វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ការិយាល័យវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ រូបភាពដោយៈ IMNSJ
ការ​ត្រៀម​ខ្លួន​ចូល​ប្រជុំ​សភា​លើក​ទី៣​ នីតិ​កាល​ទី៥​ របស់​គណៈបក្សសង្គ្រោះជាតិ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:01 am ថ្ងៃ Wednesday 1st October 2014អត្ថបទ​ដោយ: ឋានៈ ធម្មោ

          តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិរដ្ឋានរដ្ឋសភា ដែលបានប្រកាសជូនដំណឹងតាមគេហទំព័ររដ្ឋសភា
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ និងព័ត៌មានដែលវិទ្យុសំឡេងព្រះសង្ឃឯករាជ្យទទួលបាន ពីលោក ជុំទាវ ម៉ួ សុខហួ
បានឱ្យដឹងថារដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងបើកសម័យប្រជុំលើកទី៣នីតិកាលទី៥ ក្រោមអធិបតីភាពលោកហេង
សំរិន ប្រធានសភាជាតិ។ ហើយការប្រជុំនិងពិនិត្យមើលទៅលើរបៀបវារៈចំនួនប្រាំមួយដែលគណៈកម្មការធិការអចិន្រៃយ៍
រដ្ឋសភាបានសម្រេចកាលពីថ្ងៃទី២៦៖

      ១ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥។

       ២ របាយការណ៍ស្ដីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទ២ និងលើកទ៣ នីតិកាលទី៥។

       ៣ ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពួកទី១៥ថ្មី
ដល់ជំពួកទី១៦ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

       ៤ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារ ណាហ្គូយ៉ា ស្ដីពីសិទ្ធិទទួលផលពី
ធនធានសេនេទិក និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិក ដោយស្មើភាព និងសមធម៌នៃអនុ
សញ្ញាសហប្រជាជាតិស្ដីពីជីវៈចម្រុះ។

      ៥ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្ម មាត្រា១ មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩
មាត្រា១១ មាត្រា១៣ មាត្រា១៤ មាត្រា១៥ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣
មាត្រា២៤ មាត្រា៣០ មាត្រា៣៤ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ មាត្រា៤២ មាត្រា៤៣មាត្រា៤៥
មាត្រា៤៦ មាត្រា៤៩ មាត្រា៥៥ មាត្រា៥៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលប្រកាសឱ្យប្រើដោយ ព្រះ
រាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦។

       ៦ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀង ស្ដីពីសហប្រតិបត្តិការវប្ប
ធម៌រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី។
       រីឯគណៈបក្សសង្គ្រោះជាតិវិញទោះជាខ្លួន បានខំប្រឹងធ្វើការងាររបស់ខ្លួនយ៉ាងណាក៍ដោយ ក៍នៅតែមានមតិរិះគន់
មួយចំនួនតាមបណ្ដាញសង្គម ហេ្វសប៊ុកថា ការចូលរួមប្រជុំសភា   និងការបែងចែកអំណាច  នៅក្នុងគណៈកម្មការនៃរដ្ឋ
សភាពីសំណាក់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដានោះ វាជាការធ្វើឱ្យបាត់បង់ការគាំទ្រ  និង
ធ្លាក់ចុះទៅនូវប្រជាប្រិយភាពរបស់គណបក្ស។
      
     ក្រោយការចូលប្រជុំយើងឃើញកាន់តែច្រើនចំពោះមតិរិះគន់គណបក្សសង្គ្រោះ ហើយមានមនុស្សមួយចំនួនក៍បាន
សម្ដែងការព្រួយបារម្ភ ចំពោះការបែកបាក់គ្នានៅក្នុងគណបក្ស រហូតដល់លោកអនុប្រធាន គណបក្ស គឺលោក កឹម សុខាបានឆ្លើយតបទៅនឹងមតិទាំងនោះថា ក្រុមអ្នករិះគន់គណៈសង្គ្រោះជាតិមាន៣ ក្រុម៖ ក្រុមទី១គឺអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិក្លែងក្លាយ ក្រុមទី២ គឺអ្នកវិភាគឯករាជ្យ ក្រុមទី ៣ គឺពួកអ្នកដែលចង់បង្កើតគណៈបក្សថ្មីតែម្ដង តែលោកមិន
បានបង្ហើបឱ្យដឹងទេ ថាតើអ្នកណាដែលចង់បង្កើតគណៈបក្សថ្មីនោះ ហើយលោកក៏បានបន្ថែមទៀតថា គណបក្សសង្គ្រោះ
ជាតិ និងមិនមានការបែកបាក់ផ្ទៃក្នុងនោះទេ ហើយបើក្រុមលោកបែកបាក់គឺស្លាប់តែម្ដង។ដោយឡែកលោកជំទាវមួសុខហួរ
នៅតែមានជំនឿយ៉ាងម៉ុតមាំថាគណបក្សសង្គ្រោះជាតិនិងរួមចំណែកធ្វើវិសោធនកម្មនិងកែប្រែច្បាប់រដ្ឋធម្មនុញជាពិសេស
គឺធ្វើយ៉ាងណាឲ្យគណកម្មការជាតិរៀបចំការបោះឆ្នោតមានចែងក្នុងច្បាប់រដ្ឋធម្មនុញហើយធ្វើការដោយមានឯករាជ្យភាព
ប្រាកដប្រជាខ្ញុំកូណាសូមក្រាបថ្វាយបង្គុំចំពោះព្រះករុណាគ្រប់ព្រះ អង្គជាទីគោរពសក្ការៈនិងសូមជំរាបសួរដល់បងប្អូនប្រ
ជាពលរដ្ឋទាំងអស់ដែលកំពង់តែតាមដាននិងពិភាក្សានៅក្នុងប្រទេសជាតិយើង គណបក្សសង្រោះជាតិយើងកំពង់តែផ្តោត
អារម្មណ៍ទៅលើប្រព័ន្ឋបោះឆ្នោត យើងដើម្បីឲ្យមានប្រព័ន្ឋសេរីនិងយុត្តិធម៌និងតត្រូវតែកែប្រែច្បាប់សព្វថ្ងៃនេះអោយមានកា
រកែប្រែនិងបានបើកចំហរចំពោះប្រធានគជបនោះតើយើងត្រូវជ្រើសរើសតាមរបៀបណាហើយយើងនិងត្រូវធ្វើម្តេចដើម្បីអោ
យគជបមានឯករាជ្យ។
   ចំពោះមន្រ្តីថ្នាក់ខេត្តរបស់គណបក្សសង្រ្គោះជាតិតាមខេត្តនីមួយៗនោះតើយើងត្រូវជ្រើសរើសតាមរបៀបណាដែរនៅការរៀប
ចំនិងការប្រព្រឹត្តទៅ?ហើយនិងមានច្បាប់មួយទៀតគឺត្រូវរៀបចំច្បាប់បន្ថែមទៅលើការចុះឈ្នោះបោះឆ្នោតថាតើអ្នកណាជា
អ្នកទៅចុះឈ្នោះអោយប្រជាពលរដ្ឋបានបោះឆ្នោតនោះ?ហើយនៅក្នុងច្បាប់របស់គណបក្សសង្គ្រោះជាតិគឺយើងបាននិយា
យរួចហើយថាមិនយកអំណាចជាធំដើម្បីនិងមករៀបចំធ្វើមេភូមិឬមេឃុំនោះទេ។
    ហើយលោកជំទាវក៏មិនបានបញ្ជាក់បន្ថែមថាតើសមាសសភាពគជបមកពីគណបក្សសង្រ្គោះជាតិបានជ្រើសរើសរួចហើយឬនៅ
នោះទេ?ក៏ប៉ុន្តែលោកជំទាវក៏បានបញ្ជាក់បន្ថែមថាគណបក្សសង្រ្គោះជាតិមិនអោយអត្ថភាពទៅលើបេក្ខភាពគជបនោះទេពីព្រោះ
បេក្ខភាពគជបដែលគណបក្សសង្រ្គោះជាតិត្រូវជ្រើសរើសត្រូវតែយកសំណុំបែបបទមកដាក់នៅក្នុងគណកម្មការអចិន្ត្រៃយនៃរដ្ឋ
សភាដើម្បីធ្វើការជ្រើសរើសទៅតាមនីតិវិធីហើយលោកជំទាវក៏បានបញ្ជាក់បន្ថែមថាគជបចាស់ដែលនិងរៀបចំការចុះឈ្មោះពីថ្ងៃ
ស្អែកតទៅនេះគឺជាការធ្វើឲ្យខាតបង់ទៅហ្នឹងថវិការជាតិហើយគណបក្សសង្រ្គោះជាតិមិនគាំទ្រចំពោះដំណើរការនៃការចុះឈ្មោះ
បោះឆ្នោតនោះទេ។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 



ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com