វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ពលរដ្ឋកម្ពុជាតវ៉ាប្រឆាំងជនភៀសខ្លួនអូស្ត្រាលី រូបភាពដោយៈ ហេង ស្រស់
​ព​ល​រ​ដ្ឋ​ស្នើ​ឱ្យ​រ​ដ្ឋា​ភិ​បា​ល​លោ​ក​ហ៊ុ​ន​ ​សែ​ន​ ​កុំ​ចុះ​ហ​ត្ថ​លេ​ខា​ ​និ​ង​អ​នុ​ស្សា​រ​ណៈ​យ​ល់​ព្រ​ម​ស្តី​ពី​កា​រ​ទ​ទួ​ល​យ​ក​ជ​ន​ភៀ​ស​ខ្លួ​ន​ពី​ប្រ​ទេ​ស​អូ​ស្ត្រា​លី​​
បង្ហោះ​នៅ​វេលាមោ៉ង 2:14 am ថ្ងៃ Friday 26th September 2014អត្ថបទ​ដោយ: ច័ន្ទសេរី
ព្រះសង្ឃ ប្រជាពលរដ្ឋកម្ពុជារួមទាំងអង្គការសង្គមស៊ីវិលធំៗជាច្រើនមិនពេញចិត្តជាមួយប្រមុខដឹកនាំរដ្ឋាភិបាលរបស់ខ្លួន
ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានស្នើទៅរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យ ទទួលយកនូវជនភៀស ខ្លួនដែល មក
ពីប្រទេសស្រីលង្កា អារ៉ាប់ អាហ្វ្រិចជាដើម។ សំណើរនេះត្រូវបាន រដ្ឋាភិបាលលោកហ៊ុន សែន យល់ព្រមចុះកិច្ចព្រមព្រៀង
អនុស្សារណៈយោគយល់គ្នាក្នុងការទទួល យកនូវជនភៀសខ្លួនទាំងនោះមករស់នៅក្នុងទឹកដីប្រទេសកម្ពុជាខាងមុខនេះ។

ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពុជា ត្រូវបានមជ្ឈានជាច្រើនបានយល់ឃើញដោយទស្សនៈខុសគ្នាជុំវិញ ការទទួលយក ជន ភៀសខ្លួនទាំងនោះមករស់នៅបន្តដើម្បីរក្សាសុវត្ថិភាព និងសុខសន្តិភាពសម្រាប់ការ រស់នៅរបស់ពួកគេ។  បើតាមប្រភព ព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយនៅថ្ងៃនេះឱ្យដឹងថា រដ្ឋាភិបាល លោកហ៊ុន សែន     នឹងចុះហត្ថលេខាព្រមព្រៀង គ្នា មួយនៅរសៀលថ្ងៃសុក្រទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នេះនៅឯក្រសួងមហាផ្ទៃជាមួយនិងរដ្ឋាភិបាលក្រុងកង់បេរ៉ា ប្រទេស អូស្ត្រាលីលើអនុស្សារណៈយោគ យល់ស្តីពីការទទួលយកជនភៀសខ្លួន នៅម៉ោងប្រមាណជាង៣រសៀលនេះ។

ប្រភពព័ត៌មាននៅក្នុងស្រុកនោះបានចុះផ្សាយបន្តទៀតថា   កិច្ចព្រមព្រៀងធ្វើឡើងដោយទ្វេភាគីដែល  ប្រមុខរដ្ឋាភិបាល
ក្រុងភ្នំពេញ  និងកង់បេរ៉ា  ហាក់ដូចជាមិនសូវជាមានការផ្សព្វផ្សាយឱ្យទូលំទូលាយដល់  ប្រជាមហាជន  ក៏ដូចជាអង្គការ
សង្គម ស៊ីវិលជាតិអន្តរជាតិបានដឹងនោះទេ មើលទៅដូចជាមានការលាក់ លៀមនូវព័ត៌មានទាំង នេះមិនឱ្យបញ្ចេញឱ្យដឹង
ច្បាស់នៅឡើយ ហើយជនភៀសខ្លួនដែលរដ្ឋាភិបាលប្រ ទេសអូស្ត្រាលីបញ្ជូនមកតាម រយៈការទទួលយកសំណើ ពីរដ្ឋាភិ
បាលកម្ពុជានោះ មានចំនួនប្រហែលជា ១ពាន់នាក់។

ប្រជាពលរដ្ឋម្នាក់ដែលមិនពេញចិត្តចំពោះការទទួលយកសំណើនេះបានលើកឡើងទាំងទឹកភ្នែក     និងនិយាយទាំងអួល
ដើមករនៅឯមុខស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញនោះថា ប្រជាពលរដ្ឋប្រទេសកម្ពុ ជាភាគច្រើនមិនទាន់មានទីជម្រក
ពិត ប្រាកដផង ហើយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋកំពុងតែរងនូវ ភាពទីទ័លក្រនៅឡើយ  ណាមួយបញ្ហាទំនាស់ដីធ្លីលំ
នៅដ្ឋាននៅក្នុងប្រទេសរដ្ឋាភិបាលលោកហ៊ុន សែនមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយដែរហេតុអីបានជារដ្ឋា
ភិបាលចាំបាច់ត្រូវទទួលសំណើ  និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការទទួលយកនូវជនភៀសខ្លួនពីសំ
ណាក់រដ្ឋា ភិបាលនៃប្រទេសអូស្ត្រាលីទៅវិញ  ហើយមិនតែប៉ុណ្ណោះប្រជាពលរដ្ឋក៏បានធ្វើការអំពាវនាវទៅដល់ប្រមុខដឹក
នាំរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីសុំកុំឱ្យបញ្ជូនជនភៀសខ្លួនទាំងនោះ   ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាអីពី
ព្រោះ ប្រទេសដ៏កំសត់មួយនេះមិនទាន់មានសន្តិសុខសុវត្តិភាព ការអភិវឌ្ឈល្អ ប្រទសើនោះនៅឡើយទេ «អ៊ីចឹងខ្ញុំសូមអំ
ពាវ នាវដល់រដ្ឋាភិបាលអូស្ត្រាលីសូមកុំបញ្ជូនប្រជាពលរដ្ឋភៀសខ្លួនពីប្រទេសអូស្ត្រាលីមកប្រទេសខ្មែរ ពីព្រោះ វាគ្មានល្អ
ដល់ ប្រទេសអូស្ត្រាលីទេ រដ្ឋាភិបាលចង់ តែបានលុយពីពួកគេតែប៉ុណ្ណោះ   ហើយប្រសិនជារដ្ឋាភិបាលប្រទេសខ្មែរ មាន
លុយគ្រប់គ្រាន់ដោះ ស្រាយឱ្យពួកខ្ញុំឱ្យមានផ្ទះសម្បែងនៅ និងមិនដេញខ្ញុំចោលទេ សូម្បីតែមុខរបរក៏ខ្ញុំគ្មានដែរ...»


ចំណែកលោកស៊ុន ឆៃ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិលោកបានថ្លែងប្រាប់ដល់ បណ្តាអ្នកសារ ព័ត៌
មាននៅកន្លែងពលរដ្ឋតវ៉ានោះដែរថា ទោះបីជាប្រទេសកម្ពុជាបានចុះហត្ថលេខាមានច្បាប់ក្នុងការទទួលយកនូវជនភៀស
ខ្លួនពីប្រទេសដ៏ទៃក៏ពិតមែន    តែប្រទេសកម្ពុជា  មិនមែនជាធុងសម្រាមស ម្រាប់ដាក់ជនភៀសខ្លួននោះដែរ  ជាពិសេស
ប្រទេស កម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ចចំពោះមុខ   អង្គការសហប្រជាជាតិក្នុ្ងងការគោរពសិទ្ធិជនភៀសខ្លួនបាននៅ
ឡើយ ពីព្រោះកាលកន្លងទៅមានជនភៀសខ្លួនជាច្រើននាក់បានមកពីប្រទេសយួន ចិន កូរ៉េខាងជើងជាដើមក្នុងនោះយើង
បានបំពានទៅ លើសិទ្ធិរបស់ជនភៀសខ្លួនកន្លងទៅ លោកស៊ុន ឆៃ    បានបន្ថែមទៀតថាគ្មានមូលហេតុអីដែលថាប្រទេស
កម្ពុជាត្រូវទទួលយកជនភៀសខ្លួនដែលគេមិនត្រូវការ ហើយរដ្ឋាភិបាលប្រទេសកម្ពុជាមិនទាន់បានរៀប ចំខ្លួនឱ្យបានត្រឹម
ត្រូវ ផងនោះទេ «ប្រទេសកម្ពុជាមិនអាចជាធុងសម្រាមសម្រាប់យកជនភៀសខ្លួនដែល គេ មិនទទួលមកដាក់នៅ ក្នុងប្រ
ទេស កម្ពុជានោះទេ ហើយយើងជាប្រទេសមួយដែលមិនទាន់បានរៀបចំ ខ្លួននិងបំពេញកាតព្វកិច្ចចំពោះមុខអង្គការសហ
ប្រជាជាតិ ក្នុងការគោរពសិទ្ធិជនភៀសខ្លួនបាននៅ ឡើយ...»


ទោះបីជាប្រជាពលរដ្ឋកម្ពុជា អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលធំៗជាច្រើនមិនគាំទ្រនូវអនុស្សារណៈ យោគយល់គ្នានិង យល់ព្រមចុះហត្ថលេខាទទួលយកជនភៀសខ្លួនពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីក៏ ដោយសំណើនេះរដ្ឋាភិបាលក្រុងភ្នំពេញ មិនបានបដិសេធន៍នោះទេ   ហើយនៅរសៀលនេះពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅក្រសួងមហាផ្ទៃដោយលោកឧបនា
យករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនរបស់ប្រទេសអូស្ត្រាលី។

_________________________________________________________________________________

អត្ថបទទាក់ទង


កម្ពុជានិងមិនតាំងទីលំនៅអោយជនភៀសខ្លួនពីអូស្ត្រាលីនៅក្រុងភ្នំពេញជាអាចិន្ត្រៃយជាដាច់ខាត់
អាជ្ញាធរបំបែកអ្នកតវ៉ានៅមុខស្ថានទូត អូស្រ្តាលីរឿងអនុស្សរណៈយោគយល់កម្ពុជាព្រ មទទួលយកជន់ភៀសខ្លួនពី
អូស្ត្រាលីមកកម្ពុជា
សម្ព័នយុវជនកម្ពុជានិងសមាគមន៍ខ្មែរកម្ពុជាក្រោមរៀបចំវេទិការសាធារណៈស្តីពីការបាត់បង់ទឹកដីកម្ពុជាក្រោមនិងច្បាប់
អន្តោប្រវេសន៍នៅកម្ពុជា
បញ្ហាដែលយួនខុសច្បាប់ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាដោយសារមានអំពើពុករលួយ
តើអាជ្ញាធរខ្មែរមានវិធានការណ៍បែបណាចំពោះជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់៧នាក់ប្រើហឹង្សាកាប់លើយុវជន
ខ្មែរបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ?

យុវជនម្នាក់ត្រូវបានជនជាតិយួនជាច្រើននាក់ព្រួតគ្នាកាប់បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ស្មាខាងឆ្វេង
ក្រុមព្រះសង្ឃនិងសមាគមន៏ខ្មែរក្រោមនៅតែបន្តធ្វើការទាមទារអោយវៀតណាមសុំទោសជាសាធារណៈ
សមាគមន៏ខ្មែរកម្ពុជាក្រោម យុវជន និស្សិតបញ្ញវន្តជួបជុំគ្នាសារជាថ្មីនៅទីលានប្រជាធិបតេយ្យខណៈមន្រ្តីអ្នកនាំពាក្យ
ស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញបានប្រើពាក្យម៉ាក់ងាយមកលើពលករ
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញលោកហ៊ុន សែន ទៅទស្សនកិច្ចនៅ ប្រទេសយួន

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com