វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រូបភាពដោយៈ ម៉ាលី ម៉ាលី
អ​ង្គ​កា​រ​ត​ម្លា​ភា​ព​ក​ម្ពុ​ជា​ រៀប​ចំ​សិ​ក្ខា​មួ​យ​ស្តី​ពី​កា​រ​វា​យ​ត​ម្លៃ​ប្រ​ព័​ន្ធ​សុ​ច​រិ​ត​ភាព​ជា​តិ​ អំ​ពើ​ពុ​ក​រ​លួ​យ​ និ​ង​ប្រ​ព័​ន្ធ​អ​ភិ​បា​ល​កិ​ច្ច​ប្រ​ទេ​ស​ក​ម្ពុ​ជា​​
បង្ហោះ​នៅ​វេលាមោ៉ង 6:50 am ថ្ងៃ Wednesday 10th September 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

       អង្គការតម្លាភាពកម្ពុជា បានធ្វើសិក្ខាសាលាមួយស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពជាតិ អំពើពុករលួយ និងប្រព័ន្ធអ
ភិបាលកិច្ចប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី09 ខែកញ្ញា ឆ្នាំ ២០១៤ម្សិលមិញនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ដោយមានការ
ចូលរួម ពីតំណាងអង្គសហប្រជាជាតិ អង្គការសីលកា គណបក្សសង្គ្រោះជាតិ  មន្ត្រីគណបក្សប្រជាជន  អ្នកវិភាគឯករាជ្យ បណ្តាអង្កការផ្សេងៗ យុវជន សិស្ស និសិ្សត ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១០០នាក់។

        សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដោយ ផ្តោតសំខាន់ទៅលើអនុសាសន៍មួយចំនួនធំៗក្នុងនោះរួមមាន ការ
ផ្តោសំខាន់ទៅលើប្រព័ន្ធតុលាការ ស្នើឱ្យមានការបោះពុម្ពផ្សាយនៅរាល់ការសម្រេចចិត្តរបស់តុលាការឬអង្គហេតុ និងហេ
តុផលដ៏ទៃទៀត នៅក្នុងការសម្រេចចិត្តជំនួស សូមឱ្យការតែងតាំងនៃចៅក្រមឬមន្ត្រីធ្វើឡើងដោយស្ថាប័នឯករាជ្យពិនិត្យ
ឡើងវិញនូវច្បាប់ចំនួនបីដែលសភាបានអនុម័តក្នុងពេលថ្មីៗនេះ ។

        ទន្ទឹមនឹងនោះច្បាប់ទាំងបីដែលបានបង្កើតឡើង ដោយរដ្ឋសភាជាតិកាលពីប៉ុន្មានខែកន្លងទៅនេះ ត្រូវបានអង្គសង្គម
ស៊ីវិលក្រៅរដ្ឋាភិបាលជាច្រើស្ថាប័នមានការព្រួយបារម្មណ៍យ៉ាងខ្លំាងហើយក៏បានស្នើទៅរដ្ឋាភិបាលក៏ដូចជារដ្ឋសភាឱ្យផ្អា
កការអនុម័តច្បាប់ទាំងបីខាងលើនេះណាមួយច្បាប់នេះ ត្រូវបានអនុម័តធ្វើឡើងតែគណបក្សមួយគឺគណបក្សប្រជាជនកម្ពុ
ជា។

       លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា លោកបានលើកឡើងនៅក្នុងសិក្ខាសាលាមួយនៅ ឯសណ្ឋាគារឡឺរ៉ូ
យ៉ាល់ កាលពីម្សិលមិញនោះថា ដោយច្បាប់នេះបានឱ្យអំណាចដ៏ច្រើនលើសលប់ ទៅក្រសួងយុត្តិធម៌ហើយអំណាចទាំង
នោះអាចមានការជ្រៀតជ្រែកមកលើប្រតិបត្តិការរបស់អង្គតុលាការ ដែលផ្ទុយទៅនឹងច្បាប់នៃរដ្ឋធម្មនុញ្ញបានចែងថាស្ថាប័
នទាំងបីត្រូវតែនៅដាច់ដោយឡែកពី គ្នា«ដោយហេតុថាច្បាប់នេះគឺមានការព្រួយបារម្មណ៍ទាក់ទងទៅនឹងឯករាជ្យភាពរប
ស់ប្រព័ន្ធតុលា ការដោយមានមាត្រាខ្លះបានផ្តល់សិទ្ធិអំណាចដ៏ច្រើនលើសលប់ទៅឱ្យក្រសួងយុត្តិធម៌អំណាចទាំងនោះអា
ចមានការជ្រៀតជ្រែកមកលើប្រតិបត្តិការអង្គតុលាការ»
លោកបានបន្ថែមថា ចំណុចខ្វះខាត នៃប្រព័ន្ធតុលាការវាអាចមាន
ចំណុចខ្សោយ ឬអាចមានបញ្ហាទៅលើនីតិរដ្ឋ បញ្ហាទាំងនេះបង្ករឱ្យ មានវប្បធម៌នីទណ្ឌភាព និងមានការកើនឡើងនៃអំពើ
ពុករលួយ។លោកថាការកែប្រព័ន្ធតុលាការអាចធនាបាននូវប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចរឹងមាំមួយសម្រាប់ប្រទេសកម្ពុជា។

      អនុសាសន៍មួយទៀគឺការធ្វើវិសោធនកម្មច្បាប់ប្រឆាំងទៅនឹងអំពើពុករលួយ នៅក្នុងនោះក៏មានចំណុ ចខ្វះខាតមួយចំ
នួន ក្នុងមាត្រាទី៤១ដែលបានចែងថាអ្នករៀបការអាចទទួលទោសជាប់ពន្ធនាគារដោយសារតែប្រសិនបើការរៀបអាពាហ៍
ពិពាហ៍នោះមិនបានបង្ហាញជូននូវភស្តុតាងគ្រប់គ្រាន់នោះទេ។ លោកព្រាបកុលបានបន្ថែមទៀតថាយើងស្នើសុំឱ្យមានការ
លុបចោល ឬសម្រួលដើម្បីកុំឱ្យ មានការភ័យខ្លាច ដល់អ្នកដែលមានបំណងចង់រៀបការ។

      ជាមួយនោះដែរ លោកស្រីមូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិក៏បានលើកឡើងពាក់ព័ន្ធ
ទៅច្បាប់ថ្មីដែលរដ្ឋសភាបានអនុម័តកាលពីប៉ុន្មានខែកន្លងទៅនេះដែរថា ប្រសិន ជាយើងនិយាយអំពីភាពស្មើគ្នាចំពោះមុ
ខច្បាប់ គឹយើងត្រូវតែកែទម្រង់ប្រព័ន្ធតុលាការ ដោយច្បាប់ ដែលទើប នឹងអនុម័តក្នុងពលថ្មីៗនេះហើយក៏ជាច្បាប់ថ្មីដែល
ជាប់អន្ទាក់ធំបំផុតដោយសារតែអត់ មានឯករាជ្យភាព លោកស្រីបានបន្ថែមទៀតថាប្រសិនបើចៅក្រមព្រះរាជអាជ្ញាអត់មា
នឯករាជ្យភាព យុត្តិធម៌ត្រឹមត្រូវទេនោះ វាមិនអាចអនុវត្តន៍ច្បាប់ដោយសីលធម៌ដែលគេចង់បាននោះទេ «ទាំង អស់នេះគឹ
ជាច្បាប់ថ្មីដែលជាប់អន្ទាក់ធំបំផុតគឺដោយសារអត់មានឯករាជ្យភាព ប្រសិនបើចៅក្រម ព្រះរាជអាជ្ញារបស់យើងអត់មានឯ
ករាជ្យភាពនោះទេ មិនអាចអនុវត្តន៍ច្បាប់ដោយសីលធម៌ដែលគេចង់បាននោះទេ
» ទាក់ទងទៅនឹងសិក្ខាសាលាដែលបាន
រៀបចំដោយអង្គការតម្លាភាពកម្ពុជា ស្តីពីការបង្ហាញ របាយការណ៍ពីអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ និងមន្ត្រីអនុវត្ត
ច្បាប់នៅកម្ពុជា លោក ឱម យ៉ិនទៀង ក៏បានចេញមុខច្រានចោលនូវរបាយការណ៍នោះ ដោយលោកមិនបានសិក្សាលម្អិត ពាក់ព័ន្ធទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលនោះឡើយ។ សម្រាប់លោក ឱម យ៉ិនទៀង របាយការណ៍របស់អង្គ
ការតម្លាភាពកម្ពុជាគ្មានមានឥទ្ធិពលអ្វីមកលើស្ថាប័នរបស់លោកដែលលោកខ្លួនឯងផ្ទាល់បានចាត់ទុកថាជាស្ថាប័នមានឯ
ករាជ្យភាពនោះទេ។

       អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះត្រូវបានគេសិក្សាលម្អិតរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន មិន
អាចលុបបំបាត់នូវរាល់អំពើពុករលួយចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមបានល្អប្រសើរនៅឡើយទេទន្ទឹមនឹងនោះបើ
ទោះជាមានស្ថាប័នអង្គភាពប្រឆាំងទៅនឹងអំ ពើពុករលួយរួចស្រេចទៅហើយក្តីបើនិយាយពីខ្សែបក្សពួកក្រុមគ្រួសារនិយម
វិញ ជាពិសេសនៅ តាមក្រសួងមន្ទីរស្ថាប័នរបស់រដ្ឋទាំងអស់ កន្លែងណាមួយដែលថាមិនរឿងបែបនេះកើតឡើងនោះ៕

_________________________________________________________________________________

អត្ថបទទាក់ទង


ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ពុទ្ធសាសនបណ្ឌិត្យកំពុងតែរងការគំរាមកំហែងពីក្រុមហ៊ុនល្បែងណាហ្គារើល
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
តើក្នុងព្រះពុទ្ធសាសនាមានទ្រឹស្ដីអ្វីខ្លះ សម្រាប់ធ្វើជាមាគ៌ា ដឹកនាំប្រទេសមួយឆ្ពោះទៅរកការរីកចម្រើនដោយ
សុខសនិ្តភាព?

ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង
ព្រះសង្ឃ៤អង្គត្រាច់ចរបិណ្ឌបាត្រនៅសហគមន៍បឹងកក់ដើម្បីឧទ្ទិសកុសល និងជយន្តោប្រស់ព្រុំពរជ័យសិរីសួស្តីឆ្នាំថ្មី
សេរីភាពនៃការបញ្ចេញមតិគឺជាចំណាត់ខ្មាំងរបស់អ្នកនយោបាយនៅកម្ពុជា

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com