលី
ជាន់ខ្ពស់ដូចគ្នា អ្នកស្រុកច្រើនរាប់អាននិមន្តឱ្យទៅទេសនាចោទឆ្លើយជាមួយគ្នា។មិនតែប៉ុណ្ណោះ លោកបានឡើងឋានៈជា
ព្រះគ្រូវិរិយមុនីវិសុទ្ធិញ្ញាណ ក្នុងឆ្នាំមមែ ត្រីស័ក ព.ស.២៤៧៤ គ.ស.១៩៣២។

       ការលាចាកសិក្ខាបទមកជាគ្រហស្ថវិញបានចំនួនពីរឆ្នាំ លោកបណ្ឌិត អ៊ុច រស់ មានអាយុ ៣៩ឆ្នាំ បានចូលស្តីដណ្តឹង
នាងសុក ជាកូនស្រីត្រកូលពាណិជ្ជករក្នុងជនបទ នៅភូមិបារគូ ស្រុកកណ្តាលស្ទឹង   ខេត្តកណ្តាល។ពេលនោះនាងអាយុ
២៣ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក នៅថ្ងៃព្រហស្បតិ៍១៤រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស.២៤៧៩ ត្រូវ
នឹងថ្ងៃទី១១ខែមីនា ឆ្នាំ១៩៣៧ រួចហើយបាននាំគ្នាមករស់នៅឯរាជធានីភ្នំពេញ ជាមួយនឹងបិតារបស់លោក។

      ដោយសារលោកបានបំពេញប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ គឺមកដល់ថ្ងៃអង្គារ ៩កើត ខែកត្តិក   ឆ្នាំ
ម្សាញ់ ត្រីស័ក ព.ស.២៤៨៥   ត្រូវនឹងថ្ងៃទី២៨   ខែតុលា ឆ្នាំ១៩៤១ ព្រះបាទសម្តេចនរោត្ត សីហនុ   ព្រះចៅក្រុងកម្ពុជា
ទ្រង់បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មេដាយអស្សរឹទ្ធិមុនីសារាភរណ៍។បីឆ្នាំមកទៀត ព្រះបាទសម្តេចនរោត្តម
សីហនុ ព្រះចៅក្រុងកម្ពុជា ទ្រង់បានប្រោសព្រះរាជទាន តែងតាំជាទីហ្លួងដែលមានគោរម្យងារជា ហ្លួងវិសុទ្ធមេធា សក្តិ៧
ហ៊ូពាន់។

       ក្រោយពីមាតារបស់លោកបានអនិច្ចកម្មទៅបានប្រមាណជាប្រាំបីឆ្នាំ បិតារបស់លោកចូលដល់ជន្មាយុ៧១ឆ្នាំ ក៏បាន
ទទួលអនិច្ចកម្មទៅទៀត នៅភូមិទួលស្វាយព្រៃសង្កាត់លេខ៥ ក្រុងភ្នំពេញ។នៅដើមឆ្នាំ១៩៤៥ទៀបពេលបញ្ចប់សង្គ្រាម
លោកលើកទី២  លោកបណ្ឌិត អ៊ុច រស់   បានលាឈប់ពីតំណែងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់។  លោកបាន
បង្កើតមុខរបររោងពុម្ពឈ្មោះ រតនាករ និងបណ្ណាគារឈ្មោះ តារា និងបណ្ណាគាររសបណ្ឌិត្យ នៅជិតលំនៅឋានខាងកើតវត្ត
លង្កាហៅថាស្ពានកូនកាត់ ជ្រុងវិមានឯករាជ្យ បច្ចុប្បន្នស្ពាននេះបានបាត់បង់ហើយ។

      ចំណែកស្នាដៃការតែងនិពន្ធ និងការស្រាវជ្រាវរៀបរៀងឃើញមានចំនួន១៣ចំណងជើង រួមមាន ១ អាគារិយវិនយនិង
អនាគារិយវិនយ ២ សមាធិនិទ្ទេស ៣ បញ្ញានិទ្ទេស ៤ សីលនិទ្ទេស ៥ សតិបដ្ឋានសុត្តនិងសំវេជនីគាថា  ៦ គាថាធម្មបទ
ប្រែជាកាព្យ ៧ កឋិនក្ខន្ធកៈ ៨ រឿងនាងកុណ្ឌលកេសី  ៩ ធម្មបទដ្ឋកថា   ១០ ទក្ខិណានុប្បទាន   ១១ គហិបដិបត្តិសង្ខេប
១២ រឿងនាងវិសាខា ១៣ ទេវធម្មកថា។

      លោកបណ្ឌិត ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងសុក លោកបានបំពេញតួនាទីជាស្វាមីភរិយា មានការ
រស់នៅជាមួយគ្នាអស់មួយជីវិត និងមានបុត្រចំនួន៩នាក់ គឺប្រុស៣នាក់ ស្រី៦នាក់។ពាក្យបណ្តាំរបស់លោកចំពោះកូនៗ
គឺទ្រព្យសម្បត្តិ អាចរលាយបាត់បង់បាន  ប៉ុន្តែចំណេះវិជ្ជានិងភាពស្វាហាប់ក្នុងចិត្តជាមនុស្សធម៌   ជាសម្បត្តិមួយដ៏វិសេស
វិសាលមិនអាចរលត់រលាយបាត់បង់ទេក្នុងជីវិត។

      លោកបណ្ឌិត អ៊ុច រស់ កើតនៅថ្ងៃចន្ទ ១០កើត ខែសា្រពណ៍  ឆ្នាំជូតទោស័ក   ព.ស.២៤៤៣ គ.ស.១៩០០ ក្នុងភូមិ
ខ្នោរសង្កាត់ត្រពាំងគង ខេត្តកំពង់ស្ពឺ ដែលមានបិតានាម អ៊ុច និងមាតានាម  អ៊ុន។លោកមានបងប្អូនបង្កើតចំនួន៨នាក់ គឺ
ប្រុស៥នាក់ ស្រី៣នាក់ ហើយក្នុងចំណោមទាំងប្រាំបីនាក់នេះ  អ៊ុច រស់ គឺជាកូនច្បង់គេ។ លោកបានអនិច្ចកម្មនៅដើមឆ្នាំ
១៩៧៦ ក្នុងជន្មាយុ៧៦ឆ្នាំ៕           

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com