វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​កា​រ​គ​ម្រា​ម​កំ​ហែ​ង​ម​ក​លើ​ប្រ​ជា​ព​ល​រ​ដ្ឋ​ រូបភាពដោយៈ ហេង ស្រស់
​កា​រ​គ​ម្រា​ម​កំ​ហែ​ង​ម​ក​លើ​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​និ​ង​ព្រះ​ស​ង្ឃ​ខ្មែ​រ​ពី​សំណា​ក់​ក្រុ​ម​អា​ជ្ញា​ធ​រ​លោ​ក​ហ៊ុ​ន​ ​សែ​ន​ ​នៅ​តែ​​ប​ន្ត​កើ​ត​មា​ន​ខ​ណៈ​មា​ន​កា​រ​ចូ​ល​រួ​ម​ត​ស៊ូ​ម​តិ​អ​ហិ​ង្សា​ក្នុ​ង​កិ​ច្ច​កា​រ​ស​ង្គ​ម​​
បង្ហោះ​នៅ​វេលាមោ៉ង 3:22 am ថ្ងៃ Sunday 19th October 2014អត្ថបទ​ដោយ: IMNSJ

         ប្រទេសកម្ពុជាជាប្រទេសដែលរដ្ឋាភិបាលខ្លួនឯងបានចាត់ទុកថាមាននីតិរដ្ឋនិងកាន់របបលទ្ធិប្រជាធិបតេយ្យដ៏ត្រឹម
ត្រូវមួយ។ប៉ុន្តែផ្ទុយពីការអះអាងនេះប្រទេសកម្ពុជានៅពុំទាន់មាននីតិរដ្ឋលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅឡើយ ទេ។
បញ្ហានេះបានធ្វើឱ្យអង្គការសង្គមស៊ីវិលជាតិអន្តរជាតិព្រះសង្ឃប្រជាពលរដ្ឋទូទៅសម្តែងក្តីព្រួយបារម្ភពី បញ្ហាលទ្ធិ
ប្រជាធិបតេយ្យក្លែងក្លែងផ្តាច់ការនេះ។

       បើងយើងស្វែងយល់ឱ្យបានច្បាស់នូវពាក្យថារបបលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នវាហាក់ដូចជា
កំពុងតែស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពលពតអៀងសារីដូច្នោះដែរ។ពីព្រោះរាល់ថ្ងៃនេះការសម្តែងមតិការ
ចូលរួមគាំទ្រគោលនយោបាយរបស់គណបក្សណាមួយដែលគ្មានអំណាចឬគណបក្សប្រឆាំងនោះត្រូវបានអាជ្ញាធររបស់
រដ្ឋាភិបាលលោកហ៊ុនសែនធ្វើការគម្រាមកំហែងតាមដានរាល់សកម្មភាពរបស់ព្រះសង្ឃប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់និង
ធ្វើឃាតទៀតផង។

        ករណីទាំងអស់នេះបានធ្វើឱ្យអង្គការជាតិអន្តរជាតិរិះគន់ថារដ្ឋាភិបាលកម្ពុជាបានបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញ
មតិរបស់ប្រជាពលរដ្ឋក៏ដូចសកម្មជនគណបក្សនយោបាយរួមទាំងសកម្មជនការពារសិទ្ធិមនុស្សផងដែរ។ ជាមួយគ្នានោះ
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយមនុស្សនិងបក្សដដែលៗនោះពួកគេកំពុងតែក្តោបអំណាចនៅក្នុងដៃយ៉ាងណែនហើយ
អំណាចទាំងនេះមិនទាន់មាននរណាម្នាក់អាចដណ្តើមយកបាននៅឡើយទេ។  ទោះបីជាគណបក្សកាន់ អំណាចមួយ
សព្វថ្ងៃបានដឹងខ្លួនថាលេងមានព្រះសង្ឃប្រជាពលរដ្ឋសង្គមស៊ីវិលគាំទ្រក៏ដោយ។អ្វីដែលរដ្ឋាភិបាលតែងតែធ្វើអាក្រក់
មកលើ ព្រះសង្ឃប្រជាពលរដ្ឋនាពេលបច្ចុប្បន្នគឺការរំលោភសិទ្ទិសេរីភាពបញ្ចេញមតិដោយស្របច្បាប់ដែល រដ្ឋធម្មនុញ្ញ
បានចែង យ៉ាងច្បាស់ហើយក៏ជាច្បាប់កំពូលរបស់ជាតិមួយដែរប៉ុន្តែរដ្ឋាភិបាលតែងតែងភូតភកុហក់ ប្រជាពល រដ្ឋអង្គការ
សង្គមស៊ីវិល ជាតិអន្តរជាតិជារឿយៗថារដ្ឋាភិបាលដឹកនាំកាន់អំណាចរបស់ខ្លួនជាមួយក្រុមគ្រួសារនិងបក្សពួក នោះបាន
គោរពសិទ្ធិនិងការពាររបបលទ្ធិប្រជាធិបតេយ្យគោរពច្បាប់គោរពព្រះមហាក្សត្រជាពិសេសអួតខ្លួនក្តែងៗថាជា អ្នក
គោរពរដ្ឋធម្មនុញ្ញទៅវិញ។

    ទាំងនេះគ្មានអ្វីដែលយើងអាចនិយាយជាលក្ខណៈសាមញ្ញៗថាគីង្គក់លក់ថ្នាំស្រែងឱ្យគេដោយប្រាប់ពីប្រសិទ្ធភាពនៃ
ថ្នាំស្រែងនោះឡើយហេតុផលទាំងអស់មិនមាននរណាម្នាក់គេជឿនោះទេវាគ្រាន់តែជាហេតុផលមួយឆ្លើយយកតែរួច
ខ្លួនប៉ុណ្ណោះពីព្រោះស្រែងរបស់ខ្លួនមិនទាន់បានជានៅឡើយផង។

       អង្គការសិទ្ធិមនុស្សHuman Rights Watchក៏ធ្លាប់បានធ្វើការរិះគន់ធ្ងន់ៗមកលើប្រមុខដឹកនាំរបស់រដ្ឋាភិបាលលោក
ហ៊ុន សែនដែរទាក់ទងពីបញ្ហាដែលរដ្ឋាភិបាលមានវ័យចាស់វស្សានេះមិនបានគោរពសិទ្ធិមនុស្សក៏ដូចជាពលរដ្ឋរបស់ខ្លួន
ដែលរដ្ឋាភិបាលខ្លួនបានដឹកនាំកាន់អំណាចអស់ជាង៣០ឆ្នាំកន្លងមកហើយអង្គការសិទ្ធិមនុស្សHuman Rights Watch
បានវាយតម្លៃថាការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា កំពុងតែមានដំណើរការថយក្រោយជាលំដាប់។

       ថ្មីៗនះមានក្រុមអាជ្ញាធររបស់លោកហ៊ុន សែនបានធ្វើការគម្រាមកំហែងមកលើព្រះសង្ឃសកម្មជនអ្នកការពារសិទ្ធិ
មនុស្សនិងប្រជាពលរដ្ឋជាច្រើនទៀតដែលបានចេញមុខធ្វើសកម្មភាពតស៊ូសម្តែងមតិនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។
យើងឃើញថាការគម្រាមកំហែងពីសំណាក់ក្រុមអាជ្ញាធររបស់លោកហ៊ុន សែន និងមន្ត្រីសង្ឃមាននិន្នា ការនយោបាយ
លម្អៀងទៅខាងគណបក្សកាន់អំណាច ក៏មានការគម្រាមកំហែងមកលើព្រះសង្ឃខ្មែរស្នេហាជាតិតាមរូបភាពដកតំណែង
មុខងារតួនាទីជាព្រះគ្រូចៅអធិការវត្ត គ្រូសូត្រ និងដកឋានៈពីមន្ត្រី សង្ឃណាមួយ លើសពីនោះប្រើឬជួលក្រុម អាជ្ញាធរ
ដែលជាដៃជើងរបស់ខ្លួនដាក់គំនៀបលើព្រះសង្ឃអា ចារ្យអ្នកស្នេហាជាតិ គ្រប់រូបភាពដែលពួកគេអាចធ្វើទៅបាន។

       តួយ៉ាងដូចជាមន្ត្រីសង្ឃ ខេត្តបាត់ដំបងបានដកតួនាទីព្រះគ្រូចៅអធិការវត្តមួយនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
ខណៈមន្ត្រីសង្ឃ បានចោទថា ព្រះចៅអធិការវត្តនោះជាអ្នកមាននិន្នាការបក្សប្រឆាំង ដោយបានឃុបឃិតគ្នាជាមួយមន្ត្រី
អាជ្ញាធរនៅមូលដ្ឋាន។ និងរឿងមួយទៀតកាលពីពីរថ្ងៃមុននៅស្រុក វ៉ារិន្ទ ខេត្តសៀមរាប ក៏មានអាជ្ញាធរនៅទីនោះតាម
ប្រម៉ាញ់ និងគម្រាមកំហែងព្រះសង្ឃមួយអង្គ ដែល ជាអ្នកស្រឡាញ់យុត្តិធម៌ ការពារសិទ្ធិមនុស្ស ដោយគ្រាន់តែព្រះសង្ឃ
អង្គនោះនិមន្តទៅស្រុកកំណើត ដើម្បីនិមន្តចូលរួមបុណ្យកឋិនទានសោះ មានមន្ត្រីអាជ្ញាធរបក្សកាន់អំណាចតាមសាកសួរ
គម្រាមកំ ហែង ទាំងយប់ទាំងថ្ងៃ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាននោះ ចោទប្រកាន់ព្រះសង្ឃអង្គនោះថា ជាអ្នកមាន និន្នាការ
បក្សប្រឆាំងទៅវិញ នេះមិនមែនជាលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជានោះទេ។

     ដូច្នេះការគម្រាមកំហែងពិសំណាក់ក្រុមអាជ្ញាធរបក្សកាន់អំណាចនៅតែបន្តធ្វើមកលើព្រះសង្ឃ សកម្ម ជនការពារ
សិទ្ធិមនុស្ស ប្រជាពលរដ្ឋខ្មែរស្នេហាជាតិគ្រប់ទីកន្លែងដដែល បញ្ជាក់ថារបបលោកហ៊ុន សែនជារបបផ្តាច់ការមិនមាន
លទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ៕

_________________________________________________________________________________

អត្ថបទទាក់ទង


ព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ព្រះនាម ឃឹមសំអឿន ត្រូវបានមន្រ្តីសង្ឃ  ព្រះនាមធួងមុនីជាលេខាមេគុណខេត្តបាត់ដំបងដក ហូតចេញពីព្រះគ្រូចៅអធិការ

វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យពុំទាន់រុះរើទាំងស្រុងពីក្រុមហ៊ុនល្បែងនៅឡើយ

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជព្រះគុណប៊ុតប៊ុនតិញ ត្រូវបាន អាជ្ញាធរស្រុកវ៉ារិន្ទ ខេត្តសៀមរាបតាមប្រម៉ាញ់

រដ្ឋមន្ត្រីក្រសួងធម្មការថាពុទ្ធសាសនបណ្ឌិត្យគឺជាទីកន្លែងតម្កល់សៀវភៅរបស់រដ្ឋ មិនមែនជារបស់ ព្រះពុទ្ធសាសនាទេ

ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ

ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ

បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com