វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​គ​ន់​ ​គីម​ ​ចេ​​ញ​មុ​ខ​ជា​ថ្មី​ថ្លែ​ង​ឱ្យ​ក​ង​ទ័​ព​រួ​ម​គ្នា​ក​ម្ចា​ត់​នូវ​ស​កម្មភា​ព​រ​ប​ស់​ជ​ន​ទុ​ច្ចរិ​ត​ដែ​ល​មាន​ម​ហិ​​ច្ឆ​តា​បំ​ផ្លា​ញ​ជា​តិ​ក​ម្ពុជា​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:37 am ថ្ងៃ Sunday 18th September 2016អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី ​

នាយឧត្តមសេនីយ៍ គន់ គីម ដែលជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បាន
រំលឹកទៅដល់កងទ័ពថា ត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយត្រូវតែរួមគ្នាកម្ចាត់
នូវរាល់សកម្មភាពរបស់ជនទុច្ចរិត ដែលមានមហិច្ឆតាបំផ្លាញជាតិកម្ពុជា។

ការក្រើនរំលឹករបស់លោកនាយឧត្តមសេនីយ៍ គន់ គីម បែបនេះ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញ ចុះជួបសំណេះ
សំណាល ជាមួយទាហាន នាយ ទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ១ ស្ថិតនៅស្រុកសាមគ្គី
មានជ័យ ខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ។ នេះ បើយោងតាមវេបសាយ របស់ហ្វ្រែសញ៉ូដែលជាវេបសាយមួយតែង
តែសម្ភាសន៍ថ្នាក់ដឹកនាំរដ្ឋាភិបាល និងត្រូវបានគេដឹងថា ជាវេបសាយមាននិន្នាការលើរដ្ឋាភិបាល ។

វេបសាយដដែលនេះ ក៏បានដកស្រង់មកសរសេរបង្ហោះថា នៅចំពោះមុខនាយទាហាន នាយទាហានរង និងពល
ទាហានកាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកប្រាប់កងទ័ពទាំងនោះថា រាជរដ្ឋា
ភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាស់ខ្ពស់ ទៅលើសុខទុក្ខនាយ
ទាហាន ពលទាហាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។

លោក គន់ គីម ដែលជាធ្លាប់បានចេញមុខព្រមានចាប់ខ្លួនលើមេដឹកនាំគណបក្សប្រឆាំង ហើយរងការរិះគន់ពីមជ្ឈដ្ឋាន
នានាថា បានរំលោភច្បាប់កងទ័ពនោះ បានថ្លែងបញ្ជាក់ថា ដើម្បីរក្សាបាននូវសុខសន្តិ កងទ័ពមានតួនាទីសំខាន់យ៉ាង
ខ្លាំង នៅក្នុងការការពាររាជរដ្ឋាភិបាល និងសុខសន្តិភាព ហើយត្រូវតែរួមគ្នាកម្ចាត់ឲ្យបាននូវ ជនទុច្ចរិតទាំងឡាយ
ដែលចង់បំផ្លាញសុខសន្តិភាពសង្គម គ្រប់រូបភាពទាំងអស់។

វេបសាយហ្វ្រែសញ៉ូដដែលនេះបានដកស្រង់បន្តថា លោក គន់ គីម បានបញ្ជាក់ទៅកាន់កងទ័ពនៅកងពលតូច
អន្តរាគមន៍លេខ១ថា សន្តិភាព
«ទម្រាំយើងរកបានសន្តិភាព និងសុខក្សេមក្សាន្តបែបនេះ យើងលះបង់អស់ច្រើន
ណាស់ ទាំងកម្លាំងចិត្ត និងកាយ និងមានពលីជីវិតអស់ជាច្រើនទៀត
»

កន្លងមកលោក គន់ គីម ធ្លាប់អះអាងថា នឹងចាប់ខ្លួនលើមេដឹកនាំគណបក្សប្រឆាំងទាំងពីររូបមានលោក សម រង្ស៊ី
និងលោក កឹម សុខា ឱ្យតែមានការស្នើពីតុលាការ ។ ជាងនេះទៀតលោក គន់ គីម អំពាវនាវកុំ ឱ្យបោះឆ្នោតឱ្យបក្ស
រត់ចោលស្រុក  ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com