វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
ប​រិ​ស្ថាន​តា​ម​ទ​ស្សនៈ​នៃ​ព្រះ​​​ពុ​​ទ្ធសា​​ស​​​​នា​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:46 am ថ្ងៃ Monday 24th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      ព្រះពុទ្ធសាសនា បានបង្ហាញថាបរិស្ថានជាផ្នែកមួយដ៏សំខាន់នៃអាយុជីវិតរបស់មនុស្សសត្វ ទាំងរបស់មានជីវិត   និង
មិនមានជីវិត វាមានការអាស្រ័យគ្នាទៅវិញទៅមក ដែលមិនអាចខ្វះបាន។បញ្ហាបរិស្ថានគឺជាបញ្ហាជីវិត   ហើយស្ថានភាព
បរិស្ថានតាមធម្មជាតិត្រូវបានបំផ្លាញដោយស្នាដៃរបស់មនុស្ស រហូតកើតបានទៅជាការបាត់បង់នូវតុល្យភាពរបស់បរិស្ថាន
ដែលជះឥទ្ធិពល និងផ្តល់ផលប៉ះពាល់ដល់ជីវភាពការរស់នៅរបស់មនុស្សគ្រប់ៗផ្នែក។

      ក្នុងនោះដែរ ជីវិតមនុស្សផ្សំឡើងមកពីធាតុទាំង៤ គឺមានដីទឹកភ្លើងខ្យល់។តាមច្បាប់ធម្មជាតិ មនុស្សត្រូវអាស្រ័យធាតុ
ទាំង៤ ដែលបញ្ជូនចូលទៅកាន់រាង្គកាយ ហើយធ្វើឱ្យមានតុល្យភាពក្នុងខ្លួនមនុស្សយើង។បរិស្ថានមានបញ្ហា  ជីវិតមនុស្ស
ក៏មានបញ្ហាដែរ ក្នុងព្រះពុទ្ធសាសនាមូលហេតុនៃបញ្ហាបរិស្ថានបានដល់កិលេសរបស់មនុស្ស គឺសេចក្តីលោភលន់   ដែល
ជាផលមកពីក្រសែនៃការអភិវឌ្ឍសកម្មភាពខាងសេដ្ឋកិច្ច គឺមិនបានទទួលការចាប់អារម្មណ៍តាមសមគួរដល់ការអភិវឌ្ឍ។

      វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតែម្យ៉ាងគង់នៅមិនទាន់គ្រប់គ្រាន់នោះទេ ព្រះពុទ្ធសាសនា   បង្រៀនឱ្យមនុស្សស្រឡាញ់
សេចក្តីស្ងប់  និងត្រូវជឿជាក់ថាការស្អប់ ប្រទុស្សរាយគ្នា    និងការប្រើអាវុធនាំទៅដល់ការបំផ្លាញខ្លួនឯង   និងអ្នកដទៃ។
សេចក្តីលោភលន់ និងការឃើញតែ ប្រយោជន៍ផ្ទាល់ខ្លួនមានតែនាំទៅកាន់សេចក្តីទុក្ខលំបាក។លើសពីនេះទៅទៀតនោះ
ការឃើញតែពី ប្រយោជន៍ខ្លួនជាសាហេតុសំខាន់ការបំផ្លាញធនធានធម្មជាតិ។ទន្ទឹមនឹងនេះដែរ ធនធានធម្មជាតិមានដែន
កំណត់របស់វា ក៏ប៉ុន្តែសេចក្តីប្រាថ្នា និងការលោភលន់របស់មនុស្សគ្មានដែនកំណត់ទេ    លុះត្រាតែមនុស្សនោះព្យាយាម
កំណត់ដោយខ្លួនឯង។

       ទោះជាយ៉ាងណាក៏ដោយប្រភពនៃបញ្ហាបរិស្ថាននៅត្រង់ចិត្តរបស់មនុស្ស ដែលពពេញទៅ ដោយអវិជ្ជា   ការល្មោភ
លោភលន់ និងការស្អប់ ដូចនេះយើងនឹងត្រូវព្យាយាមរកផ្លូវដោះស្រាយត្រង់ ចិត្តវិញ្ញាណរបស់មនុស្ស។សាសនា និងការ
សិក្សាជាវិធីសាស្ត្រដែលនឹងប្រើដោះស្រាយបញ្ហាបរិស្ថានបាន  ដោយធ្វើឱ្យមនុស្សមើលឃើញនិងយល់ធម្មជាតិកាន់តែ
ច្បាស់ឡើង។ការសិក្សាត្រូវបណ្តុះទស្សនគតិល្អ និងផ្លាស់ប្តូរអាកប្បកិរិយាដែលបំផ្លាញបរិស្ថានរបស់មនុស្ស។

      ព្រះពុទ្ធជាម្ចាស់ទ្រង់បានបង្រៀនឱ្យមនុស្សរស់នៅមានតុល្យភាពជាមួយនឹងធម្មជាតិ   ដោយការស្គាល់ប្រមាណក្នុង
ការបរិភោគ គឺឱ្យបរិភោគប្រើប្រាស់តាមដែលចាំបាច់ដល់ការទ្រទ្រង់ជីវិត    ព្រោះការធ្វើដូចនេះវានឹងកាត់បន្ថយដល់ការ
បំផ្លាញធម្មជាតិ។ ព្រះពុទ្ធជាម្ចាស់បង្រៀនឱ្យមនុស្សប្រើប្រាស់ធម្មជាតិក្នុងការអភិវឌ្ឍចិត្តគំនិត     អាកប្បកិរិយានិងសីល
ធម៌របស់ខ្លួន  ដែលជាការប្រើប្រាស់ធនធានធម្មជាតិយ៉ាងមានភាពវៃឆ្លាត។ការរស់នៅជាមិត្តដ៏ល្អ និងសុខដុមរមនា   ជា
មួយនឹងធម្មជាតិ មនុស្ស ហើយនឹងរបស់មានជីវិតផ្សេងៗ នៅក្រោមអំណាចច្បាប់ធម្មជាតិ។

      ក្នុងវិថីនៃជីវិតរបស់ព្រះពុទ្ធជាម្ចាស់សុទ្ធតែមានសម្ព័ន្ធភាព    និងជាប់ទាក់ទងយ៉ាងច្រើន ទៅនឹងធម្មជាតិ សូម្បីតែក្នុង
ជីវិតជាព្រះពោធិសត្វដែលសន្សំបារមី     គឺមានការអាស្រ័យនៅជាមិត្តនឹងធម្មជាតិ   សត្វបក្សាបក្សា  ព្រៃព្រឹក្សាលតាវល្លិ
ជាដើម។ជាងនេះទៅទៀតនោះទាំងមុនការត្រាស់ដឹង ក្នុងពេលត្រាស់ដឹង ក្រោយពីរការត្រាស់ដឹង និងទ្រង់បញ្ញត្តិនូវសិក្ខា
បទមួយចំនួនដល់ភិក្ខុសង្ឃ គឺសុទ្ធសឹងតែត្រូវបានឆ្លុះបញ្ចាំងពីសកម្មភាពដែលស្រឡាញ់ និងថែររក្សាការពារធម្មជាតិ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com