វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅមុខព្រះបរមរាជវាំង រូបភាពដោយ ហេង ស្រស់​
ពុទ្ធ​សាសន​​បណ្ឌិត្យ​​កំពុង​​តែ​​រង​​ការ​​គំ​រាម​​កំ​ហែង​​ពី​​​ក្រុម​ហ៊ុន​​ល្បែង​​ណា​ហ្គា​រើល​​​
បង្ហោះ​នៅ​វេលាមោ៉ង 6:53 am ថ្ងៃ Wednesday 24th September 2014អត្ថបទ​ដោយ: ប៊ុត​ ប៊ុនតិញ

          ខ្ញុំព្រះករុណា អាត្មាភាពភិក្ខុ ប៊ុត ប៊ុនតិញ ជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងសមាជិក
បណ្ដាញព្រះសង្ឃឯករាជ្យទាំងអស់ សូមបវារណាប្រគេន និងចំរើនពរជូននូវព័ត៌មាន ដល់ព្រះករុណាព្រះគុណម្ចាស់គ្រប់
ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទទាំងអស់ឱ្យបានជ្រាប់ជាព័ត៌មាន៖

បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងធ្វើធម្មយាត្រា ដើម្បីតវ៉ាទាមទារឱ្យក្រសួងធម្មការ និងសាសនាបញ្ឈប់
ការរុះរើបរិវេណពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ការជួលដីពុទ្ធសាសនបណ្ឌិត្យទៅឱ្យក្រុមហ៊ុន ល្បែងណាហ្គាវើលជាបន្ទាន់
ដោយហេតុថាការជួលដីកម្មសិទ្ធិសាសនាទៅឱ្យ ក្រុម ហ៊ុនល្បែងណាហ្គាវើលនេះ មិនបានផលប្រយោជន៍អ្វីដល់សាសនា
នោះទេ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់តំលៃព្រះពុទ្ធសាសនា និងកិត្តិយសកេរ្ដិ៍ឈ្មោះទៀតផង។

          តាមប្រភពព័ត៌មានច្បាស់ការមួយ បានឱ្យកាសែតភ្នំពេញប៉ុស្ដិ៍ និងវិទ្យុសំឡេងព្រះសង្ឃឯករាជ្យដឹងកាលពីថ្ងៃ
ទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះថា ក្រុមហ៊ុន ណាហ្គាវើលមានបំណងអាក្រក់ចង់លេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ដើម្បីកសាងកន្លែងលេងល្បែងណាហ្គា៣ និងសណ្ឋាគារទំនើបនៅលើដីពុទ្ធសាសនបណ្ឌិត្យបច្ចុប្បន្ន រីឯខាងរដ្ឋាភិ
បាលលោកហ៊ុន សែនមិនទាន់ផ្ដល់សញ្ញាវិជ្ជមានចំពោះសំណើពីក្រុម ហ៊ុនល្បែងណាហ្គាវើលនេះទេ ដោយឡែក
ក្រសួងធម្មការ និងសាសនា ដែលជាក្រសួងពុករលួយផុតលេខ មានរដ្ឋមន្ត្រីមុខលុយ មិន ឃិន បានជួលដីពុទ្ធសា
សនបណ្ឌិត្យមួយភាគធំឱ្យក្រុម ហ៊ុនណាហ្គាវើលរួចបាត់ទៅហើយ។

          ដោយមើលឃើញបញ្ហាជាក់ស្ដែងនេះ យើងគ្មានជំនឿលើរដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា ថាគាត់មាន
បំណងការពារព្រះរាជទ្រព្យដ៏មានតំលៃនេះទេ ផ្ទុយទៅវិញរដ្ឋមន្ត្រីមុខលុយ មិន ឃិនបានចូលដៃជាមួយក្រុមហ៊ុន
ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។

          អាស្រ័យហេតុដូចបានប្រគេននិងចំរើនពរជូនខាងលើនេះ សូមព្រះតេជព្រះគុណ និងញាតិញោមចូលរួម
ធម្មយាត្រា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤  វេលាម៉ោង ៨ និង៣០ ទាទីព្រឹក  នៅមុខព្រះបរមរាជវាំង ដើម្បី
ថ្វាយញាត្តិទៅព្រះមហាក្សត្រ រួចហើយដង្ហែក្បួនធម្មយាត្រាទៅកាន់វិមានរដ្ឋសភាជាតិ។ សូមព្រះតេជព្រះគុណ
ចូលរួមឱ្យបានច្រើនដើម្បីជាកំលាំង។

          កម្មវិធីធម្មយាត្រានេះ រៀបចំឡើងដោយបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មានលោក
រិន រ៉េនជាអ្នករៀបចំ ទំនាក់ទំនងលេខ ០១០ ៨២៩ ១២៥។

_________________________________________________________________________________

អត្ថបទទាក់ទង


ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង
ព្រះសង្ឃ៤អង្គត្រាច់ចរបិណ្ឌបាត្រនៅសហគមន៍បឹងកក់ដើម្បីឧទ្ទិសកុសល និងជយន្តោប្រស់ព្រុំពរជ័យសិរីសួស្តីឆ្នាំថ្មី
អង្គការតម្លាភាពកម្ពុជា រៀបចំសិក្ខាមួយស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពជាតិ អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ច
ប្រទេសកម្ពុជា

សេរីភាពនៃការបញ្ចេញមតិគឺជាចំណាត់ខ្មាំងរបស់អ្នកនយោបាយនៅកម្ពុជា

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com