វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
ប្រវ​ត្តិស​ម្តេ​ច​ព្រះធ​ម្មលិ​ខិ​ត​ ​លា​ស់​ ​ឡា​យ​ ​គ​ណៈ​ម​ហា​និ​កា​យ​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:02 am ថ្ងៃ Saturday 29th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

       សម្តេចព្រះធម្មលិខិត លាស់ ឡាយ គណៈមហានិកាយ ជាអ្នកប្រាជ្ញសង្ឃមួយអង្គ ព្រះសង្ឃនាយករងទី១ និងជាព្រះ
ប្រធានថេរសភាសង្ឃទូទាំងប្រទេស ហើយក៏ជាព្រះគ្រូចៅអធិការវត្តសន្សំកុសល ដែលពោរពេញទៅដោយព្រះបញ្ញាញា
ណ និងគុណធម៌ ហើយមួយជីវិតដើម្បីព្រះពុទ្ធសាសនានិងសន្តិភាព។  រហូតមកទល់បច្ចុប្បន្ន សម្ដេចបានរៀបរៀងសៀវ
ភៅធម៌ បានចំនួន១៣មុខទុកជាស្នាដៃឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាយល់ដឹង។

       តាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅ
ថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង   ស្រុកពញាឮ   ខេត្ត
កណ្តាល។ញោមប្រុសនាម ល័ក្ខ លាស់ ហៅ អាចារ្យ លាក់ និងញោមស្រីនាម ស៊ូ អ៊ុច  មានបងប្អូនបង្កើតចំនួន១០នាក់
ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ។

        កាលនៅជាកុមារភាព លាស់ ឡាយ  បានរៀនលេខអក្សរពីសំណាក់បិតាចេះសរសេរនិងអានបានខ្លះៗ ទើបមាតា
បិតា នាំយកទៅសិក្សាអក្សរនៅវត្តស្បែង ក្នុងសំណាក់ព្រះគ្រូ ព្រះនាម  ឯល គាំ ជាព្រះគ្រូចៅអធិការវត្ត។លុះអាយុ១២
ឆ្នាំ មាតាបិតាបានឱ្យកុមារ លាស់ ឡាយ បួសជាសាមណេរ ក្នុងសំណាក់ព្រះគ្រូ ឯល គាំ ដែលជាព្រះឧបជ្ឈាយ៍។បន្ទាប់
ពីបានបួសជាសមណេរហើយ ព្រះអង្គបាននិមន្តទៅរៀនព្រះបរិយត្តិធម៌ក្នុងសំណាក់លោកគ្រូមហា អ៊ឹម   នៅវត្តព្រះពុទ្ធ
មានបុណ្យក្រុងភ្នំពេញ។ក្រោយមកបាននិមន្តទៅគង់នៅសិក្សាព្រះបរិយត្តិធម៌បបន្តទៀតនៅវត្តឧណ្ណាលោម រហូតដល់
អាយុ១៩ឆ្នាំ ទើបព្រះអង្គលាចាកសិក្ខាបទទៅបម្រើមាតាបិតាវិញ។

      លុះដល់អាយុ២១ឆ្នាំពេញបរិបូរណ៍ហើយ មាតាបិតាបាននាំទៅបំពេញឧបសម្បទាជាភិក្ខុភាវៈ ក្នុងព័ទ្ធសីមាវត្តសំរោង
ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ញោមស្រី ដោយមានព្រះតេជគុណ អ៊ុក ជាព្រះឧបជ្ឈាយ៍។
ក្នុងឆ្នាំដដែលនោះដែរ ភិក្ខុ លាស់ ឡាយ បាននិមន្តមកគង់នៅវត្តមហាមន្ត្រី ដើម្បីរៀនបរិយត្តិធម៌បន្តទៀត។ក្នុងឆ្នាំ១៩៤៨
វស្សាទី១៣ ព្រះអង្គបាននិមន្តទៅជួយបង្រៀនបរិយត្តិធម៌នៅឯវត្តកំពង់ឃ្លាំង  ស្រុកជីក្រែង   ខេត្តសៀមរាប   បានមួយឆ្នាំ
ហើយក្រោយមកសម្តេច ហួត តាត ជាអគ្គាធិការបានចេញប្រកាសនីយបត្រ  តែងតាំងជាអាចារ្យបង្រៀនជាផ្លូវការ   ពុទ្ធិក
បឋមសិក្សា នៅវត្តមហាមន្ត្រី។

      ដប់ប្រាំមួយឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៦៥ ក្រសួងធម្មការ បាននិមន្តភិក្ខុ លាស់ ឡាយ ឱ្យទៅសិក្សាអប់រំ ផ្នែកគរុកោល្យ
នៅសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ចំនួន១ខែរួចហើយក្រសួងបានចេញសញ្ញាប័ត្រវិក្រិត្យការគរុកោសល្យ
ឱ្យបង្រៀនបាលីថ្នាក់ពិសេស ក្នុងវត្តមហាមន្ត្រីម្តងទៀត។ក្រោយមកក្រសួង  បានចេញបសំសនិយបត្រ    ប្រគេនព្រះអង្គ
មួយទៀត ដើម្បីជាការលើកទឹកចិត្ត និងសម្តេចព្រះសង្ឃរាជ ជួន ណាត បានតែងតាំងងារជាព្រះគ្រូឃោសាភិរ័ត្ន ជាឋានានុ
ក្រមសង្ឃថែមទៀត។ក្នុងឆ្នាំ១៩៧០ វស្សាទី៣៥  គណៈសង្ឃវត្តមហាមន្ត្រី   បានជ្រើសតាំងជាប្រធាននៃគណៈសង្ឃវត្ត
មហាមន្ត្រី។

     ប្រមាណជា៥ឆ្នាំក្រោយមកទៀត គឺឆ្នាំ១៩៧៥ ពួកប្រល័យពូជសាសន៍បាននិរទេសភិក្ខុ លាស់ ឡាយ យកទៅផ្សឹកនៅ
វត្តមណ្ឌប ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។មកដល់ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនា បានយកបណ្ឌិត លាស់ ឡាយ ទៅ
សម្លាប់រហូតដល់ទៅពីរដង ប៉ុន្តែដោយសារអំណាចគុណបុណ្យបារមីជួយថែរក្សាការពារបណ្ឌិត លាស់ ឡាយ បានរួចខ្លួនពី
ការសម្លាប់នោះ។ ឆ្នាំ១៩៧៩ បណ្ឌិត លាស់ ឡាយ បានចូលមកភ្នំពេញវិញ ហើយក៏បានចូលបំពេញឧបសម្បទាជាថ្មី នៅ
វត្តសន្សំកុសល សង្កាត់លេខ៥ ក្រុងភ្នំពេញ រួចបានបំពេញជាភិក្ខុភាវៈពេញលក្ខណៈនៅវត្តឧណ្ណាលោម   ដោយព្រះវិន័យ
ធរ ទេព វង្ស ជាព្រះឧបជ្ឈាយ៍។

      នៅក្នុងឆ្នាំ១៩៩៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹតតែងតាំង
ប្រគេនចំពោះព្រះតេជព្រះគុណ លាស់ ឡាយជា «សម្ដេចព្រះធម្មលិខិត»។ព្រះអង្គទទួលបានសញ្ញាប័ត្រ ប័ណ្ណសរសើរជា
ច្រើន ក្នុងនោះមានតាំងតែកាលនៅពីសម័យសង្គមរាស្ត្រនិយមម្ល៉េះ។ឆ្នាំ២០០១ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ
ទ្រង់ប្រទានគ្រឿងឥស្សរិយយសថ្នាក់មហាសេនា។ថ្ងៃទី៤ ខែឧសភា២០០៦ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានងារជាព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជានិងមានសិទ្ធិប្រើ
រាជស័ព្ទ ព្រមទាំងមានសិទ្ធិប្រើផ្លិតពិសេស។ហើយបានតែងតាំងព្រះអង្គជាអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ហើយនៅថ្ងៃទី
២៤ ខែសីហា ឆ្នាំដដែលត្រូវបានតែងតាំងសម្តេចជាប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា។

      សម្តេចមានចំណេះដឹងជាច្រើនដូចជា ភាសាបារាំងអាចមើល និងអានបាន, ភាសាថៃ   សម្ដេចអាចសន្ទនាបែបភាសា
បាលី និងសម្រាយបាន។សម្ដេចចេះវិន័យបាតិមោក្ខចាំរត់មាត់ និងចេះគម្ពីរវុត្តោទ័យ   ព្រមទាំងដីកាយ៉ាងស្ទាត់ជំនាញពី
សំណាក់ព្រះគ្រូធម្មលិខិត ប៉ឹង សេស ប្រធានថេរសភាជាគ្រូភាសាបាលី។ព្រះអង្គមានស្នាព្រះហស្ថក្នុងការរៀបរៀងសៀវ
ភៅធម៌ចំនួន១៣មុខ រួមមាន ១. អន្តរធានកថា ២. អច្ឆរិយកថា ៣. សច្ចប្បរិយាល   ៤. ទុល្លភកថា   ឬច្បាប់ល្អក្ររកបាន
៥. សង្គ្រាមអមនុស្សថ្មីចាស់ ៦. សង្ខារប្បរិយាល ៧. ប្រវត្តិព្រះពុទ្ធសាសនា ក្រោយបរិនិពាន្វ   ៨. កាយកថាសតិកម្មដ្ឋាន
៩. សីមាវណ្ណនា ១០. រំឭកគុណព្រះ  ១១. ប្រវត្តិព្រះកច្ចាយនត្ថេរ  ១២. ប្រែមាឃ និងវិសាខបូជា     ១៣. រឿងទហរភិក្ខុ,
រឿងដដិលខុសមាត់, រឿងជោតិកត្តេរភិក្ខុ, រឿងសម្ពហុលភិក្ខុ។មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើន
ក្នុងវត្តមហាមន្ត្រី និងវត្តសន្សំកុសល។

      រហូតមកដល់ឆ្នាំនេះ សម្តេចមានព្រះជន្មាយុ១០១ព្រះវស្សាហើយ   និងមានព្រះរោគាពាធដែលកំពុងគង់នៅសម្រាក
ព្យាបាលព្រះរាជសុខភាពនៅឯមន្ទីពេទ្យមិត្តភាពខ្មែរ  សូវៀត។  ទោះបីសម្ដេចកំពុងតែមានព្រះរោគាពាធក៏ដោយ  តែព្រះ
បញ្ញាញាណស្មារតីរបស់ព្រះអង្គនៅតែរឹងមាំដដែល    ដោយមិនមានការភ្លេចភ្លាំងអ្វីទាំងអស់។សម្ដេចមានព្រះរាជបណ្តាំ់
ដល់កូនខ្មែរថា    ខេមរំ សច្ចំ បាលេតុ បាលយិស្សតិ និរន្តំ បិយន្តុ ខេមរា សព្វេ មាមុឡ្ហន្តុ  ជាតិយា  សូមឱ្យអស់ខេមរជាតិ
គ្រប់រូប ស្មោះត្រង់នឹងជាតិខ្លួន រក្សាការពារជាតិឱ្យបានជានិរន្តរ៍ កុំវង្វេងជាតិឡើយ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com