វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​វិ​ទ្យា​ស្ថា​ន​ពុ​ទ្ឋ​សា​ស​ន​ប​ណ្ឌិ​ត្យ​ពុំ​ទា​ន់​រុះ​រើ​ទាំ​ង​ស្រុ​ង​ពី​ក្រុ​ម​ហ៊ុ​ន​ល្បែ​ង​នៅ​ឡើ​យ​ ​
បង្ហោះ​នៅ​វេលាមោ៉ង 2:21 am ថ្ងៃ Saturday 18th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យដែលប្រជាពុទ្ឋបរិស័ទនិងពុទ្ឋសាសនិកខ្មែរទាំងអស់ធ្លាប់បានឮមកថា ជាកន្លែងបណ្តំនៃអ្នក
ប្រាជ្ញនិងជាកន្លែងសម្រាប់តម្កល់នៅគម្ពីរក្បួនច្បាប់ជាច្រើន ដែលព្រះសង្ឃខ្មែរនិងប្រជាពលរដ្ឋខ្មែរ ជាច្រើនធ្លាប់បានទៅ
ធ្វើការស្រាវជ្រាវ និងរៀនសូត្រពីទីតំបន់នោះ ក៏ប៉ុន្តែមួយរយៈកាលក្រោយមកនេះ វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យត្រូវបាន
ក្រសួងធម្មការនិងសាសនាបានជួលដីពុទ្ឋសាសនបណ្ឌិត្យនេះទៅឱ្យក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើល ក្រោយពេលដែ
លមានព័ត៌មានលេចឮមកខាងក្រៅថា រដ្ឋមន្រ្តីក្រសួងធម្មការ និង សាស នាចង់លក់ដីវិទ្យាស្ថានពុទ្ឋសាសនបណ្ឌត្យទៅ
ឱ្យក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលនោះ ព្រះសង្ឃខ្មែរនិងប្រជា ពលរដ្ឋខ្មែរមានការក្រោធខឹងយ៉ាងខ្លាំងទៅហ្នឹងទង្វើរប
ស់លោកមិនឃិន។ បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានរៀបចំធ្វើធម្មយាត្រាមួយកាលពីថ្ងៃទី ០៣ ខែ តុ
លា កន្លងទៅនេះ ដើម្បីបញ្ឈប់ការសាងសង់លើដីពុទ្ឋសាសនបណ្ឌិត្យ ក៏ប៉ុន្តែមកទាល់ពេលនេះ មិនទាន់មានការរើរបង
និងរបស់របរសាងសង់ទាំងនោះចេញពីបរិវេណដីនៃវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិតទាំងស្រុងនៅឡើយទេ។

បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម អង្គការធម្មទានសង្គម  រួមទាំងព្រះសង្ឃខ្មែរស្នេហាជាតិ ប្រជាពុទ្ធបរិស័
ទប្រមាណជាង១០០០ អង្គនាក់កាលពីព្រឹកថ្ងៃសុក្រទី ០៣ ខែតុលានោះ ធ្លាប់បាននិមន្តជួបជុំប្រមូលផ្តុំគ្នាជាក្បួនដង្ហែរ
ញត្តិយកទៅទូលថ្វាយព្រះករុណាព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក
ម្ពុជាដើម្បីពិតទូលថ្វាយសុំព្រះអង្គព្រះរាជអន្តរាគមន៍ដោះស្រាយលើករណីពុទ្ធសាសនបណ្ឌិត្យ   ដែលមានទីតាំងជាប់
នឹងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតកោះពេជ្រ ជាប់របងបនល្បែងណាហ្គាវើលរាជធានីភ្នំពេញ  ត្រូវបានក្រ
សួងធម្មការ និង សាសនារួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀតបានធ្វើការឃុបឃិតគ្នាលក់  និង ជួលដីទីតាំងពុទ្ធសា
សនបណ្ឌិត្យក្រុងភ្នំពេញទៅឱ្យក្រុមហ៊ុនបនល្បែងណាហ្គាវើល ដើម្បីធ្វើការសាងសង់គម្រោងអាគារថ្មី និងផ្លូវក្រោមដី
ទៀត ដោយក្រសួងធម្មការ  និងសាសនា រួមទាំងក្រសួងពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ទៅលើវិស័យទ្រព្យសម្បត្តិរ
បស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ការធ្វើធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមកាលពីថ្ងៃទី ៣ ខែតុលានោះគឺក្នុងគោល បំណង
ដើម្បីនិងបញ្ឈប់ការសាងសង់បនល្បែងនៅលើដីវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ និងបានដាក់ញត្តិទៅរដ្ឋសភាជាតិនៅ
ក្នុងគណកម្មការជំនាញនៃរដ្ឋសភាទី៧គឺមានលោក លោក យ៉ែម បុញ្ញឫទ្ធិជាប្រធាន ដើម្បីស្នើឱ្យជួយកោះហៅរដ្ឋមន្រ្តី
ក្រសួងធម្មការនិងសាសនាលោកមិន ឃិនដែលព្រះសង្ឃខ្មែរនិងប្រជាពលរដ្ឋខ្មែរតែងតែស្គាល់ថាជារដ្ឋមន្រ្តីមុខលុយ។

ការធ្វើធម្មយាត្រាដើម្បីបញ្ឈប់ការសាងសង់បនល្បែងនៅលើដីពុទ្ឋសាសនបណ្ឌិត្យនោះ គឺត្រូវបានមានការឆ្លើយតបប
ដិសេធពីរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាថា មិនមានការសាងសង់អ្វីនោះទេ ក៏ប៉ុន្តែការឆ្លើយតបបដិសេធរបស់រដ្ឋម
ន្រ្តីមួយរូបនេះត្រូវបាន ព្រះសង្ឃខ្មែរនិងប្រជាពលរដ្ឋខ្មែរ ជាពិសេសនោះគឺ អ្នកកាសែតបានចោទជាសួរសំនួរ១ ទៅកា
ន់លោករដ្ឋមន្រ្តីថា ប្រសិនបើមិនមានការសាងសង់មែននោះចុះម្តេចបានជាមានការចាក់បេតុងស្ទើរថាជិតដីបរិវេណនៃ
វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យអស់អញ្ចឹង? សំនួរមួយនេះធ្វើឱ្យរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាគាំងរកពាក្យឆ្លើយត
បទៅហ្នឹងសំនួរនេះគ្មាន។

មិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាដែលពលរដ្ឋខ្មែរតែងស្គាល់ថា ជារដ្ឋមន្រ្តីមុខលុយមួយរូប នេះ ធ្លាប់បានឆ្លើយប្រាប់ទៅកាន់អ្នកការសែតកាលពីថ្ងៃទី ០៩ ខែ តុលាថា វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យគឺជាកម្មសិទ្ឋិរប
ស់ក្រសួងធម្មការ មិនមែនជាទ្រព្យសម្បត្តិរបស់ព្រះពុទ្ឋសាសនានោះទេ។ ចម្លើយរបស់លោក រដ្ឋមន្រ្តីមុខលុយមួយរូ
បនេះ ត្រូវបានពលរដ្ឋខ្មែរជាច្រើនមានការក្រោធខឹងនិងបានដាក់សំនួរទៅលោកបន្តទៀតថា តើក្រសួងធម្មការនិងសា
សនាបង្កើតឡើងចេញមកពីណា?ហើយបង្កើតឡើងដើម្បីអ្វី?និងដើម្បីអ្នកណា?  ឬមួយក្រសួងធម្មការនិងសាសនា
បង្កើតឡើងសម្រាប់ទុកឱ្យលោក មិន ឃិន និងក្រុមគ្រួសាររបស់លោកបម្រើចាហ្វាយនាយនិងសម្រាប់ទុកឱ្យលក់ទ្រ
ព្យសម្បត្តិសាសនា?

ទោះបីជាមានការអន្តរាគមន៍ពីគណកម្មការជំនាញទី៧នៃរដ្ឋសភាជាតិតាំងពីថ្ងៃទី០៩ ខែ តុលារួចហើយក៏ពិតមែន
មកទាល់ពេលនេះវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យដែលលោកមិនឃិនរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាធ្លាប់បានអះ
អាងប្រាប់ដល់អ្នកកាសែតនិងពលរដ្ឋខ្មែរជាច្រើនថា មិនបានជួលដីពុទ្ឋសាសនបណ្ឌិតទៅឱ្យក្រុមហ៊ុនល្បែងឯកជន
នោះ គឺមិនទាន់ប្រាប់ឱ្យគេដកនិងរើរបស់របរសាងសង់បនល្បែងចេញពីដីពុទ្ឋសាសនបណ្ឌិត្យទាំងស្រុងនៅឡើយ
ទេមកទល់ថ្ងៃទី ១៨ ខែ តុលានេះ។

ទោះបីយ៉ាងណា លោកមិន ឃិន ធ្លាប់បានបញ្ជាក់ឱ្យដឹងអំពី ករណីជុំវិញការលក់ ឬដូរ ជួលពុទ្ធសាសនបណ្ឌិត្យទៅ
ឱ្យក្រុមហ៊ុនណាហ្គាវើលដើម្បីធ្វើអាគារណាហ្គាទីបីលើដីពុទ្ធសាសនបណ្ឌិត្យនោះ គឺមិនមានការលក់ដូរ ឬជួលអី
នោះទៀតទេ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសរសេរលិខិត ទូលថ្វាយទៅព្រះមហាក្សត្រថា មិនមា
នការលក់ដូរឬជួលដីជុំវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទេ។

ចំពោះរងការខូចខាតដែលអ្នកកាសែតបានសួរលោកនោះលោកមិនឃិនមិនបានឆ្លើយតបជាមួយនឹងអ្នកការសែត
វិញនោះទេ  ដោយលោករួមទាំងមន្ត្រីទាំង២៧នាក់របស់ក្រសួងធម្មការនិងសាសនាបានដើរចេញពីកន្លែងប្រជុំត្រ
ឡប់មកក្រសួងធម្មការវិញនិងបានប្រឡូយពាក្យថា ចាំសួរអ្នកនាំពាក្យចុះ ។

ចំណែកប្រធានគណកម្មការទី៧នៃរដ្ឋសភាលោក យ៉ែមបុញ្ញឫទ្ធិ ធ្លាប់បានធ្វើ ការអះអាងទាក់ទងទៅ នឹងកាសែតក្នុង
ស្រុកមួយដែលបានចុះផ្សាយរយៈកាលកន្លងមកថា មានប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលថានឹងមានការ
សាងសង់អាគារណាហ្គាទីបីនៅលើដីពុទ្ធសាសនបណ្ឌិត្យនោះ លោកបានអះអាងជាមួយនិងសំដីរបស់រដ្ឋមន្ត្រីក្រសួ
ងធម្មការបានលើកឡើងបញ្ជាក់ក្នុងពេលប្រជុំជាមួយគ្នានោះថា លោកផ្ទាល់ក៏បានអានតាមដានរឿងរ៉ាវករណីខាង
លើនេះដែរ ប៉ុន្តែតាមរយៈនៃការឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងធម្មការ លោកមិន ឃិន គឺមិនមានការលក់ដោះដូរឬជួ
លទេ។ដោយបន្ថែមពីលើនោះលោក យ៉ែមបុញ្ញឫទ្ធិបានបន្ថែមថា គណកម្មការទី៧គ្រោងនឹងរៀបចំចុះបេសកកម្មមួ
យទៅពិនិត្យមើលស្ថានភាពពុទ្ធសាសនបណ្ឌិត្យផ្ទាល់តែម្តង។

ក៏ប៉ុន្តែក្រោយពេលដែលអ្វីដែលយើងបានមើលឃើញនៅទង្វើដ៏អាក្រក់របស់រដ្ឋមន្រ្តីមួយរូបនេះ  ក្រោយពេលដែល
មានការអន្តរាគមន៍ពីគណកម្មការជំនាញទី  ៧  នៃរដ្ឋសភារួចមក  មួយថ្ងៃពីរថ្ងៃក្រោយ ក៏ឃើញមានការរើដែកបន្តិចប
ន្តួចចេញខ្លះពីដីវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ  ការធ្វើបែបនេះ  គឺដើម្បីបោកប្រាស់ភ្នែកដល់ព្រះសង្ឃខ្មែរ  និងប្រជាព
លរដ្ឋដែលជាពុទ្ឋសាសនិកខ្មែរថាខ្លួនមិនបានលក់ដោះដូ ជួលដីពុទ្ឋសាសនបណ្ឌិត្យទៅឱ្យក្រុមហ៊ុន ល្បែងនោះតែប៉ុ
ណ្ណោះ តែគួរឱ្យសោកស្តាយសម័យនេះគឺជាសម័យតេជោ កុំថាឡើយមនុស្សចាស់សូម្បីតែក្មេងៗក៏មិនមានគេជឿនៅ
ទង្វើរបស់រដ្ឋមន្រ្តីមុខលុយនេះនោះទេ ការរើកុហក់នោះបានត្រឹមតែមួយផ្លេតដើម្បីបោកបញ្ឆោតភ្នែករបស់ប្រជាពលរ
ដ្ឋខ្មែរតែប៉ុណ្ណោះ។ មកទល់ពេលនេះ នៅថ្ងៃទី ១៨ខែ តុលាឆ្នាំ២០១៤នេះ របស់របរនិងឧបករណ៍សម្រាប់សាងសង់
បនល្បែងមិនទាន់ត្រូវបានលោករដ្ឋមន្រ្តី មិនឃិន ប្រាប់ឱ្យក្រុមហ៊ុនមួយនេះរើចេញពីដីពុទ្ឋសាសនបណ្ឌិត្យទាំងស្រុង
នៅឡើយ ហាក់បីដូចជាមានការលាក់បាំង ឬមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏មានពាក្យ
ចរចាមអារាមមួយចំនួន លេចឡើងថា តំបន់ដីវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យគឺជាកន្លែងសម្រាប់ឱ្យលោករដ្ឋមន្រ្តីមុខ
លុយ មិនឃិន រកប្រាក់ដូល្លាចូលក្នុង ហ៉ោ ប៉ាវ របស់លោកនិងបក្សពួករបស់លោកបានច្រើន ។

_________________________________________________________________________________

អត្ថបទទាក់ទង

 
ការគម្រាមកំហែងមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរពីសំណាក់ក្រុមអាជ្ញាធរលោកហ៊ុន សែន នៅតែបន្តកើតមាន
ខណៈ មានការចូលរួមតស៊ូមតិអហិង្សាក្នុងកិច្ចការសង្គម

ព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ព្រះនាម ឃឹមសំអឿន ត្រូវបានមន្រ្តីសង្ឃ  ព្រះនាមធួងមុនីជាលេខាមេគុណខេត្តបាត់ដំបងដក ហូតចេញពីព្រះគ្រូចៅអធិការ

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជព្រះគុណប៊ុតប៊ុនតិញ ត្រូវបាន អាជ្ញាធរស្រុកវ៉ារិន្ទ ខេត្តសៀមរាបតាមប្រម៉ាញ់

រដ្ឋមន្ត្រីក្រសួងធម្មការថាពុទ្ធសាសនបណ្ឌិត្យគឺជាទីកន្លែងតម្កល់សៀវភៅរបស់រដ្ឋ មិនមែនជារបស់ ព្រះពុទ្ធសាសនាទេ

ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ

ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ

បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com