វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ្ន​ក​ព្រៃ​ឡង់​អះ​អា​ង​ថា​ ​ប​ច្ចុ​ប្ប​ន្នកា​រ​​ដឹក​​ឈើ​ចេ​ញ​ពី​តំ​ប​ន់​ព្រៃ​ឡង់​ពី​ក្រុ​ម​ឈ្មួ​ញ​ដូច​គេ​​ដឹ​ក​ត្រី​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 9:22 pm ថ្ងៃ Wednesday 31st August 2016អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋនៅក្នុងតំបន់ព្រៃឡង់ដែលតែងតែចូលរួមចុះល្បាតព្រៃនោះ នៅតែសម្ដែងពីក្ដីបារម្ភនៅឡើ យពាក់ព័ន្ធនឹង
បញ្ហាការកាប់ឈើ និងការដឹកឈើចេញពីតំបន់ព្រៃឡង់ ។ អ្នកភូមិអះអាងថា ការដឹកឈើចេញពីតំបន់ព្រៃឡង់ពីឈ្មួញគឺ
ធ្វើឡើងដូចជាដឹកត្រី ។

ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យកាលពីល្ងាចថ្ងៃពុធ ទី៣១ សីហា ម្សិលមិញ នេះ ពលរដ្ឋម្នាក់
រស់នៅក្នុងភូមិវាលពោ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការដឹកឈើនៅក្នុងតំបន់គាត់រស់នៅ
គឺមិនដែលស្រាកស្រានម្ដងណានោះឡើយ ទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រសួងបរិស្ថានបានព្រមានក្ដែងៗ
លើក្រុមឈ្មួញក៏ដោយ ។ « នៅតែកើតឡើងបង គេដឹកជញ្ជូនដូចជាដឹកត្រីអញ្ចឹងបង តាមលក្ខណៈគោយន្ត ម៉ូតូ អាទេះអត់
សូវមានទេបងអាលូវនោះ
 » ។

អ្នកភូមិខាងលើនេះបានបញ្ជាក់ថា អ្វីដែលពួកគាត់ជាប្រជាពលរដ្ឋស្ទើរតែមិនអាចទប់បាននោះ ពួកគាត់ បានឃើញទង្វើ
របស់អាជ្ញាធរនៅមូលដ្ឋានរបស់ពួកគាត់ មិនដែលហ៊ានចាប់ខ្លួនលើឈ្មួញដែលកាប់ឈើ ដោយរណាយន្ត ឬក៏ដោយ
ឧបករណ៍ទំនើបៗនោះទេ ថែមទាំងបើកដៃឱ្យក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពយ៉ាងគឃ្លើនទៀតផង ។

ផ្ទុយពីខាងលើនេះ ក្រុមអាជ្ញាធរទាំងនោះ ដែលមានមេឃុំ និងមេភូមិ ជាបងប្អូននឹងគ្នាជាអ្នកដាក់បញ្ជាឱ្យមកចាប់កាំបិត
ពូថៅ របស់ ប្រជាពលរដ្ឋសាមញ់ដែលកាប់ឈើយកមកប្រើប្រាស់ប្រចាំថ្ងៃ ឬក៏អ្នកដែលរកស៊ីត្រួសចម្ការឱ្យគេទៅវិញ ។
លោកថ្លែងបន្ថែមថា « ហើយគាត់បានតេអោយមន្រ្តីរដ្ឋបាលព្រៃឈើ ដូចជាប៉ូលីសពីខាងស្រុក ទាហាន ពីខាងស្រុកចុះ
មក ដើរចាប់កាំបិត ផ្គាក់ ពូថៅ ប្រជាពលរដ្ឋដែលគ្នារកស៊ីឈ្នួលគេហ្អាស់ ត្រួសបោស ត្រួសចម្ការគេហ្អាស់
» ។

វិទ្យុសម្លេងព្រះសង្ឃឯករាជ្យមិនអាចទាក់ទងមេភូមិវាលពោ និងមេឃុំអន្លុងផេ ដើម្បីបានបកស្រាយបាន នៅឡើយទេនៅ
ព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ទោះជាយ៉ាងណាពលរដ្ឋដដែលនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់របស់ពួកគាត់ហាក់មិនសូវ ហ៊ានចេញមុខតវ៉ា
ជាមួយនឹងអាជ្ញាធរនោះទេ ដោយសំអាងថា ពួកគាត់មិនមានអំណាចដូចគេ ។ លើស ពីនេះពលរដ្ឋបានអំពាវនាវឱ្យរដ្ឋាភិ
បាលពិនិត្យមើលឱ្យបានហ្មត់ចត់លើករណីនេះ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​នយោ​បាយ​បំ​ភ័យ​ពល​រដ្ឋ​ខ្មែរ​ថា​មាន​សង្គ្រាម​បើ​​ញោម​ហ៊ុន​ សែន​​ ចាញ់​ឆ្នោត​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com