វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ទ​យ​ក​កា​រណ៍​៖​ ​យុ​វ​ជ​ន​ដែ​ល​ទ​​ទួល​បា​​​ន​ចំ​ណេះ​ដឹ​ង​អំ​ពី​រ​បៀប​នៃ​កា​រ​ប្រើ​ប្រា​ស់​ប​ណ្តា​ញ​សង្គ​ម​ហ្វេ​ស​ប៊ុក​ក្នុ​ង​កា​រ​ថែ​រ​ក្សា​ការ​ពា​​រ​ព្រៃ​ឈើ​ ​និ​ង​អភិ​បា​ល​កិ​​ច្ច​ល្អ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:50 am ថ្ងៃ Monday 16th May 2016អត្ថបទ​ដោយ: វិមាន បរិបូរណ៍

ប្អូនប្រុស ប្រាក់ សំអុន រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលកំពុងបន្តការសិក្សានៅ
ថ្នាក់ទី១១បានទទួលចំណេះដឹងពីការរៀនបណ្តាញសង្គមដូចជាហ្វេសប៊ុក ឡាញ និងតេឡេក្រាម ដើម្បីចែករំលែកព័ត៌
មានថ្មីៗដែលកើតឡើងក្នុងសហគមន៍ ហើយប្អូនបានរៀបរាប់ប្រាប់ថា កាលពីដំបូងឡើយនោះ ប្អូនមិនស្គាល់ថា អ្វីជា
ហ្វេសប៊ុកនោះឡើយ ក្រោយមកបានដឹងខ្លះៗពីសំណាក់លោកគ្រូ និងមិត្តភក្តិ អ្នកជិតខាង ណែនាំ តែមិនសូវច្បាស់នោះ
ទេ។ បន្ទាប់ពីអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបានបង្រៀនដល់ប្អូន បានធ្វើឱ្យប្អូនយល់កាន់តែច្បាស់ និងថែមទាំង
មានទំនុកចិត្តខ្ពស់ទៀតផង។

ក្នុងវគ្គបណ្តុះបណ្តាលដែលអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពផ្តល់ឱ្យនោះ ប្អូនប្រុសបានពោលរៀបរាប់ប្រាប់ថា ប្អូន
ទទួលបានចំណេះដឹងពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្នុងការថែរក្សាការពារព្រៃឈើ និងចំណេះដឹង
ការចេះក្រោកឈរឡើងដើម្បីតវ៉ាប្រឆាំងទៅនឹងអំពើអាក្រក់ដែលអាជ្ញាធរមូលដ្ឋានគំរាមគំហែង និងដាក់គំនាបមកលើខ្លួន
គ្រួសារ និងសង្គម។«សំឡេង»

អ្នកមានអំណាចតែងតែយកអំណាចរបស់ខ្លួនទៅប្រើប្រាស់ក្នុងផ្លូវខុស ដោយប្រើអំណាចមកធ្វើបាបអ្នកទន់ខ្យោយ។
សំអុនបានបន្តថា មុនពេលនៅមិនទាន់បានរៀននិងបន្ទាប់ពីបានរៀនរួចមកនោះ មានការខុសគ្នាឆ្ងាយណាស់ ដែលកាល
ពីមុនអាជ្ញាធរមូលដ្ឋានធ្វើអ្វីមកលើខ្លួនមិនហ៊ានក្រោកឈរតវ៉ា និងតបតអ្វីសោះឡើយ ដល់ពេលបានទទួលវគ្គបណ្តុះ
បណ្តាលធ្វើឱ្យចេះប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយមានរឿងអ្វីកើតឡើងដូចជាការរំលោភសិទ្ធិសេរីភាពពី
សំណាក់អាជ្ញាធរនោះ គឺអាចហ៊ានតវ៉ា និងអ្វីកើតឡើងអាចថតជាភស្តុតាងទុកទៅថ្ងៃក្រោយទៀតបាន។«សំឡេង»

រយៈកាលកន្លងមកព្រៃឈើត្រូវបានរងការកាប់បំផ្លាញច្រើនរូបភាព ប្អូនប្រុសម្នាក់នេះបានរៀបរាប់ទៀតថា បន្ទាប់ពី
អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបានចុះទៅបង្រៀនរួចមកអ្នកសហគមន៍បានយល់ដឹងច្រើន និងចេះពិចារណា
ក្នុងការប្រើប្រាស់ធនធានព្រៃឈើដោយមានកំណត់។«សំឡេង»

ការផ្តល់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពមានប្រយោជន៍ដល់អ្នក
សហគមន៍ ហើយចំណេះដឹងនេះអាចជួយចូលរួមចំណែកចែករំលែកព័ត៌មានថ្មីៗដែលកើតមានឡើងក្នុងសហគមន៍
ដូចជាបញ្ហានៃការកាប់បំផ្លាញធនធានព្រៃឈើក្នុងតំបន់ព្រៃឡង់ ការប្រព្រឹត្តបទល្មើសទាំងឡាយ និងថែមទាំងជួយ
ជម្រុញឱ្យមានអភិបាលកិច្ចល្អនៅមូលដ្ឋាន។ សំអុន បានប្រាប់ថា រូបគេនឹងនាំយកចំណេះដឹងទាំងនេះទៅប្រើប្រាស់
ឱ្យបានជាប្រយោជន៍ដើម្បីមានយុត្តិធម៌ក្នុងសហគមន៍ ដូចជាថតបង្ហោះពីសកម្មភាពការជិះជាន់កេងប្រវ័ញ្ចណាមួយ
ពីសំណាក់អ្នកមានអំណាច និងពីសំណាក់ជនទុច្ចរឹតជាដើម។«សំឡេង»

ខណៈព្រៃឈើកាន់តែបាត់បង់ទៅជាបណ្តើរៗនោះបានធ្វើឱ្យអាកាសធាតុប្រែប្រួលកំដៅឡើងខ្លាំងខុសប្រក្រតី ហើយ
ពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ។ទន្ទឹមនឹងនេះ សំអុន បានលើកឡើងថា ក្រោយពីបានរៀនចប់ហើយនោះ យើងឃើញ
ថា មានអ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះអំពីបញ្ហាទាំងឡាយដែលកើតឡើងក្នុងសហគមន៍មាន
ដូចជាបញ្ហាកង្វះខាតទឹកប្រើប្រាស់ជាដើម ដើម្បីឱ្យនាយករដ្ឋមន្ត្រីបានដឹង។«សំឡេង»

និយាយទៅព្រៃឈើនេះ ពិតជាមានសារៈសំខាន់ណាស់ដល់មនុស្សសត្វដែលរស់នៅលើលោកនេះ តែប្រសិនវាបាត់
បង់ទៅហើយនោះ ពិភពលោកនេះនឹងរងគ្រោះជាក់ជាមិនខានឡើយ។សំអុនបានគិតថា ព្រៃឈើនេះមានសារៈ
ប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់មនុស្ស និងសត្វ ព្រោះថាជាទីជម្រកជីវៈចម្រុះ កន្លែងសម្រាប់រស់នៅ និងរកស៊ី
របស់សត្វ ចំណែកសម្រាប់មនុស្សវិញ គេអាចយកមកធ្វើផ្ទះសម្បែង គ្រឿងសង្ហារឹម និងអាចជួយទាក់ទាញទឹកភ្លៀង
ជួយទប់ស្កាត់បញ្ហាខ្យល់ព្យុះ និងមិនឱ្យមានបញ្ហាការឡើងកំដៅខ្លាំងជាដើម។«សំឡេង»

បញ្ហានៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់មួយនេះ គេឃើញថាពីមួយថ្ងៃទៅកាន់មួយថ្ងៃមិនចេះឈប់ចេះឈរ
ឡើយ ដែលគួរឱ្យព្រួយបារម្ភ ដែលនឹងទៅថ្ងៃអនាគតវាអាចបាត់បង់ទៅ ហើយក្មេងជំនាន់ក្រោយលែងបានឃើញហើយ
ប្រសិនយើងទាំងអស់គ្នាមិនចូលរួមថែការពារនោះទេ។បញ្ហានេះមិនត្រឹមតែមិនបានឃើញទេ គឺអាចនឹងធ្វើឱ្យមានបញ្ហា
ជាច្រើនតាមមកជាមួយនឹងការបាត់បង់ទៅនៃព្រៃឈើ។ប្អូនប្រុសប្រាក់ សំអុន បានរៀបរាប់ប្រាប់បន្ថែមថា ប្រសិនព្រៃ
ឈើបាត់បង់ទៅប្រាកដណាស់ថានឹងនាំឱ្យមានបញ្ហាជាច្រើនកើតឡើង។«សំឡេង»

សំអុនជាសិស្សសាលាថ្នាក់ទី១១នេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តចូលរួមចំណែកការពារព្រៃឈើនិងកសាង
ភិបាលកិច្ចល្អតាមរយៈបណ្តាញសង្គមនេះផងដែរ។ប្អូនបានធ្វើការអរព្រះគុណ និងអរគុណដល់អង្គការព្រះពុទ្ធសាសនា
ដើម្បីសន្តិភាពដែលបានផ្តល់ចំណេះនេះដល់សហគមន៍ប្អូន ជាពិសេសដល់ខ្លួនប្អូនផ្ទាល់។«សំឡេង»

ជាចុងក្រោយប្អូនប្រុសរូបនេះថែមទាំងបានធ្វើការសំណូមពរទៅដល់យុវជន យុវនារីដែលជាទំពាំងស្នងឬស្សី រួមទាំង
មន្ត្រីអាជ្ញាធរថ្នាក់ដឹកនាំទាំងអស់នាំគ្នាទប់ស្កាត់បញ្ហាបទល្មើសការកាប់បំផ្លាញព្រៃឈើពីសំណាក់ក្រុមហ៊ុន និងជន
ទុច្ចរឹត ហើយរួមគ្នាការពារព្រៃឈើឱ្យបានគង់វង់៕ «សំឡេង»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com