វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ធ​ម្ម​កា​រ​
រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ធ​ម្ម​កា​រ​ថា​ពុ​ទ្ធ​សាស​ន​ប​ណ្ឌិ​ត្យគឺ​ជា​ទី​កន្លែ​ង​ត​ម្កល់​សៀ​វ​ភៅរ​ប​ស់​រដ្ឋ​ មិ​ន​មែ​នជា​រ​ប​ស់​ ព្រះ​ពុ​ទ្ធសា​សនា​ទេ​​
បង្ហោះ​នៅ​វេលាមោ៉ង 9:03 am ថ្ងៃ Thursday 9th October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

      ផ្តល់បទសម្ភាសន៍ទៅបណ្តាអ្នកសារព័ត៌មានជាតិ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឆ្លើយបំភ្លឺទាក់ទងទៅនឹង រឿងរ៉ាវនៃការលក់
ដីពុទ្ធសាសនបណ្ឌិត្យ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក មិន ឃិន បានឆ្លើយសំណួរនៅចំពោះមុខអ្នកសារព័ត៌មា
នជាតិជាច្រើននាក់នៅឯបន្ទប់ប្រជុំក្នុងវិមានរដ្ឋសភា កាល ពីរសៀលថ្ងៃព្រហស្បតិ៍ទី០៩ ខែតុលា ឆ្នាំ២០១៤នេះទាំងរអា
ក់រអួល និងភ័យផងនោះ ឱ្យដឹងថា ពុទ្ធសាសនបណ្ឌិត្យគ្រាន់តែជាកន្លែងធ្វើការប៉ុណ្ណោះ ហើយពុទ្ធសាសនបណ្ឌិត្យ គឺជា
កន្លែងដាក់នូវ សៀវភៅរបស់រដ្ឋ មិនមែនជារបស់ព្រះពុទ្ធសាសនានោះទេ។ «សំឡេង»

       រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រូបនេះបានបញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខអ្នកសារព័ត៌មាន នោះទៀតថា រឿង
រ៉ាវពុទ្ធសាសនបណ្ឌិត្យ មិនមានការជួល ឬលក់ និងអភិវឌ្ឈន៍អីនោះទេហើយចំពោះការរុះរើសំណង់ដែលបានសង់នៅលើ
ទីតាំងដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះ ក្រសួងនិងរុះ រើទៅតាមនីតិវិធីធ្វើយ៉ាងណាឱ្យឆាប់។ «សំឡេង»

    ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតម្នាក់មានសួរលោកមិន ឃិន បានលើកឡើងបន្ថែមទៀតថាបញ្ហានៃការសាងសង់
រោងដែកនៅក្នុងបរិវេណដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គេទើបតែសាងសង់មិនទាន់បានប្រក់ដំបូលចប់សព្វគ្រប់នៅឡើ
យទេ ដោយសារថា លោកបានឮព័ត៌មានដែលបានចុះផ្សព្វផ្សាយទាក់ទងទៅនឹងពុទ្ធសាសនបណ្ឌិត្យដែលថាទីកន្លែងនេះ
គេអត់ធ្វើជាកន្លែងអនុសារណី នេះទេ។ «សំឡេង»

      ទន្ទឹមនិងនោះ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានឱ្យដឹងថាចាប់តាំងពីមានបណ្តាញសារព័ត៌មាន
បានធ្វើការចុះផ្សព្វផ្សាយស្តីការរុះរើរបងនិងសាងសង់រោងដែកនៅក្នុងដីបរិវេណពុទ្ធសាសនបណ្ឌិត្យរួចមកសកម្មភាពនេះ
ក៏បានផ្អាកការធ្វើតាំងពីខែឧសភាមកម្លេះ។ «សំឡេង»

      ឆ្លើយតបទៅនឹងសំណួររបស់អ្នកការសែតជាតិម្នាក់ ដែលបានសួរថា យ៉ាងណាក៏ដោយកន្លែងនេះ គឺជា កន្លែងប្រមូល
ផ្តុំអ្នកប្រាជ្ញសម័យដើម ហេតុអ្វីបានក្រសួងអនុញ្ញាតិឱ្យគេប៉ះពាល់កន្លែងបែបនេះ? លោក មិន ឃិន បានបំភ្លឺប្រាប់អ្នកការ
សែតវិញថា   ពុទ្ធសាសនបណ្ឌិត្យគ្រាន់តែជានាយកដ្ឋានមួយដែលចំណុះ ឱ្យក្រសួងធម្មការ និងសាសនា រីឯការរុះរើក្លោង
ទ្វារខាងមុខរបស់ពុទ្ធសាសនបណ្ឌិត្យកាលកន្លងមក គឺ ជាការធ្វើផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើលតែប៉ុណ្ណោះ។

        ដោយមានការឆ្លើយចំពោះមុខអ្នកសារព័ ត៌មានហាក់ដូចជាមិនចង់ចេញផងនោះ ប្រធានគណកម្មការទី៧នៃរដ្ឋសភា លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានបញ្ជាក់បន្ថែមដល់អ្នកការសែតផងដែរថា នៅក្នុងអង្គប្រជុំអម្បិញមិញនេះ លោកមិន ឃិនបានបំ ភ្លឺបញ្ជាក់យ៉ាងច្បាស់ហើយថា ក្រសួងនឹងរៀបចំពុទ្ធសាសនបណ្ឌិត្យឡើងវិញ និងឱ្យមានការរុះរើជាប្រ បន្ទាន់នៅពេលខាង
មុខនេះ បន្ទាប់ពីការរដ្ឋានសាងសង់របស់ក្រុមហ៊ុនណាហ្គាវើលបានបញ្ចប់រួចរាល់ ក្រសួងនិងសាងសង់ក្លោងទ្វាររបងពុទ្ធសា
សនបណ្ឌិត្យឱ្យដូចរូបភាពដើមវិញទាំងស្រុងហើយគណកម្មការទី៧និងចូលរួមចំណែកជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសា
សនាឱ្យបានលឿនជាទីបំផុត។ «សំឡេង»

       លោកមិន ឃិន បានប្រាប់ឱ្យដឹងពីពុទ្ធសាសនបណ្ឌិត្យនេះទៀតថា ទីតាំងពុទ្ធសាសនបណ្ឌិត្យកាលពី ដើមមានទីតាំង
នៅក្នុងបរិវេណវត្តឧណ្ណាលោមឯណោះទេ តែក្រោយមកបានដូរមកដាក់នៅទីតាំងសព្វ ថ្ងៃនេះ និងបានកកើតឡើងអំឡុង
ឆ្នាំ១៩៩៦ រហូតមកដល់ឆ្នាំ ១៩៩៨ ធ្វើពិធីសម្ពោធ ដល់ឆ្នាំ២០០២ ទើបពុទ្ធសាសនបណ្ឌិតបានរៀបចំធ្វើជារបងឡើង។
«សំឡេង»

       ទាក់ទងនឹងករណីពុទ្ធសាសនបណ្ឌិត្យនេះ គណកម្មការទី៧នៃរដ្ឋសភា គ្រោងនឹងចុះទៅត្រួតពិនិត្យ ផ្ទាល់នៅទីតាំង
នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងនោះនិងមានការស្នើសុំជួយដល់ក្រសួងធម្មការបន្ថែមទៀតដើម្បីឱ្យមានកញ្ចប់ថវិការ
គ្រប់គ្រាន់សម្រាប់ជួយក្រសួង ក៏ដូចជាវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ ឱ្យមានការរីកចម្រើន និងថែររក្សាគុណតម្លៃ គុណ
ប្រយោជន៍ ជាប្រវត្តិសាស្ត្រ ដែលជាប្រភព ដើមនៃអ្នកតស៊ូទាំងផ្នែកសាសនា ទាំងផ្នែកពុទ្ធចក្រឱ្យកូនខ្មែរគ្រប់ជំនាន់បាន
ដឹង និងសិក្សាស្រាវជ្រាវ បន្តទៅទៀត។ «សំឡេង»

      ទោះបីយ៉ាងណា លោកមិន ឃិន បញ្ជាក់បន្ថែមឱ្យដឹងជាថ្មីទៀថា ករណីជុំវិញការលក់ ឬដូរ ជួលពុទ្ធ សាសនបណ្ឌិត្យ
ទៅឱ្យក្រុមហ៊ុនណាហ្គាវើលដើម្បីធ្វើអាគារ ណាហ្គាទីបីលើដីពុទ្ធសាសនបណ្ឌិត្យនោះ គឺមិនមានការលក់ដូរ ឬជួលអីនោះ
ទៀតទេ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសរសេរលិ ខិត ទូលថ្វាយទៅព្រះមហាក្សត្រថា មិនមានការលក់ដូរ ឬជួលដីជុំវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទេ ។   ចំពោះរងការខូចខាតដែលអ្នកការសែតបានសួរលោកនោះ លោកមិន
ឃិន មិនបានឆ្លើយតបជា មួយនឹងអ្នកការសែតវិញទេ  ដោយលោករួមទាំងមន្ត្រីទាំង២៧នាក់របស់ក្រសួងធម្មការ និងសា
សនា បានដើរចេញពីកន្លែងប្រជុំត្រឡប់មកក្រសួងធម្មការវិញ និងបានប្រឡូយពាក្យថា ចាំសួរអ្នកនាំពាក្យចុះ ។

       ចំណែកប្រធានគណកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងទាក់ទងទៅនឹងកាសែត ក្នុងស្រុកមួយ
ដែលបានចុះផ្សាយរយៈកាលកន្លងមកថា មានប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើល ថានឹងមានការសាងសង់អាគារ
ណាហ្គាទីបីនៅលើដីពុទ្ធសាសនបណ្ឌិត្យនោះលោកបានអះអាងជាមួយនិងសំដីរបស់រដ្ឋមន្ត្រីក្រសួងធម្មការបានលើកឡើង
បញ្ជាក់ក្នុងពេលប្រជុំជាមួយគ្នានោះថា លោកផ្ទាល់ក៏បានអានតាមដានរឿងរ៉ាវករណីខាងលើនេះដែរ ប៉ុន្តែតាមរយៈនៃការ
ឆ្លើយបំភ្លឹរបស់រដ្ឋ មន្ត្រីក្រសួងធម្មការ លោកមិន ឃិន គឺមិនមានការលក់ដោះដូរ ឬជួលទេ។ ដោយបន្ថែមពីលើនោះ លោក
យ៉ែម បុញ្ញឫទ្ធិបានបន្ថែមថាគណកម្មការទី៧គ្រោងនឹងរៀបចំចុះបេសកម្មមួយទៅពិនិត្យមើលស្ថានភាពពុទ្ធសាសនបណ្ឌិត្យ
ផ្ទាល់តែម្តងនៅឆាប់ៗខាងមុខនេះ៕ «សំឡេង»

_________________________________________________________________________________

អត្ថបទទាក់ទង


ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ

ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ

បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
សមណនិស្សិតនិងសមណសិស្សដង្ហើយរកប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជួយធ្វើការតាមដាននិងសាកសួរដល់រដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនាស្ដីពីការធ្លាក់ចុះវិស័យពុទ្ធិកសិក្សា
ភិភ្ខុពេជ្រដេវីតត្រូវបានតុលាការក្រុងសៀមរាបដោះលែងនៅថ្ងៃពុធនេះ
ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com