វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពសន្និសីទកាសែតរបស់អង្គការធម្មទានសង្គមនៅភោជនីយដ្ឋានបៃតង រូបភាពដោយ ម៉ាលី ម៉ាលី
​ប្រ​ធា​ន​អ​ង្គ​កា​រ​ធ​ម្ម​ទា​ន​ស​ង្គ​ម​មា​ន​ស​ង្ឃ​ដី​កា​រ​ថា​និ​ង​ធ្វើ​បា​តុ​ក​ម្ម​មួ​យ​ដ៏​ធំ​នៅ​ក្រុងសៀ​ម​រា​ប​ប្រ​សិ​ន​បើ​គ្មា​ន​ដំ​ណោះ​ស្រា​យ​ស​ម្រា​ប់​អ​តី​ត​ភិ​ភ្ខុ​ ​ពេ​ជ្រ​ ​ដេ​វី​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 2:05 am ថ្ងៃ Tuesday 30th September 2014អត្ថបទ​ដោយ: ឡាត សាឡាង

     ប្រធានអង្គការធម្មទានសង្គមព្រះតេជៈព្រះគុណ ងឹមសៅរិ៍សំខាន់បានមានសង្ឃដីការនៅក្នុងសន្និសីទកាសែតមួយដែ
លប្រព្រឹត្តទៅនៅភោជនីយដ្ឋានបៃតងនៅវេលាពេលព្រឹកម៉ោង៩ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៤នេះថាប្រសិនបើគ្មានដំណោះ
ស្រាយសម្រាប់អតីតភិភ្ខុពេជ្រដេវីតដែលតុលាការក្រង់សៀមរាបបានឃុំខ្លួនគាត់និងអាជ្ញាធរបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ
ទៅលើគាត់កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះដែលបានកើតឡើងនៅវត្តពោធិលង្កាស្ថិតនៅកណ្តាលក្រុង
សៀមរាបដោយសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីសង្ឃបានធ្វើការចាប់សឹកទាំងយប់គ្មានច្បាប់នីតិវិធីតាមព្រះច្បាប់ព្រះពុទ្ឋសាស
នានោះទេព្រះអង្គដែលជាប្រធានអង្គការធម្មទានសង្គមនិងសមាជិកទាំងអស់និងប្រមូលព្រះសង្ឃទូទាំងប្រទេសធ្វើមហាបា
តុកម្មមួយដ៏មានទ្រង់ទ្រាយធំទៅលើតុលាការក្រង់សៀមរាបនិងអាជ្ញាធរដែលបានប្រអំពើហឹង្សាដ៏កាចសាហាវទៅលើអតីត
ភិភ្ខុពេជ្រដេវីតរួមជាមួយនិងមន្រ្តីសង្ឃដែលជាប់ពាក់ព័ន្ឋដើម្បីឲ្យជួយរកដំណោះស្រាយជូនចំពោះអតីតភិភ្ខុពេជ្រដេវីត។ព្រះអង្គក៏បានមានសង្ឃដីការបន្ថែមផងដែរថាតាមការវេចញែកមើលទៅទោសរបស់អតីតភិភ្ខុពេជ្រដេវីតគឺមិនដល់ថ្នាក់
ប្រើប្រាស់អំពើហិង្សាទៅលើព្រះអង្គធ្ងន់ធ្ងរដល់ម្លឹងនោះទេ។


    ព្រះអង្គក៏មានសង្ឃដីការបញ្ជាក់បន្ថែមថាព្រះអង្គបានសាក់សួរសាមណេរមួយព្រះអង្គដែលបានលបមើលហេតុការណ៍
នោះផ្ទាល់នោះហើយថាតាមពិតទៅអតីតភិភ្ខុដេវីតនេះគឺបានដេកសន្លប់នៅក្នុងកុដិទាំងមិនដឹងអីនោះទេក៏ប៉ុន្តែត្រូវបានក្រុ
មអាជ្ញាធរចាប់អូសព្រះអង្គចេញពីក្នុងកុដិមកដាក់ចងច្រវ៉ាក់ព្រះអង្គនៅខាងក្រៅកុដិហើយជេរប្រមាថការទានព្រះអង្គតាម
អំពើចិត្ត ព្រះអង្គបានបញ្ជាក់ថាទង្វើបែបនេះរបស់អជ្ញាធរទាំងនោះគឺវាពិតជាជះឥទ្ឋិពលយ៉ាងខ្លាំងទៅលើព្រះពុទ្ឋសាសនា
ខ្មែរព្រះសង្ឃខ្មែរនិងពុទ្ឋសាសនិកខ្មែរខ្លាំងណាស់។ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង

     ពាក់ព័ន្ឋទៅហ្នឹងបញ្ហានៃការប្រើទារុណកម្មយ៉ាងព្រៃផ្សៃហើយលឿនរហ័សបែបនេះនោះលោកយ៉េងវិរៈដែលជានាយ
កប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានអោយដឹងក្រោយសន្និសីទនោះរួចថារយៈកាលកន្លងមកតាំង
ពីថ្ងៃទី១៨ខែកញ្ញាមកដែលបានកើតហេតុហ្នឹងឡើងលោកបានតាមដានរហូតហើយឃើញថាវាពិតជាមានភាពមិនប្រក្រ
តីមួយកើតឡើងយ៉ាងពិតប្រាកដហើយម្យ៉ាងទៀតនេះគឺជាការរំលោភបំពានមួយទៅលើស្ថាប័នព្រះពុទ្ឋសាសនានិងទៅ
លើអតីតភិភ្ខុពេជ្រដេវីតលោកក៏បានសុំអំពាវនាវដល់សម្មត្ថកិច្ចសង្ឃ ឬមន្រ្តីសង្ឃផងដែរថាអោយជួយតាមដាននិងឃ្លាំ
មើលនៅភាពមិនប្រក្រតីនេះដែលបានកើតឡើងនិងអាជ្ញាធរ ដែលបានប្រើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើអតីតភិភ្ខុពេ
ជ្រដេវីត។ សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ

      គួរបញ្ជាក់ថាហេតុការណ៍និងអំពើហិង្សាដែលបានកើតឡើងនេះគឺកាលពីថ្ងៃទី១៨ខែកញ្ញាថ្មីៗនេះស្ថិតនៅក្នុងនៅវត្ត
ពោធិលង្កានិងស្ថិតនៅកណ្តាលក្រុងសៀមរាបដែលការធ្វើការបង្រ្កាបដោយអាជ្ញាធរទាំងនោះត្រូវបានមជ្ឈដ្ឋានទូទៅបាន
រិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរដែលបានចុះទៅបង្ក្រាប់ព្រះសង្ឃដល់កុដិនិងបានប្រើទារុណកម្មយ៉ាងព្រៃផ្សៃដែលមិនមែ
នជាវប្បធម៌នៅក្នុងសង្គមកម្ពុជា។ មិនតែប៉ុណ្ណោះអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការរិះគន់និងស្តីបន្ទោសទៅដ
ល់មន្រ្តីសង្ឃខេត្តក៏ដូចជាមន្រ្តីសង្ឃទូទាំងប្រទេសថាមិនមានសមត្ថភាពដោះស្រាយបានជាទៅសុំការអន្តរាគមន៍ពីកម្លាំង
អាជ្ញាធរខាងក្រៅទៅវិញ។

_________________________________________________________________________________

អត្ថបទទាក់ទង


ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ពុទ្ធសាសនបណ្ឌិត្យកំពុងតែរងការគំរាមកំហែងពីក្រុមហ៊ុនល្បែងណាហ្គារើល
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
តើក្នុងព្រះពុទ្ធសាសនាមានទ្រឹស្ដីអ្វីខ្លះ សម្រាប់ធ្វើជាមាគ៌ា ដឹកនាំប្រទេសមួយឆ្ពោះទៅរកការរីកចម្រើនដោយ
សុខសនិ្តភាព?

ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង
ព្រះសង្ឃ៤អង្គត្រាច់ចរបិណ្ឌបាត្រនៅសហគមន៍បឹងកក់ដើម្បីឧទ្ទិសកុសល និងជយន្តោប្រស់ព្រុំពរជ័យសិរីសួស្តីឆ្នាំថ្មី
អង្គការតម្លាភាពកម្ពុជា រៀបចំសិក្ខាមួយស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពជាតិ អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ច
ប្រទេសកម្ពុជា

សេរីភាពនៃការបញ្ចេញមតិគឺជាចំណាត់ខ្មាំងរបស់អ្នកនយោបាយនៅកម្ពុជា

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com