វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ទយ​ក​កា​រ​ណ៍​៖​​ ​កា​រ​ប្តេ​ជ្ញា​ចិ​​ត្ត​រ​ប​ស់​​អ្ន​ក​ភូមិ​ឬ​ស្សី​ស្រុ​ក​ក្នុ​ងកា​រ​​ចូ​ល​រួ​ម​កា​រ​ពា​រព្រៃ​ឈើ​ ​ក្រោ​យ​ពី​ទ​ទួ​លបា​ន​​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​​
បង្ហោះ​នៅ​វេលាមោ៉ង 1:35 am ថ្ងៃ Tuesday 17th May 2016អត្ថបទ​ដោយ: វិមាន បរិបូរណ៍

បន្ទាប់ពីអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពបានចុះអនុវត្តគម្រោងមួយនៅតាមតំបន់គោលដៅអស់រយៈពេលបួនខែរួច
មក យើងបានកត់សម្គាល់ឃើញថា មានអ្នកសហគមន៍ជាច្រើននាក់ដែរ ដែលពួកគាត់ទទួលបានចំណេះដឹងអំពីសកម្មភាព
ការអនុវត្តគម្រោងខ្លីនេះ ជាតួយ៉ាងក្មេងស្រី ឡៃស៊ីម នាងទទួលបានចំណេះដឹងស្ដីពីការប្រើប្រាស់បណ្ដាញសង្គមដើម្បី
អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន និង បានប្តេជ្ញាចិត្តចូលរួមចំណែកការពារព្រៃឈើ។
ស្រី ឡៃស៊ីម អាយុ ១៦ ឆ្នាំ  មានទីលំនៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ជាក្មេងស្រីម្នាក់រស់នៅ
តំបន់ដាច់ស្រយាល ហើយមានឪពុកម្ដាយប្រកបមុខរបរជាកសិករ ធ្វើស្រែចំការ មានជីវភាពក្រីក្រ។នាងបានពោលរៀប
រាប់ប្រាប់ថានាងទទួលបានការអប់រំត្រឹមតែថ្នាក់ទី៩តែប៉ុណ្ណោះ ព្រោះតែគ្រួសាររបស់នាងមានជីវភាពក្រីក្រលំបាកផង
នោះ បានធ្វើឲ្យប្អូនស្រីបង្ខំចិត្តបោះបង់ការសិក្សាចោលទាំងដែលនៅមានអាយុក្មេងខ្ចីនៅឡើយ។

បន្ទាប់ពីប្អូនស្រីបានបោះបង់ការសិក្សាដោយសារបញ្ហាជីវភាពគ្រួសារនោះមក បានចូលរួមធ្វើការងារសង្គមជាមួយអ្នក
ភូមិរបស់នាង ទោះបីជានាងនៅក្មេងក៏ដោយ តែបេះដូង និងចិត្តគំនិតរបស់នាងមិននៅក្មេងនោះឡើយ ហើយនាងបាន
ចូលរួមដូចជាការចុះដើរល្បាតការពារព្រៃឈើ តាំងពីនាងមានអាយុ ១៥ឆ្នាំមកម្លេះ។នាងបានរៀបរាប់ប្រាប់បន្ថែមទៀត
ថា នៅពេលដែលនាងចូលរួមធ្វើការងារសង្គម នាងបានទទួលចំណេះដឹងទាំងនោះ ដោយបានរៀនសូត្រពីរបៀបចុះ
ដើរល្បាត ការពារព្រៃឈើ និងរៀនសូត្រពីច្បាប់មួយចំនួនជាមួយអ្នកសហគមន៍ និងអង្គការជាដៃគូ។«សំឡេង»

ប្អូនស្រីបានរៀបរាប់ប្រាប់បន្តថាក្នុងការចុះដើរល្បាតម្តងៗជាមួយអ្នកសហគមន៍នោះបានជួបបញ្ហាឧបសគ្គមួយចំនួនផង
ដែរ ព្រោះការធ្វើដំណើរទៅតាមផ្លូវឆ្ងាយ ហើយណាមួយផ្លូវនោះទៀតសោតក៏លំបាកផងដែរ។តែទោះជាយ៉ាងណានាង
មិនចុះចេញនឹងបញ្ហាឧបសគ្គនោះឡើយ ដើម្បីបានចូលរួមចំណែកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើពីសំណាក់ជនទុច្ចរិត។
ក្នុងការចុះដើរល្បាតបានជួបសកម្មភាពជនទុច្ចរឹតធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើជាច្រើនករណីដែលធ្វើឱ្យប្អូនស្រីមាន
ការសោកស្តាយជាខ្លាំងចំពោះការបាត់បង់ទៅនៃព្រៃឈើទាំងនោះ។«សំឡេង»

ពេលដែលអង្គការព្រះពុទ្ធសាសនាសដើម្បីសន្តិភាពបានចុះទៅផ្តល់វគ្គបណ្តុះបណ្តាលដល់ពលរដ្ឋអ្នកសហគមន៍នោះ
នាងជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងចាស់ប្រុសស្រីជាច្រើននាក់ទៀតបានទៅចូលរួមផងដែរ។បន្ថែមពីនេះឡៃស៊ីមបាន
ដើរតួនាទីធ្វើការទំនាក់ទំនងជួយសម្របសម្រួលប្របែប្រមូលដល់យុវជន និងធ្វើការចុះវត្តមានអ្នកមកចូលរួមក្នុងវគ្គ
បណ្តុះបណ្តាលដែលរៀបចំឡើងដោយអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពនេះ។

ការចូលរួមនេះ ស្របនឹងភាពវៃឆ្លាតផងនោះ បានធ្វើឲ្យនាងមានសេចក្ដីក្លាហានកាន់តែទ្វេឡើងជាងមុន និងធ្វើឲ្យនាង
បានយល់រិតតែច្បាស់ពីសារៈសំខាន់នៃធនធានធម្មជាតិ ជាពិសេស គឺសារៈប្រយោជន៍របស់ព្រៃឈើ។នាងបានលើក
ឡើងថា អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពដែលបានចុះមកបង្រៀន ពលរដ្ឋអ្នកសហគមន៍នេះមានសារៈសំខាន់
ខ្លាំងណាស់ ព្រោះបង្រៀនឱ្យអ្នកសហគមន៍ចេះប្រើប្រាស់ បណ្តាញសង្គមដើម្បីចែករំលែកព័ត៌មានថ្មីៗដែលកើតឡើង
ក្នុងសហគមន៍ និងដើម្បីអភិបាលកិច្ចល្អ។«សំឡេង»

ប្អូនស្រីរូបនេះបានពោលប្រាប់ទៀតថា នាងសប្បាយចចិត្តណាស់ដែលអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពចុះទៅ
ផ្តល់វគ្គបណ្តុះបណ្តាលដល់សហគមន៍របស់នាង ព្រោះបានបង្រៀនឱ្យខ្លួនប្អូនបានចេះដឹងអំពីការប្រើប្រាស់បណ្តាញ
សង្គមដើម្បីបានជាប្រយោជន៍ ចែករំលែកព័ត៌មានថ្មីៗដែលកើតឡើងក្នុងសហគមន៍ ជាពិសេសរឿងបញ្ហាការកាប់
បំផ្លាញព្រៃឈើ។ប្អូនស្រីថែមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំទៀតថា នាងនៅតែបន្តសកម្មភាពចូលរួមថែរក្សាការពារ
ព្រៃឈើនេះតទៅទៀត ដោយមិនឈប់ត្រឹមនេះនោះឡើយ ព្រោះថាព្រៃឈើនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់
សម្រាប់អាយុជីវិតមនុស្សសត្វ ប្រសិនព្រៃឈើនេះបាត់បង់ទៅនឹងមានបញ្ហាកើតឡើង។«សំឡេង»

ជាចុងក្រោយប្អូនស្រីបានឆ្លៀតធ្វើការសំណូមពរដល់អ្នកសហគមន៍របស់ខ្លួនឲ្យមានការសាមគ្គីគ្នានិងចូលរួមឲ្យបាន
កាន់តែច្រើនក្នុងការការពារព្រៃឈើឲ្យបានគង់វង់ ដោយកុំមានការភ័យខ្លាចការគំរាមគំហែងពីសមត្ថកិច្ច និងពីសំណាក់
ជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើជាដើម ជាពិសេសទៀតនោះប្អូនបានសំណូមពរឲ្យអាជ្ញាធរមូល
ដ្ឋានជួយសហការ និងចូលរួមការពារព្រៃឈើផងដែរ។«សំឡេង»

ការចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋអ្នកសហគមន៍នៅតំបន់ព្រៃឡង់នោះ ក្នុងវគ្គនីមួយៗ មានអ្នកចូលរួមរៀន
លើសពីការកំណត់ ទោះបីជាមានបញ្ហាការគំរាមគំហែងពីសំណាក់អាជ្ញាធរមួយចំនួនក៏ដោយ។ក្រៅពីនេះពួកគាត់បាន
ចូលរួមយ៉ាងសកម្មជាមួយនឹងវគ្គបណ្តុះបណ្តាល ហើយសប្បាយរីករាយ និងមានការយកចិត្តទុកដាក់ដោយមិនមានការ
ភ័យខ្លាចពីការគំរាមគំហែងនោះឡើយ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com