វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ
ក្រុម​កា​រ​ងា​រ​គ​ម្រោង​ម​នុ​ស្សធ​ម៌​ប​ណ្តាញ​ព្រះស​ង្ឃឯ​ក​រា​ជ្យដើ​ម្បីយុ​ត្តិធ​ម៌​ស​ង្គម​ ​បា​ន​នាំ​យ​ក​ថ​វិ​កា​មួ​យ​ចំ​នួ​ន​ទៅ​ប្រគេ​ន​ដ​ល់​ព្រះគុ​ណ​ម្ចាស់​ដែ​ល​រ​ង​គ្រោះដោ​យ​សា​រ​ដុំ​គ្រួស​ខ្ទាតចូល​ប​ណ្តាល​ឱ្យបែ​ក​ព្រះនេ​ត្រ​
បង្ហោះ​នៅ​វេលាមោ៉ង 11:56 pm ថ្ងៃ Tuesday 25th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      ក្រុមការងារគម្រោងមនុស្សធម៌បណ្តាញព្រះសង្ឃឯករាជ្យ   ដើម្បីយុត្តិធម៌សង្គម បានចុះទៅសួរសុខទុក្ខ   និងនាំយក
ថវិកាទៅប្រគេនដល់ព្រះសង្ឃមួយអង្គដែលរងគ្រោះដោយសារដុំគ្រួសខ្ទាតចូលបណ្តាលឱ្យបែកព្រះនេត្រម្ខាង      ខណៈ
ពេលដែលកំពុងបោសសំអាតវត្ត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនៅវត្តកំផែង ខេត្តបាត់ដំបង។

       នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ ព្រះតេជគុណ អ៊ុន ឡុង   ប្រធានគម្រោងមនុស្សម៌បណ្តាញព្រះសង្ឃឯក
រាជ្យដើម្បីយុត្តិធម៌សង្គម   និងក្រុមការងារបានចុះទៅសួរសុខទុក្ខ    និងបាននាំយកថវិកាចំនួន ២១០ ដូល្លារ និងប្រាក់ខ្មែរ
១០០,000រៀល ដែលទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទៅប្រគេនដល់ព្រះអង្គរងគ្រោះ ដើម្បីឱ្យព្រះអង្គ
និមន្តទទួលយកទុកជាបច្ច័យបួនប្រើប្រាស់ក្នុងការរក្សាព្យាបាលព្រះនេត្រ។

       ជាមួយគ្នានេះដែរ ព្រះអង្គក៏មានថេរដីកា អំពាវនាវទៅដល់សប្បុរសជន និងបងប្អូនស្រីប្រុស  ទាំងអស់ដែលបានតាម
ដានសកម្មភាពសង្គមហ្វេសប៊ុក ឱ្យបានជ្រាប់ថា ព្រះសង្ឃកំពុងមានទុក្ខ   ប្រសិនបើញាតិញោមមានទឹកចិត្តសង្គហធម៌  គឺ
អាចផ្តល់ជាប្រាក់ថវិកាផ្សេងៗតាមរយៈក្រុមការងារគម្រោងមនុស្សធម៌បណ្តាញព្រះសង្ឃឯករាជ្យ។

       គួរបញ្ជាក់ដែរថា ព្រះតេគុណដែលរងគ្រោះដោយសារដុំគ្រួសខ្ទាតមកលើ ខណៈកំពុងប្រើម៉ាស៊ីនកាត់ស្មៅបណ្តាលឱ្យ
បែកព្រះនេត្រម្ខាងខាងឆ្វេងនោះ គឺមានព្រះនាម ផន ចាន់ធូ និមន្តពីស្រុកប្រាសាទបាឡាំង  ខេត្តកំពង់ធំ   មកគង់នៅសិក្សា
រៀនសូត្រនៅវត្តកំផែងខេត្តបាត់ដំបង។

       ការមានទឹកចិត្តសប្បុរសធម៌ជួយសង្គ្រោះ បរិច្ចាគ ចេះចែករំលែក និងផ្តល់ឱ្យធម្មទានក្តី អភ័យទានក្តី វត្ថុទានក្តី ក្នុងព្រះ
ពុទ្ធសាសនាចាត់ទុកថាជាការបំពេញសង្គហធម៌មួយក្នុងចំណោមសង្គហធម៌ទាំង  ៤ យ៉ាងសំខាន់ៗ    គឺរួមមានសង្គ្រោះគ្នា
ដោយទាន ការពោលពាក្យពីរោះ ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា និងដោយការតាំងខ្លួនឱ្យស្មោះស្មើជាមួយគ្នា។ការឱ្យ
ទាន ដែលជាការចេះចែករំលែកជួយសង្គ្រោះ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ គឺជាការសន្សំបុណ្យបារមីដ៏ប្រសើរ និងនាំឱ្យ
សង្គមមានសាមគ្គីភាពផងដែរ។មិនតែប៉ុណ្ណោះ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ទទមានោ បិយោ ហោតិ អ្នកឱ្យរមែងជាទីស្រ
ឡាញ់។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com