វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពរបស់ព្រះតេជព្រះគុណ ឃឹម សំអឿនចូលរួមកិច្ចការសង្គម រូបភាពដោយ ហេង ស្រស់
​ព្រះ​គ្រូ​ចៅ​អ​ធិ​កា​រ​វ​ត្ត​ភ្នំ​ខ្ព​ស់​ព្រះ​នា​ម​​ឃឹ​ម​​សំ​អឿ​ន​ត្រូ​វ​បា​ន​ម​ន្រ្តី​ស​ង្ឃ ព្រះ​នា​ម​ ធួ​ង ​មុ​នី​ ជា​លេ​ខា​មេ​គុ​ណ​ ខេ​ត្ត​បា​ត់​ដំ​ប​ង ​ដ​ក​ហូ​ត​ចេ​ញ​ពី​ព្រះ​គ្រូ​ចៅ​អ​ធិ​កា​រ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:00 am ថ្ងៃ Sunday 19th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ព្រះគ្រូចៅអធិការវត្តមួយព្រះអង្គព្រះនាម ខឹមសំអឿន គង់នៅវត្តភ្នំខ្ពស់ភូមិ តាង៉ែត ឃុំតាមគ្រាម ស្រុកបា ណន់ខេត្តបាត់
ដំបង ត្រូវបានមន្រ្តីសង្ឃគោរពបក្សប្រជាជន និងជាលេខារបស់មេគុណខេត្តបាត់ដំបង ព្រះនាម ធួងមុនី បានដកហូតតំ
ណែងចេញពីតំណែងព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ ហើយបានដាក់តែងតាំងព្រះសង្ឃមួយ ព្រះអង្គទៀតដែលជាអ្នកដើរតា
មមេគ៌ារបស់គណបក្សប្រជាជនធ្វើជាចៅអធិការថ្មីជំនួសឱ្យព្រះគ្រូចៅអធិការ ខឹម សំអឿន ដែលព្រះអង្គគឺជាប្រធានសា
ខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង។

ការដកហូតតំណែងនិងបណ្តេញព្រះអង្គចេញពីតំណែងព្រះគ្រូចៅអធិការវត្តនោះ ដោយសារតែព្រះអង្គគឺ ជាព្រះសង្ឃ
មួយអង្គយ៉ាងសកម្មក្នុងការចូលរួមបម្រើកិច្ចការសង្គម ក៏ប៉ុន្តែការចូលរូមបម្រើសង្គមនេះ  គឺត្រូវបាន មន្រ្តីសង្ឃដើរតាម
មេគ៌ាគណបក្សប្រជាជនកម្ពុជា  គឺព្រះអង្គលេខាមេគុណខេត្តបាត់ដំបងព្រះនាម  ធួង មុនី និងមន្រ្តីសង្ឃស្រុកបាណន់ ចោទប្រកាន់ព្រះអង្គថា ជាលោកសង្ឃបម្រើនយោបាយបម្រើបក្សទៅវិញ។

ព្រះគ្រូ ខឹម សំអឿន ត្រូវបានមន្រ្តីសង្ឃនិងអាជ្ញាធរខេត្តបាត់ដំបងបានគម្រាមព្រះអង្គជាច្រើនលើកច្រើនសារទៅហើយ
ដើម្បីឱ្យព្រះអង្គចាក់ចេញពីសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងមិនអនុញា តឱ្យព្រះអង្គចូលរួម
នៅក្នុងកិច្ចការសង្គមនោះទេ  មិនត្រឹមតែប៉ុណ្ណោះកន្លងមក អជ្ញាធរទាំងនោះធ្លាប់បានគម្រាម ពីការរស់នៅរបស់ព្រះអង្គ
ទៀតផង ដោយបានសហការគ្នាជាមួយនិងលេខាមេគុណខេត្តបាត់ដំបង ព្រះនាម ធួង មុនី ក្នុងការគៀបសង្កត់ព្រះអង្គ
មិនឱ្យប្រឡូកនៅក្នុងកិច្ចការបម្រើប្រទេសជាតិនិងសាសនានិងការតស៊ូមតិជូនដ ល់ប្រជាពលរដ្ឋរងទុក។ ដោយព្រះតេ
ជព្រះគុណ ធួងមុនី ជាព្រះសង្ឃគោរពតាមមាគ៌ារបស់គណបក្សប្រជាជន កម្ពុជានិងជាលេខារបស់មេគុណខេត្តបាត់ដំ
បងនោះ ធ្លាប់បានអះអាង រយៈកាលកន្លងមកថា ព្រះអង្គត្រូវបានតែ ងតាំងដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែនឱ្យចាត់ការ និងមើលការខុសត្រូវចំពោះព្រះសង្ឃនៅខេត្ត បាត់ដំបង

ក៏ប៉ុន្តែរយៈកាលកន្លងមកបើទោះបីជាមានការគម្រាមព្រះអង្គយ៉ាងនេះក៏ដោយ ក៏ព្រះអង្គនៅតែបន្តស្ម័គ្រចិត្របម្រើកិច្ច
ការសង្គមជាមួយនិងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមជានិច្ចព្រះអង្គមិនដែលបានខ្លាចការគម្រាមរបស់ម
ន្រ្តីសង្ឃនិងអាជ្ញាធរទាំងនោះឡើយ នៅព្រឹកថ្ងៃទី ១៩ ខែ តុលានេះ ព្រះតេជព្រះគុណ ខឹម សំ អឿន បានផ្តល់ដំណឹង
មកវិទ្យុសម្លេងព្រះសង្ឃឯករាជ្យតាមទូរស័ព្ទថា«ព្រះអង្គត្រូវបានក្រុមប្រឹក្សារបស់គណបក្ស ប្រជាជនកម្ពុជាប្រចាំស្រុក
បាណន់និងខេត្តបានកុហក់ព្រះអង្គថា ចង់អញ្ជើញទៅចែកថ្នាំពេទ្យដល់ពលរដ្ឋក្រីក្រ ក្នុងតំបន់នោះ ចំណែកព្រះអង្គក៏
នឹកស្មានថា គេចែកថ្នាំមែនក៏បានអនុញ្ញាតឱ្យអ្នកទាំងនោះបានជួបជុំគ្នា ក៏ប៉ុន្តែ ផ្ទុយទៅវិញលេខាមេគុណ ខេត្តបាត់ដំ
បង ព្រះនាម  ធួងមុនី  និងក្រុមប្រឹក្សាគណបក្សប្រជាជនប្រចាំស្រុកបាណន់  និងខេត្តបាត់ដំបងកុហក់ព្រះអង្គទៅវិញ
ក្រោយពេលដែលគេជួបជុំគ្នានៅក្នុងវត្តរួចហើយ អ្នកទាំងនោះក៏បានប្រ កាសថា ដកហូតតំណែងព្រះអង្គចេញពីព្រះ
គ្រូចៅអធិការវត្ត និងដាក់តែងតាំងព្រះសង្ឃមួយព្រះអង្គទៀតដែល ជាអ្នកដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុ
ជារស់នៅក្នុងវត្តមួយនៃស្រុកបាណន់ខេត្តបាត់ដំបងឱ្យធ្វើជាចៅអធិការជំនួសព្រះគ្រូ ខឹម សំអឿន ដែលជាចៅអធិកា
រវត្តភ្នំខ្ពស់និងជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង»។

ទោះជាយ៉ាងណាមកទាល់ពេលនេះ ម៉ោងប្រមាណជា ១:៣០ នាទីនេះ ព្រះអង្គបានផ្តល់ដំណឹងមកថា ព្រះអង្គកំពុង
តែស្ថិតនៅក្នុងការបណ្តេញចេញពីវត្ត អ្នកដែលបានប្រកាសដកព្រះអង្គចេញនិងមានបំណងបណ្តេ ញព្រះអង្គចេញពី
វត្តនោះ គឺព្រះនាម ធួងមុនី ជាលេខាមេគុណខេត្តបាត់ដំបង និងមានត្រាចេញពីអនុគុណស្រុក បាណន់រួមជាមួយនិង
អាជ្ញាធរក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកបាណន់និងខេត្ត។

ចំពោះពុទ្ឋបរិស័ទចំណុះជើងវត្តវិញ ក៏កំពុងតែមិនសប្បាយចិត្តជាមួយនិងទង្វើរបស់ លេខាមេគុណធួងមុនី ដែលជា
លេខាងមេគុណខេត្តបាត់ដំបង និងមន្រ្តីសង្ឃខេត្តបាត់ដំបង រួមជាមួយនិងអាជ្ញាធរទាំងអស់ដែលបណ្តេញព្រះអង្គ
ចេញពីចៅអធិការទាំងដែរព្រះអង្គមិនបានខុសអ្វីសោះ។ ចំពោះព្រះតេជព្រះគុណ លេខាមេគុណ គឺព្រះអង្គ ធួងមុ
នី និងមន្រ្តីសង្ឃប្រចាំស្រុកបាណន់ និងខេត្តបាត់ដំបង និងមានបំណង កុហកព្រះគ្រូចៅអធិការវត្ត បែបនេះនោះគឺ
ព្រះអង្គត្រូវ
បាន ត្រូវអាបត្តិ ទុក្កុដ រួចបាត់ទៅហើយ  តែព្រះអង្គនៅតែអួតថាព្រះអង្គគឺជាព្រះសង្ឃដែលត្រឹមត្រូវតា
មវិន័យព្រះពុទ្ឋសាសនាទៅវិញ នេះគឺជារឿងមួយដែលព្រះសង្ឃខ្លួនឯងគួរគិតពិចារណា។

_________________________________________________________________________________

អត្ថបទទាក់ទង

 
ការគម្រាមកំហែងមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរពីសំណាក់ក្រុមអាជ្ញាធរលោកហ៊ុន សែន នៅតែបន្តកើតមាន
ខណៈ មានការចូលរួមតស៊ូមតិអហិង្សាក្នុងកិច្ចការសង្គម

វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យពុំទាន់រុះរើទាំងស្រុងពីក្រុមហ៊ុនល្បែងនៅឡើយ

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជព្រះគុណប៊ុតប៊ុនតិញ ត្រូវបាន អាជ្ញាធរស្រុកវ៉ារិន្ទ ខេត្តសៀមរាបតាមប្រម៉ាញ់

រដ្ឋមន្ត្រីក្រសួងធម្មការថាពុទ្ធសាសនបណ្ឌិត្យគឺជាទីកន្លែងតម្កល់សៀវភៅរបស់រដ្ឋ មិនមែនជារបស់ ព្រះពុទ្ធសាសនាទេ

ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ

ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ

បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com