វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
កា​រ​ស្រឡា​ញ់ពេ​ញ​ចិ​ត្តនឹ​ង​​អ​​​ស​ប្បុរ​ស​ ​​​​​​ហេ​តុ​នោះ​ទាំ​ង​អ​ស់​នាំ​ឱ្យវិ​នា​ស​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:38 am ថ្ងៃ Friday 28th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      សង្គមនេះមានមនុស្សពីរប្រភេទសំខាន់ៗ គឺសប្បុរស និងអសប្បុរស   ឬហៅថាមនុស្សល្អ និងមនុស្សអាក្រក់។មនុស្ស
ពីប្រភេទនេះ មានលក្ខណៈគុណធម៌ផ្សេងៗពីគ្នា ហើយអ្នកដែលស្រឡាញ់ពេញចិត្តនឹងជនអសប្បុរស បែជាមិនស្រឡាញ់
សោះនឹងសប្បុរសកល្យាណ ចូលចិត្តនឹងធម៌ពាលអសប្បុរស ព្រះពុទ្ធជាម្ចាស់ត្រាស់ថា នេះជាហេតុនាំទៅរកវិនាសហើយ


      ព្រះតេជគុណ ងិន ភេទ មានថេរដីការអធិប្បាយបញ្ជាក់ថា  អ្នកណាស្រឡាញ់មនុស្សអសប្បុរស   ហើយមិនស្រឡាញ់
មនុស្សសប្បុរទេនាំឱ្យវិនាស តែប្រសិនបើយើងស្រឡាញ់មនុស្សសប្បុរសនោះនាំឱ្យចំរើន។ពាក្យថាមនុស្សអសប្បុរស គឺជា
មនុស្សមិនល្អ មិនកាន់ និងមិនគោរពបដិបត្តិតាមធម៌ មនុស្សសប្បុរសគឺជាមនុស្សល្អ  ហើយមនុស្សសប្បុរសនេះមានច្រើន
កម្រិត គឺចាប់ពីថ្នាក់ខ្ពស់រហូតមកដល់ថ្នាក់ធម្មតា។ថ្នាក់ខ្ពស់គឺជាអ្នកអស់កិលេសមានការស្ងប់កាយវាចា និងចិត្ត។លើសពី
នេះទៀតនោះព្រះអង្គបានបញ្ជាក់ទៀតថា សប្បុរស គឺមនុស្សល្អ   ស្គាល់ហេតុស្គាល់ផលស្គាល់ខ្លួនឯងស្គាល់ប្រមាណស្គា
ល់កាលស្គាល់ប្រជុំជន និងស្គាល់បុគ្គល។ 

      ទោះជាយ៉ាងណា ព្រះអង្គបានបញ្ជាក់ថា សព្វថ្ងៃយើងច្រើននិយាយលោកអ្នកសប្បុរសៗគ្រាន់តែហៅរួមៗនោះទេ មិន
បានកំណត់ថាអ្នកនោះឯងជាសប្បុរសមែនពិតឬមិនពិតគឺយើងមិនបាននិយាយទេ  គ្រាន់តែជាពាក្យដែលយើងប្រើជំនួស
ពាក្យថាលោក លោកស្រីអីជាដើម   គឺមិនបានកំណត់ដូចសប្បុរសក្នុងផ្លូវធម៌ទេ។  ហើយផ្លូវធម៌ទាល់តែស្គាល់ហេតុស្គាល់
ផល។ល។ បើមិនស្គាល់ហេតុស្គាល់ផលទៅជាសប្បុរសមិនកើតទេ។

       ព្រះអង្គបានបញ្ជាក់ថា មនុស្សយើងមានអ្នកដែលមិនស្គាល់ហេតុស្គាល់ផលមានច្រើនណាស់ គឺមនុស្សខ្លះរឿងមិនគួរ
ខឹងក៏ទៅជាខឹង រឿងដែលមិនគួរឈ្លោះបែទៅជាឈ្លោះគ្នាកើត។អ្នកដែលមិនស្គាល់ខ្លួនក៏មានច្រើនដែរ គឺមិនដឹងថាខ្លួនឯង
ចេះឬល្ងង់ មានឬក្រ ហើយមានឋានៈយ៉ាងណានោះក៏មិនដឹងទេ ហើយអ្នកដែលមិនស្គាល់ខ្លួនឯងច្រើនតែធ្វើអ្វីលើស ឬខ្វះ
។អ្នកមិនស្គាល់ប្រមាណ គឺមិនដឹងថាប្រមាណយ៉ាងណាឱ្យត្រូវ និងឱ្យបានសមនោះ គឺមិនស្គាល់ទេ។មិនស្គាល់បុគ្គលនោះ
ថាគួរសេពគប់ឬមិនគួរសេពគប់ទេ គួរទាក់ទងត្រឹមកម្រិតណាក៏យើងមិនស្គាល់។មិនស្គាល់បរិស័ទ និងមិនស្គាល់ទីប្រជុំជន
សង្គមជាតិរបស់យើងខ្វះការស្គាល់បរិស័ទគឺទុកដាក់ខ្លួនមិនសូវត្រូវទេ ក្នុងទីប្រជុំជននីមួយៗច្រើនតែទុកដាក់ខ្លួនខុស។មិន
ស្គាល់កាល គឺមិនដឹងថាកាលណាត្រូវធ្វើ កាលណាមិនត្រូវធ្វើ ច្រើនសំដែងអាកប្បកិរិយាមិនសូវត្រូវតាមកាលទេ តែផ្ទុយ
មកវិញសប្បុរសលោកស្គាល់ច្បាស់ពីគោលធម៌ទាំងនេះ។

      ជាងនេះទៅទៀតនោះ  ព្រះអង្គបានបន្តថា   ប្រសិនបើយើងនិយាយចុះមកទៀតគឺសប្បុរសសំដៅដល់អ្នកប្រព្រឹត្តល្អ
ដោយកាយ វាចា និងចិត្ត មានការកាន់សុចរិតទាំង៣ គឺកាយសុចរិត វចីសុចរិត និងមនោសុចរិត។មិនតែប៉ុណ្ណោះ មនុស្ស
ល្អ មនុស្សត្រឹមត្រូវ មនុស្សអ្នករកស៊ី អ្នកធ្វើការជាដើមនេះ យើងសង្គ្រោះចូលក្នុងពួកសប្បុរស។អ្នកណាមួយស្អប់មនុស្ស
ល្អនេះ ទៅសេពគប់ និងទៅទាក់ទងតែជាមួយនឹងមនុស្សអាក្រក់ មនុស្សខិលខូច   និងពេញចិត្តជាមួយនឹងការណែនាំ  ឬ
ក្នុងធម៌របស់អសប្បុរស ដើរលេងចាយរាយផឹកស៊ីខ្ជះខ្ជាយជាដើម គប្បីជ្រាបថានេះវិនាសហើយ។

     ដូចនេះយើងអាចនិយាយបានថា  ស្អប់មនុស្សល្អ ហើយទៅស្រឡាញ់គាំទ្រដល់មនុស្សអាក្រក់   គឺដឹងថាមិនល្អហើយ
នៅតែមានការគាំទ្រ ព្រោះតែការស្រឡាញ់ចូលចិត្ត ពេញចិត្ត មានគំនិតបែទៅជាគិតស្អប់ មិនមានការលើកទឹកចិត្តមនុស្ស
ល្អ និងមិនគាំទ្រដល់អ្នកដឹកនាំដែលមានសមត្ថភាព មានការប្រព្រឹត្តល្អដោយកាយវាចា និងចិត្ត គឺជាហេតុនាំឱ្យប្រទេស
ជាតិមិនមានការរីកចំរើនដែរ។លើសពីនេះ ការនិន្ទាបុគ្គលដែលគួរសរសើរ គឺធ្លាក់នរកដូចគេច្រានទម្លាក់៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com