វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពបង្រៀនការប្រើប្រាស់បណ្ដាញសង្គមរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព។ ០៦-០៤-១៦
​ប​ទ​យ​ក​កា​រ​ណ៍​ស្តី​ពី​៖​ ​ប​ន្ទា​ប់​ពី​ចូ​ល​​រួម​​រៀន​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​ជា​​មួ​យ​អ​ង្គ​កា​រ​ព្រះ​​ពុ​ទ្ធ​សា​ស​នា​ដើ​​ម្បី​ស​ន្តិ​ភា​ព​យុ​វ​ជ​ន​​ប្តេ​ជ្ញា​កា​រ​ពា​រ​ព្រៃ​​ឡង់​ ​និ​ង​ប​ង្ហោះ​ព័​ត៌​មា​ន​តា​ម​រ​យៈ​ប​ណ្តា​ញ​ស​ង្គ​ម​​​
បង្ហោះ​នៅ​វេលាមោ៉ង 6:17 am ថ្ងៃ Sunday 15th May 2016អត្ថបទ​ដោយ: ​ច័​ន្ទ ​សេ​រី​ ​​

ស្ថិតក្នុងសំលៀកបំពាក់អាវយឺតដៃវែង ខោខ្មៅលាយផ្កាជើងវែង និងមានស្ពាយកាបូបតូចមួយផងនោះ ក្មេងស្រីម្នាក់ដែល
មានឈ្មោះថា សុខ សុខា នាងមានអាយុទើបតែបាន១៧ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃនាងកំពុងតែរស់នៅក្នុងភូមិឫស្សីស្រុក
ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ  «ចាសជំរាបសួរលោកបង នាងខ្ញុំឈ្មោះសុខ សុខា មកពីភូមិឫស្សីស្រុក ឃុំរួសរាន់
ស្រុករវៀង ខេត្តព្រះវិហារ» ។

សុខា នាង បានបោះបង់ការសិក្សាចោលទាំងសោកស្តាយ ដោយសារតែជីវភាពក្រីក្រពេក ម៉ែឪពុំមានលទ្ធភាពគ្រប់
គ្រាន់ក្នុងការផ្គត់ផ្គង់ការសិក្សារបស់ប្អូនទេ ដោយសុខា មានទឹកចិត្តស្រឡាញ់គ្រួសារខ្លាំងផង ហើយមើលឃើញស្ថាន
ភាពលំបាករបស់ឪពុកម្តាយផង ក៏សម្រេចចិត្តឈប់រៀនចាប់ពីពេលនោះមក ដើម្បីជួយការងារក្រុមគ្រួសាររបស់នាង
នៅផ្ទះ។

ក្រោយពីនាងបានសម្រេចចិត្តឈប់រៀន នាងបានទៅចូលរួមការងារសង្គមជាមួយយុវជន និងអ្នកភូមិផ្សេងៗទៀត
ក្នុងសកម្មភាពចុះការពារព្រៃឡង់ និងតវ៉ារឿងដីធ្លី ដែលក្រុមហ៊ុន PNT បានរំលោភយក ដោយពុំមានសំណងត្រឹមត្រូវ
តាមរយៈទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។

ប្អូនស្រី សុខ សុខា និយាយក្នុងទឹកមុខញញឹមថា នាងធ្លាប់បានចូលរួមចុះល្បាតការពារព្រៃឡង់ជាមួយយុវជន និងពល
រដ្ឋសហគមន៍ជាច្រើននាក់ទៀត នាងបានបន្ថែមថា ចុះការពារព្រៃឈើនេះក្នុងគោលបំណងចង់ឲ្យព្រៃបាននៅគង់វង់
«នាងខ្ញុំធ្លាប់ចូលរួមជាមួយបងៗធ្លាប់ចុះល្បាតព្រៃឡង់ គោលបំណងចង់ឲ្យព្រៃនៅគង់វង់ ចង់ការពារព្រៃ ចុះបានបីដង
ទៅម្តងពីរថ្ងៃ ថ្លៃសាំងថ្លៃអាហារចំណាយមួយថ្ងៃជាងមួយម៉ឺនរៀល»


ក្រៅពីធ្លាប់ចូលរួមការពារព្រៃឡង់ជាមួយសហគមន៍ក្នុងតំបន់នោះ សុខា ក៏ធ្លាប់ចូលរួមតវ៉ាទាមទាររកយុត្តិធម៌បញ្ហា
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនចិនPNT ដែលបានរំលោភយកដីរបស់ពលរដ្ឋដែរ «ខ្ញុំធ្លាប់មកតវ៉ារឿងក្រុមហ៊ុនមកឈូសបំពាន
យកដីប្រជាពលរដ្ឋ ដីនៅក្នុងម្តុំខាងណោះមាត់ស្ទឹង មិនដឹងថាប៉ុន្មានហិកតារាប់មិនអស់ របស់ក្រុមហ៊ុន
PNT គេថាក្រុម
ហ៊ុនវៀតណាមផងចិនផង»


សុខា នាងបានប្រាប់ដល់វិទ្យុសំឡេងព្រះសង្ឃឯករាជ្យនៅមាត់ស្ទឹងសែនអំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការ
ប្រើប្រាស់បណ្តាញសង្គមអំពីចំណង់ចំណូលចិត្តរបស់ខ្លួនថា នាងចូលចិត្តធ្វើកិច្ចការងារសង្គមតាំងពីតូចមកម្លេះ ដោយ
មិនមានអ្នកណាមួយជួយជម្រុញចិត្តឲ្យនាងធ្វើនោះឡើយ សុខាបន្ថែមទៀតថា នាងមានគោលបំណងចូលរួមការពារ
ព្រៃឈើមិនឲ្យកាប់បំផ្លាញ និងការពារដីធ្លីមិនឲ្យមានការរំលោភបំពានពីសំណាក់ក្រុមហ៊ុនទុច្ចរិតនោះទេ «ចាសនាង
ខ្ញុំផ្តើមគំនិតដោយខ្លួនឯង ខ្ញុំស្រឡាញ់ការងារនេះតាំងពីតូច ខ្ញុំមានបំណងនឹងការពារព្រៃឈើ ការពារដីធ្លី»


នៅក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បណ្តាញសង្គមហ្វេសុក ឡាញ តេឡេក្រាម និងអភិបាលកិច្ចល្អ
របស់អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងវិទ្យុសំឡេងព្រះសង្ឃឯករាជ្យកាលពីថ្ងៃទី១៨ ខែមីនា និងថ្ងៃទី០៨
ខែមេសា ឆ្នាំ២០១៦ នៅក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារកន្លងទៅថ្មីៗនេះ ប្អូនស្រី សុខ សុខា រួមទាំងយុវជន
ជាច្រើននាក់ទៀត បានមកចូលរួមរៀនវគ្គបណ្តុះបណ្តាលខាងលើនេះ យ៉ាងយកចិត្តទុកដាក់ ហើយនាងក៏បានជួយ
សហការរៀបចំម្ហូបអាហារទំនាក់ទំនងយុវជនក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

ទាក់ទងទៅនឹងការរៀនពីរបៀបបង្កើត និងប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ឡាញ តេឡេក្រាម ដើម្បីអភិបាលលិច្ច
ល្អ ប្អូនស្រីរូបនេះនាងបាននិយាយលើកឡើងប្រាប់ដល់វិទ្យុសំឡេងព្រះសង្ឃឯករាជ្យដោយភាពសប្បាយរីករាយថា
ក្នុងនាមប្អូនជាយុវជន បានមកចូលរួមរៀនវគ្គបណ្តុះបណ្តាលជាមួយអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅថ្ងៃនេះ
មានសារៈខ្លាំងណាស់ ពីព្រោះអ្វីដែលប្អូនបានចេះដឹងពេលនេះមានដូចជារបៀបបង្កើត និងប្រើប្រាស់ហ្វេសបុក ឡាញ
តេឡេក្រាម ក្នុងនោះ ទទួលបាននូវថេរដីការអប់រំពីព្រះតេជព្រះគុណស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ និងជានាយក
ប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពទៀតផង បានធ្វើឲ្យប្អូនទទួលបានចំណេះដឹងច្រើនជាងមុននៅក្នុងកិច្ច
ការងារសង្គម «មានសារៈសំខាន់ ចេះបាន៨០ភាគរយ អាចបង្ហោះរូប និងព័ត៌មានបាន កូណា ស្រីៗចូលរួមរៀន
ប្រហែលជា១០នាក់ គេអត់មានទូរស័ព្ទស្មាតហ្វូនទេ គេចូលរួមដោយគំនិតខ្លួនឯង
»។

ស្របពេលជាមួយគ្នានេះដែរ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជានាយកប្រតិបត្តិអង្គការ
ព្រះពុទ្ធសាសនាដើម្បីសន្តិភាពព្រះតេជព្រះគុណប៊ុត ប៊ុនតិញ ក៏បានមើលឃើញថា ញាតិញោមប្រជាពលរដ្ឋដែល
កំពុងតែរស់ជុំវិញតំបន់ព្រៃឡង់ ពួកគាត់ពុំសូវបានដឹងពីព័ត៌មានផ្សេងៗ និងមិនទាន់ស្គាល់អ្វីទៅដែលហៅថាបណ្តាញ
សង្គម ទើបរៀបចំគម្រោងខ្លីមួយមានរយៈពេលត្រឹមតែបួនខែប៉ុណ្ណោះ ដោយទទួលបាននូវការផ្តល់ប្រាក់គម្រោងពី
អង្គការ DAI/USAID មានទីស្នាក់នៅប្រទេសកម្ពុជាផង បានចុះទៅកាន់ទីតាំងចំនួនពីររួមមានខេត្តព្រះវិហារ និងខេត្ត
ស្ទឹងត្រែង ក្នុងនោះអង្គការ BPO បានជ្រើសរើសស្រុកចំនួនបីមានស្រុកជ័យសែន ស្រុករវៀង ស្រុកថាឡាបរិវ៉ាត់ និង
មានរហូតដល់ប្រាំឃុំមានឃុំ ធ្មា រួសរាន់ រៀបរយ ចំការលើ និងឃុំអន្លង់ភេឯណោះ ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តី
ពីការប្រើប្រាស់បណ្តាញសង្គម ដើម្បីអភិបាលកិច្ចល្អដល់ញាតិញោមប្រជាពលរដ្ឋនៅទីនោះឲ្យពួកគាត់បានដឹងបាន
យល់ អាចប្រើប្រាស់បានសម្រាប់ថ្ងៃក្រោយ។ «សំឡេង»

កាលពីដើមឡើយ ប្អូនស្រី សុខ សុខា នាងមិនដែលស្គាល់អ្វីហៅថាហ្វេសបុក ឡាញ តេឡេក្រាម និងអភិបាលកិច្ចល្អនោះ
ទេ ដោយសារតែរស់ក្នុងជីវភាពជាកូនកសិករ មិនសូវធូធាដូចគេ ណាមួយក្នុងភូមិឫស្សីស្រុកនេះ ក៏ស្ថិតនៅឆ្ងាយពីគេពីឯង
ក្នុងតំបន់ព្រៃឡង់ ទាំងផ្លូវធ្វើដំណើរចេញចូលក៏លំបាក ពលរដ្ឋនៅទីនោះទទួលបាននូវការអប់រំតិចតួចបំផុត និងមិនសូវ
ទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយដូចនៅទីប្រជុំជនឡើយ បន្ទាប់ពីបានចូលរួមរៀនវគ្គនេះពីអង្គការ BPO រួចមកសុខា
ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងច្រើនពីស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ។

ជាងនេះទៅទៀត ប្អូនស្រី សុខ សុខា បានរៀបរាប់ប្រាប់ឲ្យដឹងពីវគ្គបណ្តុះបណ្តាលខាងលើនេះដែរថា ពីមុនមកមិនធ្លាប់
មានអង្គការណាមួយចុះមកបង្រៀនដូចអង្គការរបស់ព្រះសង្ឃនេះទេ ប្អូនស្រីបន្ថែមថា ធ្លាប់តែឃើញអង្គការគេផ្សេង តែ
ពេលនេះឃើញអង្គការព្រះសង្ឃនិមន្តចុះមកប្អូនសប្បាយ រីករាយមានការភ្ញាក់ផ្អើលតែម្តង «គិតថាល្អ ល្អបានមកដូច
ផ្សព្វផ្សាយបន្ត ជួយអប់រំ
»។

ជាងចុងក្រោយ ប្អូនស្រីសុខា បានសំណូមពរដលយុវជនជំនាន់ក្រោយឲ្យចេះជួយការពារព្រៃឡង់ ឲ្យចេះមានចិត្ត
ស្រឡាញ់ និងឈឺចាប់នូវការបាត់បង់ធនធានធម្មជាតិ និងកុំរារាំងទឹកចិត្តយុវជនដទៃទៀតនៅពេលដែលចូលរួមការ
ពារព្រៃ សុខា នាងបានបន្តទៀតថា មានយុវជនមួយចំនួនមានភាពភ័យខ្លាច ចំពោះការគម្រាមកំហែងអាយុជីវិតរបស់
ខ្លួន ហើយរារែកមិនហ៊ានចូលរួម សុខា បានសង្កត់ធ្ងន់ថា ប្អូនមិនខ្លាចទេ បើស្លាប់ក៏ស្លាប់ទៅចុះ ឲ្យតែស្លាប់ដើម្បីជាតិ
 «ញ៉ុមសូមសំណូមពរឲ្យយុវជន ការពារព្រៃឈើព្រៃឡង់ ឲ្យចេះឈឺចាប់កុំឲ្យរារាំង បើដូចយុវជនខ្លះវិញគេថា ពេល
អស់ញ៉ុមចុះទៅល្បាតព្រៃ គេថាអត់ហ៊ានទៅ គេថាខ្លាចគេសម្លាប់ ខ្លាចគេបាញ់ ញ៉ុមសូមសំណូមពរថាកុំឲ្យគេខ្លាច
ត្រូវធ្វើភាពក្លាហាន ងាប់ក៏ងាប់ទៅចុះ ងាប់ដើម្បីជាតិ
»។

ទោះបីជាយ៉ាងនេះក្តី ប្អូនស្រីសុខា បានប្តេជ្ញាចិត្តដោយលើកឡើងឲ្យដឹងថា ចំណេះដឹងដែលប្អូនបានរៀនពីអង្គការ
ព្រះពុទ្ធសាសនាដើម្បីសន្តិភាព ប្អូននឹងយកវាទៅប្រើប្រាស់ដើម្បីសង្គមរបស់ប្អូន ក៏ដូចជាជួយបង្រៀនដល់យុវជន
ជំនាន់ក្រោយបន្តទៀត ឲ្យបានចេះដឹងពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានសហគមន៍
ព្រៃឡង់ អ្នកកាប់បំផ្លាញព្រៃឈើ និងអ្នករំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ រួមទំាងរឿងរ៉ាវជាច្រើនទៀត កំពុងតែកើត
មាននៅក្នុងសហគមន៍ព្រឡង់របស់ប្អូនផ្ទាល់តែម្តង៕ 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com