វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ការជួបពិភាក្សារអំពីអំពើពុលរលួយ នៅរដ្ឋសភា រូបភាពពីបណ្ដាញសង្គមfacebook
គ​ណ​ក​ម្ម​កា​​រ​ទី​១​០​នៃ​រ​ដ្ឋ​ស​ភា​ជូ​ប​ពិ​ភា​ក្សា​ស្តី​ពី​ប​ញ្ហា​អំ​ពើ​ពុ​ក​រ​​លួ​យ​នៅ​ក្នុ​ង​ប្រ​ទេ​​ស​ក​ម្ពុ​ជា​​
បង្ហោះ​នៅ​វេលាមោ៉ង 4:19 am ថ្ងៃ Friday 19th September 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

   នៅព្រឹកថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ គណកម្មការទី១០នៃរដ្ឋសភាគឺគណៈកម្មការអង្កេតបោសសំអាត និងប្រ
ឆាំងអំពើពុករលួយ បានជូបពិភាក្សាការងារជាមួយអង្គការតម្លាភាពកម្ពុជា នៅមន្ទីររដ្ឋសភាស្តីពីអំពើពុករលួយក្នុងប្រទេស
កម្ពុជា។

  លោក ហូរ វណ្ណ ប្រធានគណកម្មការទី១០នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ចំណុចបួនដែលសំខាន់
ជាងគេដែលគណកម្មការបានកត់សម្គាល់ឃើញនោះគឺ ទី១អ្វីដែលយើងត្រូវកែលម្អ  ទៅថ្ងៃក្រោយ ជាឧទារណ៍ដូចនៅក្នុង
ច្បាប់ប្រឆាំងនឹងអំពើពុករលួយមានការរឹតត្បិតដាក់ឱ្យអ្នកដែល ជាភ្នាក់ងាររាយកាណ៍នោះមានទោស ហើយជាគំនិតមួយ
ដែលល្អដែលយើងបានមើលឃើញ ដូច្នេះយើងត្រូវតែធ្វើវិសោធនកម្មច្បាប់ប្រឆាំង នឹងអំពើពុករលួយដើម្បីឱ្យអ្នករាយការ
ណ៍នោះទៅជាការលើក ទឹកចិត្តដល់ពួកគេទៅវិញ ទី២អ្វីដែលមានអំពើពុករលួយខ្លាំងជាងគេនោះគឺប្រព័ន្ធតុលាការ គណ
កម្មការទី១០នៃរដ្ឋសភាត្រូវតែកែទម្រង់ប្រព័ន្ធនេះឱ្យមានភាពយុត្តិធម៌សម្រាប់ទាំងអស់គ្នា ចំណុចទី៣ទទួលបានព័ត៌មាន
។ លោកហូរ វណ្ណបានលើកឡើងថា បន្ទាប់ពីប្រជុំពិភាក្សាគ្នារួចមកលោកឃើញថានៅមានការខ្វះចន្លោះនៃច្បាប់ទទួលបា
ននូវព័ត៌មាន ហើយរាលឯកសារដែលទទួលបានពីអង្គការសង្គមស៊ីវិលដែលបានខិតខំស្រាវជ្រាវអស់រយៈពេលជាយូរនោះ ជាពិសេសចំពោះឯកសារជាផ្លូវការដែលមានការទាក់ទងទៅនឹងក្រសួងឬមន្ទីរស្ថាប័នរបស់រដ្ឋនានានៅមិនទាន់បានទទួល
នូវ ឯកសារអំពើពុករលួយជាផ្លូវការ វាពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋាន ទីបី ពិបាកក្នុងការត្រួតពិនិត្ នឹងអនុវត្តច្បាប់នៅមិ
នទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយពីស្ថាប័នរដ្ឋសភា ជាមួយដៃគូរអង្គការសង្គម ស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា។

    លោកហូរ វណ្ណ បានបញ្ជាក់ដែរថា យើងរំពឹងទៅលើដៃគូរអង្គការសង្គមស៊ីវិលជាច្រើនទៀតនៅក្នុងលទ្ធ ភាពនៃការពិនិ
ត្យ និងជួបដើម្បីធ្វើការពិភាក្សាជួយមើលនូវចំណុចខ្វះខាតទាំងអស់នេះដើម្បីឱ្យដឹងថា តើការអនុវត្តច្បាប់នៅមានខ្វះចន្លោះ
ត្រង់ណាទៀត ក្រៅពីព័ត៌មានដែលគណកម្មការរដ្ឋសភាទី១០ បានដឹងដោយខ្លួនឯងនោះ។ ទោះបីជាយ៉ាងក៏ដោយចំណុ
ចដែលសំខាន់បំផុតគឺស្ថិតនៅលើឆន្ទះរៀង ខ្លួនពីព្រោះអំពើពុករលួយនេះ មានច្បាប់កំណត់រួចជាស្រេចមកហើយក្នុងនោះ
មានអង្គការក្រៅរដ្ឋាភិបាលប្រជាពលរដ្ឋជាច្រើនផ្សេងៗទៀតបានចូលរួមសហការក្នុងបញ្ហាអំពើពុករលួយនេះ។ប៉ុន្តែវានៅ មានកម្រឹតនៅឡើយ«អ្វីដែលជាការសំខាន់បំផុតនោះគឺស្ថិតនៅលើឆន្ទៈ ព្រោះអំពើពុករលួយនេះមាន ច្បាប់ មានអង្គភាព
អំពើពុករលួយ មានអង្គការតម្លាភាព និងមានប្រជាពលរដ្ឋគាត់ក៏ចូលរួមដែរ ប៉ុន្តែប្រ សិទ្ធភាពនូវមានកម្រឹតនៅឡើយតាម
យើងគិតទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានការចាប់ផ្តើមល្អ ដែលយើងប្រឹងប្រែងទាំងអស់គ្នា អង្គការតម្លាភាពក៏គាត់
ចាប់ផ្តើមល្អ អង្គភាពប្រឆាំងនឹងអំពើពុករលួយក៏មានដំណើរការទៅហើយ រាជរដ្ឋាភិបាលក៏មានដំណើរការទៅហើយប៉ុន្តែ
សំខាន់បំផុតសុំឱ្យឆន្ទៈនេះ មុះមុតជាងនេះដើម្បីឱ្យយើងធ្វើការប្រឆាំងនឹងអំពើពុករលួយ.»

    ចំណែកេលោកព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពកម្ពុជា ក៏បានផ្តល់បទសម្ភាសន៍ខ្លីបន្ទាប់ពី បញ្ចប់កិច្ចពិភា
ក្សានោះបានលើកឡើងដែរថា អង្គការតម្លាភាពកម្ពុជា បានផ្តល់ជូននូវឯកសារដែលបាន សិក្សាស្រាវជ្រាវកន្លងមកទាំងអ
ស់ដែលអង្គការនេះធ្លាប់មាន ក្នុងនោះមានទាំងរបាយការណ៍ស្តីពីបារ៉ូ ម៉ែត្រនៃអំពើពុករលួយ សន្ទុះវាស់វែងនៃអំពើពុករលួ
យ និងរបាយការណ៍ដែលអង្គការលោកបានសិក្សា រយៈពេលចុងក្រោយកន្លងមកនេះគឺប្រព័ន្ធសុចរិតភាពថ្នាក់ជាតិឆ្នាំ២០
១៤ជូនដល់គណកម្មការទី១០ នៃរដ្ឋសភា លោកព្រាប កុល បានបន្ថែមទៀតថា នៅក្នុងកិច្ចពិភាក្សាខាងលើនេះបានពិភា
ក្សាផ្លាស់ប្តូរ យោបល់អំពីអនុសាសន៍មួយចំនួនដែលសំខាន់និងបានផ្តល់នូវវិធីសាស្ត្រផ្សេងទៀតក្នុងការធ្វើការងារទៅមុខ
ជាបន្តទៀត ទន្ទឹមនឹងនោះគណកម្មការទី១០នៃរដ្ឋសភា  បានធ្វើការពិភាក្សាអំពីយន្តការថាត្រូវ សហការគ្នាធ្វើការងារក្នុង
ក្របខណ្ឌយ៉ាងម៉េចឱ្យមានភាពងាយស្រួលទាំងសមត្ថភាព ករណីពាក្យបណ្តឹង និងការងារស្រាវជ្រាវបន្តបន្ទាប់ទៀតលោ
កបានបញ្ជាក់ថា ស្មារតីនៃកិច្ចប្រជុំ។  គណកម្មការទី១០នៃរដ្ឋសភា បានបើកច្រកទ្វារចំហរមួយសម្រាប់អង្គការសង្គមស៊ីវិ
លជាពិសេសអង្គការតម្លាភាពកម្ពុជា ជាដៃគូរធ្វើការងារជាមួយគ្នាដើម្បីទប់ស្កាត់នូវរាល់អំពើពុករលួយនៅក្នុងប្រទេសកម្ពុ
ជាឱ្យបាន«នៅក្នុងកិច្ចពិភាក្សាគ្នាអំពីអនុសាសន៍មួយចំនួនដែលសំខាន់ហើយផ្តល់ជាគំនិតយោបល់មួយចំនួន អំពីវិធីសា
ស្ត្រ  ក្នុងការធ្វើការតទៅមុខទៀត ហើយទន្ទឹមនឹងពេលនេះគណកម្មការទី១០នឹងពិភាក្សាអំពីយន្តការថាតើ ត្រូវសហការ
គ្នាបន្តទៀតជាមួយអង្គការតម្លាភាពថាធ្វើក្នុងក្របខណ្ឌយ៉ាងម៉េចដើម្បីយើងងាយស្រួលធ្វើការបន្តទៀតទាំងសមត្ថភាពទាំ
ងករណីពាក្យបណ្តឹង ហើយនឹងការងារស្រាវជ្រាវ…»

    ទោះបីជាយ៉ាងណាក៏ដោយយើងសង្កេតមើលឃើញថា ចាប់តាំងពីគណបក្សមានអាសនៈនៅក្នុងសភា បានចរចាត្រូវរ៉ូវ
គ្នារួចមក ហើយបានបោះឆ្នោតជ្រើសរើសសមាសភាពនៃគណកម្មការទាំង១០របស់រដ្ឋ សភាជាតិ គណបក្សសង្គ្រោះជាតិ
ក៏បានដូរយុទ្ធសាស្ត្រថ្មីតាមរយៈការកោះអញ្ជើញនិងទទួលយកនូវអនុសាសន៍និងពាក្យបណ្តឹងពីអង្គការសង្គមស៊ីវិលក៏ដូច
ជាប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាជា  ច្រើនជូនដល់ប្រជាពលរដ្ឋ  និងទទួលយកនូវរាល់អនុសាសន៍ក្នុងការផ្លាស់ប្តូរ
យោបល់រវាងសង្គមស៊ីវិល និងរដ្ឋសភា តាមរយៈគណកម្មការនីយមួយៗដែលបានបែងចែកកន្លងមក៕

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

នយោបាយលាបពណ៌របស់សង្គមកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com