វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
កម្មកររោងចក្រចៀនឡឹតវ៉ានៅមុខក្រសួងការងារ រូបភាពដោយៈ ហេង ស្រស់
ប្រ​ធា​ន​គ​ណ​ប​ក្ស​ស​ង្គ្រោះ​ជា​តិ​លោ​ក​ស​ម​ រ​ង្ស៊ី​ ​បា​ន​ត្រ​ឡ​ប់​ម​ក​ពី​ទ​ស្ស​ន​កិ​ច្ច​ក្រៅ​ប្រ​ទេ​ស​វិ​ញ​ហើ​យ​នៅ​រ​សៀ​ល​នេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 9:13 am ថ្ងៃ Thursday 18th September 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

      លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រខេត្តកំពង់ចាម បានត្រឡប់មក ពីទស្សនកិច្ចក្រៅ
ប្រទេសវិញហើយនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាអស់រយៈពេ
លជាច្រើនសប្តាហ៍កន្លងទៅនេះ។

     លោក សម រង្ស៊ី បានវិលត្រឡប់មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនៅម៉ោងប្រមាណជា១០កន្លះព្រឹកមិញក្នុង
នោះក៏មានអ្នកគាំទ្រលោកបានទៅទទួលស្វាគមន៍នៅទីនោះប្រមាណជាង២០០នាក់ ហើយលោក សម រង្ស៊ី ក៏បានផ្តល់ប
ទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅឯព្រលាននោះថា លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងបានចុះទៅ
ជួបបងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមខេត្តមួយចំនួនទៀតលោក សម រង្ស៊ី ថាប្រជាពលរដ្ឋខ្មែរនិងបារាំងបានគាំទ្រទទួលស្វា
គមន៍រូប លោក ក៏ដូចជាគណបក្សសង្គ្រោះជាតិយ៉ាងច្រើនកុះកផងដែរ។

     លោក សម រង្ស៊ី បានលើកឡើងថា អន្តរជាតិគេលើកទឹកចិត្តយើងឱ្យយើងបន្តការងាររបស់យើង ដើម្បីរកដំណោះស្រា
យបញ្ហាចំពោះប្រទេសជាតិយើងកំពុងតែប្រឈមមុខ និងរកដំណោះស្រាយ ដោយសន្តិវិធី ជាមួយគ្នានោះសង្គមអន្តរជាតិ និងបងប្អូនពលរដ្ឋខ្មែរនៅក្នុងក្រៅប្រទេសគេមានជំនឿ ទៅលើការងាររបស់យើងដែលមានប្រសិទ្ធភាពជួយដល់ប្រជាពល
រដ្ឋរងគ្រោះ លោកសម រង្ស៊ីបាន បន្ថែមទៀតថា កាលពីមុនយើងមិនមានលទ្ធភាពជួយ ប៉ុន្តែនៅពេលនេះយើងមានលទ្ធភា
ពក្នុងការ ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង ឃើញមានផលជាវិជ្ជមានបណ្តើរៗហើយ។

   ទាក់ទងទៅនឹងសម្តីរបស់លោកហ៊ុន សែន ដែលបានវាយប្រហារពាក្យសម្តីដាក់គ្នាជាមួយលោកកឹម សុខា ក្នុងការដែល
លោក កឹម សុខា យកតួនាទីរបស់លោក ក្នុងនាមជាអនុប្រធានរដ្ឋសភាគ្រោងនឹងធ្វើការស៊ើបអង្កេតទៅលើមន្ត្រីណាដែល
បម្រើការងារតាមស្ថាប័នរដ្ឋមួយចំនួន រកឃើញថាបាន ប្រព្រឹត្តនូវអំពើពុករលួយ ហើយមន្ត្រីទាំងនោះជាដៃជើងរបស់គណ
បក្សប្រជាជនកម្ពុជា លោកនឹង ដកហូតដំណែងមន្ត្រីពុករលួយទាំងនោះធ្វើទៅតាមផ្លូវច្បាប់ ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី បានលើកឡើងពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះដែរថា អ្វីដែលត្រឹមត្រូវយើងត្រូវតែជំរុញឱ្យបន្តហើយអ្វី
ដែលមិនត្រឹមត្រូវយើងត្រូវតែដាស់តឿនគ្នាទៅវិញទៅមក។

    ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏បានចុះទៅជួបកម្មករ កម្មការិនីរោងចក្រជាច្រើនរយនាក់ដែល ពួកគេកំពុងតែប្រមូល
ផ្តុំគ្នាធ្វើកូដកម្ម នៅមុខក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួនរបស់ពួកគេ ហើយ
លោក បានផ្តល់កម្លាំងចិត្តទៅដល់កម្មករ កម្មការិនីទាំង នោះថា ក្នុងនាមគណបក្សសង្គ្រោះជាតិសូមធ្វើការគាំទ្រដល់បងប្អូ
នកម្មករដែលធ្វើកូដកម្មទាមទារ រហូតទាល់តែទទួលបាលសម្រេចនូវលទ្ធផល។ លោកបានលើកឡើងថា មានថៅកែមួយ
ចំនួនបាន ជំពាក់លុយកម្មករ មិនបានសងលុយមកកម្មករវិញ នេះជាភាពមិនត្រឹមត្រូវមួយរបស់ថៅកែរោងចក្រ ដែលបាន
មករកស៊ីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

     ទោះបីជាយ៉ាងណាក៏ដោយលោក សម រង្ស៊ី បានលើកឡើងនៅចំពោះមុខកម្មករ កម្មការិនីជាច្រើន រយនាក់នៅមុខក្រ
សួងការងារថ្ងៃមិញថា ថៅកែរោងចក្រណា បានជំពាក់ប្រាក់កម្មករ ឬរោងចក្រណា មួយដែលបានប្តូរឈ្មោះ មិនទាន់បាន
សងប្រាក់មកដល់កម្មករ យើងត្រូវតែទាមទារយកមកវិញឱ្យ ខាងតែបាន បើទោះជារោងចក្រនោះបានបិទទ្វារក៏ដោយ។

    ក្រោយពេលមកដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចក្រអង្រែលើ លោក សម រង្ស៊ី បានប្រាប់ ឱ្យដឹងថា លោកក៏
បានតាមដានការងាររបស់គណបក្សមានអាសនៈក្នុងសភាទាំងពីរនៅក្នុងរដ្ឋសភា ដែលចេះធ្វើការងាររួបរួមសហការគ្នា ផ្ត
ល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរងគ្រោះដោយសារបញ្ហាផ្សេងៗដូចជាទំនាស់ដីធ្លី រំលោភសិទ្ធិមនុស្សគេ
ញប្រវ័ញ្ចកម្លាំងកម្មករពីសំណាក់ថៅកែរោងចក្រកន្លងមកជាដើម។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការ
ប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?

 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com