វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ្ន​កស​ហ​គ​ម​ន៍​​ព្រៃ​ឡ​​ង់​កំពុ​ង​មា​ន​កា​រ​​ព្រួ​យបា​រ​ម្ភ​ខ្លា​ច​ខ្វះ​​ទឹ​កប្រើ​ប្រា​ស់​ដូ​ច​​ដើ​ម​ឆ្នាំ​​​២​​​០​​​១​៦​​ ​​​​ក​​​ន្ល​ង​​​ទៅ​​​ ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:11 pm ថ្ងៃ Tuesday 13th December 2016អត្ថបទ​ដោយ: ឡុញ សុខជា

លោក ឯក សុវណ្ណា សហគមន៍ព្រៃឡង់ខេត្តក្រចេះ បានសម្ដែងការព្រួយបារម្ភថា អ្នកសហគមន៍មួយចំនួននៅខេត្តក្រចេះ
អាចនឹងជួបការលំបាកចំពោះការខ្វះខាតទឹកប្រើបា្រស់ ដូចដើមឆ្នាំ២០១៦ កន្លងទៅថ្មីៗនោះ ។

លោក ឯក សុវណ្ណា សកម្មជនព្រៃឡង់ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៦ នេះ បានប្រាប់វិទ្យុសំឡេងព្រះសង្ឃេ
ករាជ្យតាមទូរសព្ទ័ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ
បន្ទាប់ពីលោកបានសរសេរបង្ហោះនៅលើទំព័រហ្វ៊េសប៊ុកផ្ទាល់របស់លោកថា ជិតដល់ពេលអស់ទឹកទៀតហើយអូរមួយ
នេះមិនដែលខាសអស់រលីញទេឥឡូវខាសស្ទើរគ្រប់កន្លែង នេះមកពីអស់ព្រៃឈើរមែនទេ។

សកម្មជនព្រៃឡង់ខាងនេះបានបន្តទៀតថា អូរមួយចំនួននៅខេត្តក្រចេះ មានអូរជាំ និងអូរក្រោត នៅឃុំកំពង់ចាម ស្រុក
សំបូរ ខេត្តក្រចេះនេះ កាលពីដើមឡើយមិនដែលរីងស្ងូតនោះទេ ។ ប៉ុន្តែមកដល់ពេលសព្វថ្ងៃនេះ ចាប់ពីខែ១ ខែ២
និងខែ៣ អូរទាំងនោះនិងរីងស្ងួតរកទឹកប្រើប្រាស់មិនបានទេ ។ គាត់បានបន្តទៀតថា មូលហេតុធំដែលធ្វើឲ្យមានការរីងស្ងួតហួតហែងនេះ គឺដោយសារទតែមានការបាត់បង់ព្រៃឈើដ៏ច្រើនលើសលុប និងឆាបរហ័សទៀតផង ។  ជាងមួយ
គ្នានោះ ការបាត់បង់ព្រៃឈើនេះផងដែរ បានធ្វើឲ្យសត្វព្រៃជាបានស្លាប់បាត់បង់ជីវិតស្អុយពេញព្រៃ ដោយសារតែកំដៅ
កើនឡើងខ្លាំង និងគ្មានទឹកផឹកនោះ ។

គាត់បានបញ្ជាក់ថា ក្រុមហ៊ុនដែលធំជាងគេនៅក្នុងខេត្តនេះ គឺក្រុមហ៊ុនកូរេមួយ ដែលគេហៅថា ស្ថានីស្ដារព្រៃឈើ
ឡើងវិញ ដោយមានគ្រប់គ្រងផ្ទៃដីរហូតដល់ ៣៤០៧ ហិចតា ហើយក្រុមហ៊ុនេះធ្វើសកម្មភាពកាប់ព្រៃឈើចាប់តាំង
ពីខេត្តក្រចេះរហូតដល់ស្ទឹងត្រែង ។ ជាងនេះទៀត សកម្មជនព្រៃឡង់រូបនេះ បានបន្ថែមថា ក្រុមមួយនេះជាក្រុមហ៊ុន
មានភាគហ៊ុនជាមួយរដ្ឋាភិបាលផងដែរ នៅពេលពលរដ្ឋសុំមើលអាជ្ញាបណ្ណ័ នៅពេលក្រុមហ៊ុនធ្វើសកម្មភាពឈូស
វាតយកដីរបស់ពលរដ្ឋ ។

លោក ឯក សុវណ្ណ ថ្លែង « អូរហ្នឹងអើនៅក្នុងតំបន់ព្រៃឡង់ គឺអូរជាំហៅថាអូរជាំ ហើយនិងអូរក្រោត កាលដំបូងឡើយ
អូរទាំងអស់ហ្នឹងមិនធ្លាប់
រីងទឹកអស់ទេ គឺដោយសារពីមុនមកនៅពេលដែលយើងចូលទៅតំបន់ព្រៃឡង់គឺ អត់ខ្វះទឹក
ប្រើប្រាស់ទេ ប៉ុន្តែឥឡូវនេះឲ្យចូលខែ១ខែ២ខែ៣ហ្នឹងគឺអស់ខ្វះទឹកប្រើចង់គ្រប់កន្លែងតែម្ដង »

ស្របគ្នានេះដែរ លោក ទិត្យ ពិជ័យ សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារ ក៏បានប្រាប់វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
តាមទូរសព្ទ័ដូចគ្នាថា ទឹកនៅតាមអូរនានាក្នុងតំបន់នេះចាប់ផ្ដើមស្រកជាបណ្ដើរហើយ ដែលធ្វើឲ្យមានការព្រួយបារម្ភ
យ៉ាងខ្លាំង ចំពោះការខ្វះខាតទឹកនាពេលខាងមុខនេះ ។ លោក ទិត្យ ពិជ័យ បានបន្តទៀតថា កាលនៅមានព្រៃឈើ
សល់ច្រើននោះទេ បើទោះបីជាជាស្រកដែរ ប៉ុន្តែប្រជាពលរដ្ឋអាចមានទឹកសម្រាប់ប្រើប្រាស់បាន ។ ជាក់ស្ដែងក្នុងដើមឆ្នាំ
២០១៦ កន្លងទៅនេះ សូម្បីតែស្ទឹងសែនដែលជាស្ទឹងដ៏ធំមួយនៅខេត្តព្រះវិហារក៏ត្រូវរីងស្ងួតផងដែរ ។

លោក ទិត្យ ពិជ័យ ថ្លែង « កូណាគិតថា ប្រសិនបើវារាំងដាច់តែម្ដងគឺវាប្រាកដជាប្រឈមនិងកង្វះនៃការប្រើប្រាស់
ទឹកហ្នឹងដូចឆ្នាំកន្លងមកអត់ខុសទេ កត្តាប្រឈមមានច្រើន ប៉ុន្តែកូណារៀបរាប់ពីកន្លែងនេះសំខាន់វាទាក់ទងរឿង
ព្រៃឈើវាបាត់បង់ព្រៃឈើទៅ កាលមុនមានព្រៃទឹកវាស្រកដែរ ប៉ុន្តែវាអត់ស្រកដល់កម្រិតហ្នឹង វានៅល្មមអាច
ប្រើប្រាស់បាន តែនេះនៅពេលស្រកវាស្រកហួសកម្រិតរហូតដល់ពពីការប្រើប្រាស់ទឹកនៅគ្រប់គ្រាន់ ទៅជាលក្ខណៈ
ខ្វះខាតវិញ »

បន្ទាប់ពីមានការព្រួយបារម្ភនោះ លោក ឯក សុវណ្ណ ក៏បានសរសេរពាក្យទូន្មានរបស់ចាស់ទុំបុរាណកាលទៀតថា
ទឹកមួយប្រឡង់« កំក្បង់នឹងដៃ នាំអោយចង្រៃ ល្អកវរ៍វឹកស៊ូលត់ចង្គង បន្ទោន់ទាប់ផឹក
ម្លេះបានមួយក្អឹក បំបាត់ខះករ »
ដែលបង្ហាញឲ្យឃើញថា ការលំបាកវេទនារបស់អ្នកសហគមន៍ព្រៃឡង់នៅតាមតំបន់នានា ដែលមានការខ្វះខាតទឹក
ប្រើប្រាស់ ហើយត្រូវចេះចែករំលែកគ្នាប្រើប្រាស់ ដើម្បីបន្តជីវិតទៅថ្ងៃមុខទៀត ហើយក៏ជាការដង្ហោយហៅឲ្យរដ្ឋា
ភិបាលយកចិត្តទុកដាក់ការពារព្រៃឈើ និងបញ្ហាប្រឈមនានារបស់អ្នកសហគមន៍ផងដែរ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com