វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
ប្រវ​ត្តិ​ស​ម្តេច​​​ព្រះម​ង្គល​​​ទេ​ពាចា​រ្យ ​អ៊ុ​ម​ ​ស៊ុ​ម ​(​១​)​​
បង្ហោះ​នៅ​វេលាមោ៉ង 1:16 am ថ្ងៃ Sunday 30th August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

      សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម គឺជាអតីតគណៈសង្ឃនាយកទី២ នៃគណៈមហានិកាយ អតីតសមាជិកក្រុមជំនុំ
ព្រះត្រៃបិដក អគ្គាធិការនៃពុទ្ធិកសិក្សា និងជាអតីតចៅអធិការវត្តមហាមន្ត្រី រាជធានីភ្នំពេញ។សម្ដេចទ្រង់ជាមន្ត្រីសង្ឃជាន់
ខ្ពស់ខ្មែរមួយព្រះអង្គ ដែលគេស្គាល់ថាក្នុងមួយជីវិតបានបូជាព្រះកាយ  ព្រះទ័យ   និងព្រះបញ្ញាញាណថ្វាយចំពោះព្រះពុទ្ធ
សាសនាដោយឥតនឿយណាយ។សម្ដេចត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាព្រះមហាថេរពហុសូត្រមួយព្រះអង្គ   ដែល
មានចំណេះដឹង និងបទពិសោធន៍ចាស់ទុំក្នុងផ្លូវសាសនា និងផ្លូវលោក។

      យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីកម្ពុជសុរិយាបានបង្ហាញថា សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ប្រសូត្រនៅ
ថ្ងៃ សុក្រ ១២ កើត ខែមាឃ  ឆ្នាំ មមែ ព.ស. ២៤៦២ ត្រូវនឹងថ្ងៃ ទី ១២ ខែ កុម្ភៈ ឆ្នាំ ១៩១៨ នៅភូមិជំនាប់ ឃុំ ជីរោ ស្រុក
ត្បូងឃ្មុំ ខេត្ត កំពង់ចាម ។បិតានាម មាស អ៊ុម មាតា នាម សុខ មឹះ  ជាកសិករប្រកបមុខរបរធ្វើចំការ។ សម្ដេចមានបងប្អូន
បង្កើត១២ នាក់ ប្រុស ៧ នាក់ ស្រី ៥ នាក់ ហើយសម្ដេចជាកូនពៅ។

     កាលពីកុមារភាព ជាក្មេងមានកិរិយាមារយាទមិនដូចកុមារទាំងពួងនៅស្រុកស្រែចំការឡើយ   គឺជាក្មេងមានអាកប្បកិរិ
យាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ រម្យទម ចេះគោរពកោតក្រែងឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យ   ជាក្មេងគួរអោយស្រឡាញ់
រាប់អាន និងមាននិស្ស័យធ្ងន់ក្នុងព្រះពុទ្ធសាសនា។លុះអាយុល្មមដល់ការសិក្សា    ឪពុកម្ដាយក៏បាននាំយកទៅឱ្យសិក្សា
អក្សរសាស្រ្ត លេខនព្វន្ត នៅវត្ត នទីរង្សី ហៅវត្តជីរោ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម ។

     កុមារអ៊ុម ស៊ុម បានខិតខំព្យាយាមរៀនសូត្រ រហូតដល់ចេះអាន  ចេះសរសេរស្ទាត់ជំនាញគួរអោយសរសើរ។ជាមួយ
នឹងការរៀនសូត្រ លេខ នព្វន្ត, កុមារអ៊ុម ស៊ុម បានរៀនធម៌នមស្សការព្រះរតនត្រ័យ រៀនច្បាប់បុរាណខ្មែរ មានច្បាប់ក្រម
កេរកាល ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់បណ្ដាំឪពុក ច្បាប់បណ្ដាំក្រមង៉ុយ។ល។ និងរៀនអានសាស្រ្តាទេសន៍ ចេះចាំរត់មាត់
ស្ទាត់ជំនាញ។

      ដល់អាយុ ១៦ ឆ្នាំ ឪពុកម្ដាយបានអនុញ្ញាតឱ្យកុលបុត្រ អ៊ុម ស៊ុម បួសជាសាមណេរ នៅក្នុងវត្តនទីរង្សី ឃុំ ជីរោ ស្រុក
ត្បូងឃ្មុំ ខេត្ត កំពង់ចាម ក្នុងសំណាក់លោកគ្រូព្រះនាម ខែក មាស ជាព្រះឧបជ្ឈាយ៍ ។លុះដល់អាយុ ២១ ឆ្នាំ បានបំពេញ
ឧបសម្បទាជាភិក្ខុក្នុងពទ្ធសីមាវត្តដដែលនេះ ដែលមានព្រះនាគមុនី ជាព្រះឧបជ្ឈាយ៍ បាននាមប្បញ្ញត្តិថា « សង្ឃត្ថេរោ »


       ក្រោយពីបានបំពេញឧបសម្បទាជាភិក្ខុហើយ   ព្រះអង្គបានព្យាយាមទាំងកម្លាំងកាយចិត្តខិតខំរៀនទន្ទេញភិក្ខុបាតិ
មោក្ខបាលី ចេះចាំសូត្រមាត់ទទេបានដោយល្អ និងមានការប្រតិបត្តិធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន។បន្ទាប់មក ភិក្ខុ អ៊ុម ស៊ុម បាន
បន្តការសិក្សាព្រះបរិយត្តិធម៌ នៅវត្តកោះគល់ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម។លុះក្រោយមកទៀត លោកបាននិមន្ត
មកគង់នៅវត្តសារាវ័នតេជោ ទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សាដរាបដល់បានប្រឡងជាប់សាលាបាលីរង និងបានប្រឡង
ចូលជាប់ រៀននៅសាលាបាលីជាន់ខ្ពស់ ជាបន្តទៀត។

      ក្នុងឆ្នាំ ១៩៥០ ភិក្ខុ អ៊ុម ស៊ុម ក៏បានប្រឡងចេញជាប់សញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់    ដែលបច្ចុប្បន្ន   « ពុទ្ធិកវិទ្យា
ល័យព្រះសុរាម្រឹត »។ក្រៅពីភាសាខ្មែរ និងភាសាបាលី ភិក្ខុ អ៊ុម ស៊ុម បានសិក្សាភាសាបារាំង និងភាសាអង់គ្លេស ដែល
អាចប្រើការបានជាបន្ទាប់បន្សំ។អាស្រ័យដោយសមត្ថភាព ចំណេះវិជ្ជាទាំងផ្លូវលោក និងទាំងផ្លូវធម៌នេះ ទើបភិក្ខុ អ៊ុម ស៊ុម
ត្រូវបានទទួលនាទីជាអាចារ្យបង្រៀនភាសាបាលីច្រើនឆ្នាំ    នៅវត្តសារាវ័នតេជោ, វត្តសំពៅមាស  ក្រុងភ្នំពេញ    និងវត្ត
នទីរង្សី ខេត្តកំពង់ចាម។

      ចាប់តាំងពីបានទទួលភារៈជាអាចារ្យបង្រៀនមក លោកគ្រូអាចារ្យ អ៊ុម ស៊ុម បានបំពេញតួនាទីរបស់ខ្លួន ដោយសេចក្ដី
ព្យាយាមយ៉ាងជ្រាលជ្រៅ គឺទាំងការស្រាវជ្រាវចំណេះដឹងទូទៅ  និងទាំងកិច្ចបង្រៀនសិស្សានុសិស្ស ដែលធ្វើអោយសិស្សា
នុសិស្សជាច្រើនបានទទួលការចេះដឹង និងអាចបន្តការសិក្សា នៅកម្រិតថ្នាក់មធ្យម ថ្នាក់ឧត្ដមជាបន្តបន្ទាប់។(ត)

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com