វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ចេញពីគណៈកម្មការទី១ នៃរដ្ឋសភា រូបតាមហ្វេសប៊ុក លោក អឿ ណារិទ្ធ
គណៈ​កម្មការ​ទី១​នៃ​រដ្ឋ​សភា​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៅ​អភិ​បាល​ខេត្ត​ក្រចេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:21 am ថ្ងៃ Sunday 28th September 2014អត្ថបទ​ដោយ: ប៊ុត ប៊ុនតិញ

          លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត
និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានផ្ញើរលិខិតមួយច្បាប់ តាមរយៈប្រធានសភាជាតិ លោក ហេង សំរិន ដើម្បីស្នើសុំ
ឱ្យអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយឱ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន មួយ
ពាន់បីរយហាសិបមួយគ្រួសារ នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ អ្នក
រងគ្រោះដីធ្លីទាំងនោះឱ្យបានទទួលដីគ្រប់ៗគ្នា។

          ប្រជាពលរដ្ឋទាំងមួយពាន់បីរយហាសិបមួយគ្រួសារនោះ មានបញ្ហាដីធ្លីអស់រយៈពេលប្រាំឆ្នំាមកហើយមកដល់
ពេលនេះ ហើយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋទាំនោះមិនមែនកមពីពួកគាត់មានបាបកម្មពីអតីតកាលនោះទេ ផ្ទុយទៅវិញ
ពួកគាត់រងគ្រោះបាត់បង់ដី ដោយសារគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុម ហ៊ុនយួន៩៩ ឆ្នាំ និងគោល
នយោបាយជំហានគីង្គក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី។

         លិខិតស្នើសុំអន្តរាគមន៍ ចុះលេខ១២០ រស.គ១ ចុះហត្ថលេខាដោយលោកអេង ឆៃអ៊ាងប្រធានគណៈកម្មការទី១
នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ។ នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ដដែលនោះធ្វើនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៤
គឺថ្ងៃតែមួយ ដូចទៅនិងលិខិតលោកជំទាវ តែ ច័ន្ទមនី ប៉ុន្ដែលិខិតលោកជំទាវ តែ ច័ន្ទមនីបានផ្សាយឱ្យសាធារណជនដឹង
មុនលិខិតរបស់លោកអេង ឆៃអ៊ាងនេះប្រហែលមកពីបែបបទរដ្ឋបាលនិងរបៀបទំនាក់ទំនងរបស់លោកជំទាវ តែ ច័ន្ទមនី
ប្រសើរជាងលោកអេង ឆៃអ៊ាងទេដឹង បានជាលិខិតរបស់គាត់ត្រូវបានផ្សាយឱ្យសាធារណជនដឹងទាន់ពេល។

          លោកអេង ឆៃអ៊ាងមានប្រសាសន៍បន្ថែមថា សូមឯកឧត្តមអភិបាល ជួយពិនិត្យ និងដោះស្រាយតាមការគួរ  រួច
ហើយ ធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយមកគណៈកម្មការវិញតាមពេលវេលាដ៏សមគួរ ដើម្បីឱ្យ គណៈ
កម្មកា រមានមូលដ្ឋានជម្រាបជូនទៅប្រជាពលរដ្ឋវិញ។ តាំងពីថ្ងៃដាក់លិខិតមកដល់ពេលនេះ អស់ជិតពីរសប្ដាហ៍ទៅ
ហើយ ក៏យើងមិនទាន់ឃើញមានការឆ្លើយតបណាមួយពីគណៈអភិបាលនៃអភិបាលខេត្តក្រចេះនោះនៅឡើយទេ។

           លោកអេង ឆៃអ៊ាងក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីដែល អភិបាលនៃគណៈអភិបាលខេត្តមិនផ្ដល់ដំណោះ
ស្រាយ និងមិនឆ្លើយតបមកគណៈកម្មការទេនោះ គណៈកម្មការរបស់លោកនិងកោះហៅ នៃគណៈអភិបាលមកសួរ
អំពីបញ្ហានេះ។ ខ្ញុំព្រករុណាអាត្មាឋានៈ ធម្មោ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យពីខេត្តសៀមរាប។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 



ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com