វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប្រ​ធា​នស​ហ​គ​​មន៍​ប្រ​មេ​ចោ​ទម​ន្រ្តី​ពា​ក់​ព​ន្ធ​រឿ​ងព្រៃឈើ​ថា​ ​ជា​ប់​ពា​ក់​ព​ន្ធ​និង​កា​រប្រព្រឹ​ត្ត​អំ​ពើ​ពុ​ក​​រ​លួ​យ​ចំ​ពោះ​កា​រកើ​ន​ឡើ​ង​នូ​វ​បទ​​ល្មើ​ស​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:06 pm ថ្ងៃ Wednesday 30th November 2016អត្ថបទ​ដោយ: ឡុញ សុខជា

លោក សុត សាវន ប្រធានសហគមន៍ប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចោទអាជ្ញាធរ
ដែលធ្វើការងាររឿងព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរការថា មន្រ្តីទាំងនោះអាចប្រព្រឹត្តអំពើពុករលួយ ដោយសមគំនិត
រកប្រាក់ពីអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរការ ។

ការចោទប្រកាន់របស់លោក ប្រធានសហគមន៍រូបនេះ ធ្វើបន្ទាប់លោកបានមើលឃើញថា សកម្មភាពនៃការ
ប្រព្រឹត្តបទល្មើសព្រៃឈើកាន់តែកើនឡើងជាបន្តបន្ទាប់ ដោយមិនមានការថយចុះនោះទេ ។ លោក សុត សាវន
បានបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃមានគោយន្តមិនក្រោម១០ គ្រឿងនោះទេ ដែលបានបើកចូលទៅក្នុងព្រៃព្រះរការ ។

ជាងនេះទៀត លោក សុត សាវន បានអំពាវនាវសុំឲ្យមន្រ្តីពាក់ពន្ធ័ទាំងអស់មេត្តា ចាត់វិធានការណ៍ទប់ស្កាត់
ឲ្យមានប្រសិទ្ធភាព ដោយបញ្ឈប់ការសមគំនិតគ្នាជាមួយអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាបន្ទទៀត ។

លោក សុត សាវន ថ្លែង « ឥឡូវនេះវាអត់មានថយចុះទេ គឺវាកើនឡើងៗ អត់ថយទេគោយន្តដឹករាល់យប់រាល់ថ្ងៃ ។
កូណាសុំណូមពរ
ឲ្យអាជ្ញាធរដែលជំនាញបង្រកាបបទល្មើសព្រៃឈើហ្នឹង បង្រ្កាបឲ្យបានទៀតទាត់ហើយកុំឲ្យដូចថា
ស៊ីសំណូក
អីចឹងទៅណា »។

ស្រដៀងគ្នានោះដែរ លោក អាង ជាតិឡោម ប្រធានប្រតិបត្តិអង្គការពន្លកខ្មែរនៅខេត្តព្រះវិហារបានលើកឡើងថា
តាំងពីមានការប្រកាសដាក់ព្រៃព្រះការជាព្រៃការពារទៅ លែងមានអ្នកទទួលខុសត្រូវក្នុងអំឡុងអន្តរកាលនោះ ។
ចំណែកបទល្មើសព្រៃឈើដែលកើតមាននោះ គឺដោយសារតែមន្រ្តីពាក់ពន្ធ័ទាំងអស់ប្រចាំគ្នាក្នុងការធ្វើកិច្ចការងារ
ដែលជាហេតុធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើនទៅៗ ។

លោក អាង ជាតិឡោម បានបញ្ជាក់ថា ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសទាំងនោះមាន ពួកទាហ៊ាននៅស្រុកជាំក្សាន
ពួកឈ្មួញរកស៊ីព្រៃឈើក៏ច្រើន ហើយក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកភូមិមួយចំនួនផង ។
ប៉ុន្តែអ្នកភូមិដែលមកប្រកបមុខរបររកស៊ីកាប់ឈើនោះ គឺជាប្រជារពលរដ្ឋមកពីខេត្តផ្សេងៗមានច្រើនណាស់ ។

បន្ថែមពីលើនេះ លោក អាង ជាតិឡោម ក៏បានចោទប្រកាន់ទៅមន្រ្តីពាក់ពន្ធ័ទាំងនោះដូចគ្នានិងប្រធានសហកមន៍
ប្រមេផងដែរថា ធាតុពិតមិនមែនពួកមន្ត្រីទាំងនោះមិនឃើញមិនដឹងរឿងប្រព្រឹត្តបទល្មើនោះទេ ។ក៏ប៉ុន្តែពួកមន្រ្តី
ដែលធ្វើការតាមចិញ្ចើមផ្លូវទាំងនោះ តែងតែទទួលយកការបង់ប្រាក់ពីអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាទម្លាប់
ទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ការងបង់ប្រាក់ជាថ្នូរនៃការដឹកឈើចេញនោះ ពួកឈ្មួញ
ខិលខូចទាំងនោះ
គេលែងប្រគល់ប្រាក់ផ្ទាល់ដៃទៅហើយ ដោយពួកគេធ្វើការផ្ទែរប្រាក់តាមសេវាផ្ទេប្រាក់ទៅវិញ មានដូចជា
តាមវិងជាដើម ។

លោក អាង ជាតិឡោម ថ្លែង « នៅគ្រប់ទីកន្លែងប្រសិនបើអ្នកកាប់ឈើ មិនមានការបង់លុយបង់កាក់ទេគឺដឹកចេញអត់រួចទេ
គឺវាពាក់ពន្ធ័ចឹង
វាជាប្រពៃណីនៅគ្រប់ទីកន្លែងទាំងអស់ មន្រ្តីរបស់យើងធ្វើការងារតាមចិញ្ចើមផ្លូវចឹងទៅ »។

លោក អាង ជាតិឡោម បានបង្ហាញពីការព្រួយបារម្ភថា ប្រសិនបើមិនការកែប្រែឥរិយាបទនៃការការពារព្រៃឈើនោះទេ
នោះព្រៃឈើរបស់យើងនឹងរលាយបាត់បង់អស់ បើទោះបីជាប្រជាពលរដ្ឋ សង្គមស៊ីវិលខិតខមប្រឹងប្រែងយ៉ាងណាក៏
ដោយ ។ ពីព្រោះមន្រ្តីធ្វើការពាក់ពន្ធ័និងរឿងព្រៃឈើទាំងនោះ នៅតែបណ្ដែតបណ្ដោយបើកដៃឲ្យពួកឈ្មួញទុច្ចរិតរកស៊ី
ឈើគ្រប់មធ្យោបាយទាំងអស់ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com