វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី google
សា​រា​ណី​យ​ធ​ម៌​ជា​បុ​ព្វហេ​តុ​នាំ​ឱ្យមា​ន​កា​រ​រួ​ប​រួ​ម​សា​ម​គ្គីគ្នា​
បង្ហោះ​នៅ​វេលាមោ៉ង 5:20 am ថ្ងៃ Monday 31st August 2015អត្ថបទ​ដោយ: វិមាន បរិបូរណ៍

       សន្តិភាពមិនមែនគ្រាន់តែមិនមានសង្គ្រាមតែម្យ៉ាងនោះទេ សន្តិភាពដែលពិតប្រកដទៅបាន នោះ   គឺទាល់តែមនុស្ស
ម្នាក់ៗមានសន្តិភាពតាមផ្លូវកាយវាចានិងតាមផ្លូវចិត្ត ប្រព្រឹត្តសុចរិតគោរពតាមធម៌។សង្គមជាតិមួយមានអ្នកដឹកនាំប្រកប
ដោយធម៌ និងប្រជាពលរដ្ឋមានតែចិត្តពរពេញទៅដោយសេចក្តីល្អ  និងមិនឈ្លោះវិវាទបែកបាក់សាមគ្គីគ្នានោះ   គឺពិតជា
មិនធ្វើឱ្យមានការរាំងស្ទះដល់ដំណើរនៃកិច្ចការអភិវឌ្ឍសង្គមជាតិឡើយ។ក្នុងនោះដែរ សារាណីយធម៌ គឺជាបុព្វហេតុមួយ
ដែលជួយជម្រុញឱ្យមានការរួបរួមសាមគ្គីគ្នាបាន គឺរួមមាន មេត្តាកាយកម្ម មេត្តាវចីកម្ម មេត្តាមនោកម្ម    សាធារណភោគី
សីលសាមញ្ញតា និងទិដ្ឋិសាមញ្ញតា។

      សារាណីយធម៌នេះជាបុព្វហេតុដ៏សំខាន់ដែលជួយជម្រុញឱ្យសង្គមខ្មែរអាចឈានទៅរកការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ
ដើរផ្លូវទៅជាមួយគ្នាបាន។ព្រះតេជគុណ សាន សុជាមានថេរដីកាពន្យល់ថា  មេត្តាកាយកម្ម   គឺសំដៅដល់ការងារផ្លូវកាយ
ដែលប្រកបដោយចិត្តរាប់អាន នេះទាល់តែយើងកុំមើលមនុស្សក្នុងសេចក្តីអាក្រក់ ទោះបីមនុស្សនោះកំពុងអាក្រក់ក៏ដោយ
ត្រូវចេះកែឆ្នៃប្រើមនុស្សនោះឱ្យទៅជាប្រយោជន៍ល្អបាន។បើកាលណាយើងចោលនូវមនុស្សណាមួយដែលគិតថាមិនមាន
ប្រយោជន៍នោះហើយ គឺមិនអាចដើរទៅរកសាមគ្គីគ្នាបានទេ មនុស្សដែលយើងគិតថា វាមិនបានការក៏ប៉ុន្តែប្រសិនណាចេះ
ប្រើអាចទៅជាប្រយោជន៍ណាមួយបានដែរ។   អំពើដែលជាប្រយោជន៍ដល់គ្នានឹងគ្នាដល់សង្គមដល់អ្នកដែលនៅជុំវិញខ្លួន
នេះគឺជាសកម្មភាពតាមផ្លូវកាយដែលប្រកបដោយការរាប់អានគ្នា      ដូចជាមានសកម្មភាពអ្វីមួយមានការជួយធ្វើនិងមាន
សកម្មភាពជាប្រយោជន៍ដល់គ្នា។(សម្លេង)

      មេត្តាវចីកម្ម ពាក្យសំដីប្រកបដោយចិត្តមេត្តា ព្រះអង្គបានបញ្ជាក់ថា  យើងត្រូវបង្រៀនខ្លូនឯងឱ្យចេះមេត្តាចំពោះពួក
សត្វទាំងអស់ដោយមិនរើសមុខ គឺមិនគិតថាមានមេត្តាចំពោះគ្នាអញ់ គ្នាគេមិនមេត្តាទេ ព្រោះចិត្តមនុស្សយើងជាធម្មជាតិ
ដែលមិនស្មើ ត្រូវតែរៀនឱ្យមានឡើង។ ជាងនេះទៅទៀតនោះ  ត្រូវរៀនចេះនិយាយជាមួយមនុស្សដែលយើងស្អប់ដោយ
បង្រៀនចិត្តឱ្យដាក់មានៈចុះ ចំរើនចិត្តមេត្តា និយាយទៅកាន់មនុស្សដែលខ្លួនស្អប់ដោយចិត្តមេត្តា  និងប្រាថ្នាឱ្យអ្នកស្តាប់
បានប្រយោជន៍។ចំណែក មេត្តាមនោកម្ម មានចិត្តគិតល្អចំពោះមនុស្សម្នាទាំងឡាយ  ហើយល្អនេះគឺមិនមែនគិតថាគេល្អ
នោះទេ តែគិតធ្វើយ៉ាងណាឱ្យគេល្អ សូម្បីតែឃើញមនុស្សគេកំពុងធ្វើខុស ក៏មានចិត្តចង់ឱ្យគេល្អ  ចង់ឱ្យគេបានដឹង និង
បានយល់ ដោយរកវិធីសាស្ត្រពន្យល់។(សម្លេង)

      ព្រះអង្គបានបញ្ជាក់ទៀតថា សូម្បីតែក្នុងវត្តអារាមក៏មានមនស្សឈ្លោះគ្នាដែរ ដោយសារអ្វី   គឺដោយសារតែខ្វះសារា
ណីយធម៌នេះឯង គឺនិយាយគ្នាល្អនឹងមុខ តែពីក្រោយខ្នងនិយាយមិនល្អ ដូច្នេះមិនអាចសាមគ្គីគ្នាបានទេ។មេត្តាមនោកម្ម
គឺមានចិត្តគិតប្រកបដោយមេត្តា ឧទាហរណ៍ ព្រះសង្ឃគង់នៅក្នុងវត្ត គឺគិតចង់ឱ្យព្រះសង្ឃគង់នៅជាសុខ គិតចង់ឱ្យមាន
ព្រះថេរដែលជាអ្នកចេះដឹង និងមានសីលជាទីស្រឡាញ់បាននិមន្តមកគង់នៅក្នុងវត្តរបស់ខ្លួនជាដើម   ដោយមិនមានការ
គិតច្រណែនហួងហែងទុកកន្លែងនោះសម្រាប់តែខ្លួនឯង។មួយទៀតសីលមញ្ញតា មានសីលស្មើគ្នា  ការប្រព្រឹត្តមានសីល
ប្រហាក់ប្រហែល  សីលក្នុងទីនេះ   គឺជាការប្រព្រឹត្តប្រក្រតីជាទម្លាប់    ជាចរិយាមារយាទប្រចាំជីវិតនេះបើមិនបានដូចគ្នា
ក៏បានប្រហាក់ប្រហែលគ្នា។

      សាធារណភោគី ជាមនុស្សមានទឹកចិត្តទូលាយ ដោយចេះចែករំលែកនូវរបស់របរសម្រាប់បរិភោគ  មិនមែននិយាយ
តែមាត់នោះទេ គឺចិត្តទូលាយមានអ្វីមកចេះចែករំលែកគ្នា។ទិដ្ឋិសាមញ្ញតា គឺការមានទិដ្ឋិយល់ត្រូវគ្នា   មានទស្សនយល់
ឃើញ ឬគំហើញដូចគ្នា ទាល់តែមានការពន្យល់គ្នាឱ្យបានយល់ បើទិដ្ឋិមិនយល់ គឺមកចូលគ្នាមិនកើតទេ។

      ធម៌ទាំងអស់ខាងលើនេះ កាលណាកើតមានដល់មនុស្ស គឺមនុស្សចេះរលឹកនឹកដល់គ្នា និងរួបរួមសាមគ្គីគ្នាបានហើយ
ក៏ប៉ុន្តែប្រសិនមនុស្សមិនមានធម៌នេះទេ ទោះជាយ៉ាងណាក៏មិនអាចរួបរួមសាមគ្គីគ្នាបានដែរ គឺខ្វះធម៌ណាមួយក៏ពិបាកនឹង
ចូលគ្នាបាន ពិបាកនឹងរស់នៅជាមួយគ្នាក្នុងសង្គម។ដូចនេះ ទាល់តែមនុស្សម្នាក់ៗរៀនបង្កើតគុណធម៌ខាងលើនេះឡើង
ដល់គ្នានឹងគ្នា ទើបរួបរួមសាមគ្គីគ្នាបាន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com