វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ្ន​ក​គាំ​ទ្រ​លោក​ ឌិ​ន​ ​ពុ​ធ្ធី ​​ព្រ​មាន​ត​​វ៉ា​ទ្រុ​ង​ទ្រា​យ​ធំ​រ​ក​យុ​ត្តិធ​ម៌​ជូ​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:09 pm ថ្ងៃ Monday 9th January 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

សាច់ញាតិរបស់លោក ឌិន ពុធ្ធី និងអ្នកគាំទ្ររបស់លោកជាច្រើនបានព្រមានថា នឹងធ្វើការតវ៉ាទ្រង់ទ្រាយធំទៅលើករណី
ដែលតុលាការបានធ្វើការឃុំខ្លួនលើលោក ឌិន ពុធ្ធី ក្រោមការចោទប្រកាន់ថា បានបើកឡានបុកមន្រ្តីប៉ូលីសច្រកព្រំដែន
អន្តរជាតិ ប៉ោយ ប៉ែត គឺលោក ឈាន ពិសេដ្ឋ ។

សារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា លោក ឌិន ធីរិទ្ធ ប្អូនប្រុសបង្កើតលោក ឌិន ពុទ្ធី បានព្រមានថា សាច់ញាតិ
និងអ្នកគាំទ្រនឹងដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីធ្វើការតវ៉ាជាទ្រង់ទ្រាយធំរកយុត្តិធម៌ នៅច្រកទ្វារអន្តរជាតិប៉ោយ
ប៉ែត យ៉ាងយូរនៅថ្ងៃទី១៧ មករា ខាងមុខ ប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌។ ការព្រមាននេះ បន្ទាប់ពីសាលាដំបូងខេត្ត
បន្ទាយមានជ័យ បានកោះហៅសាក្សីចំនួន០៣នាក់ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១០ មករា ស្អែកនេះ ក្រោយពីសាក្សីចំនួន៣
នាក់បានដាក់ពាក្យស្នើទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២ មករា កន្លងទៅ ដើម្បីទៅបំភ្លឺដោះបន្ទុកពីការចោទប្រកាន់មក
លើលោក ឌិន ពុទ្ធី ។

បើតាមខ្សែវីដេអូ ដែលក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកពីមួយទៅមួយតាំងពីល្ងាចថ្ងៃទី២២ និងមានសម្លេងអ្នក
នៅក្បែនឹងផងបានបង្ហាញឱ្យដឹងថា មន្រ្តីប៉ូលីសដែលត្រូវបានគេដឹងថា ឈ្មោះ ពិសិដ្ឋ គឺបានផ្ដួលខ្លួនដោយខ្លួនឯងនៅនឹង
មុខឡាន ខណៈឡានបាននៅស្ងៀម ទាំងដែរមិនបានទៅមុខ ។ ក៏ប៉ុន្តែក្រោយហេតុការណ៍នេះកើតឡើងមក គេឃើញរូប
ថតជាសន្លឹកជាច្រើនត្រូវបានគេបង្ហោះ ដោយបានបង្ហាញឃើញរូបលោក ពិសិដ្ឋ មានរបួសត្រង់ករ និងត្រង់ភ្លៅ ។ រហូត
មកទល់នឹងល្ងាចថ្ងៃទី ២៧ ធ្នូ ម្សិលមិញនេះ ទើបអយ្យការអមសាលាដំបូងចេញសេចក្ដីថ្លែងការណ៍អះអាងថា ពិតជារង
របួសមែន ។ ចំណែកលោក ឌិន ពុធ្ធី ត្រូវបានតុលាការឃុំខ្លួន ។

សាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុធ្ធី ប្រមាណជា៦០នាក់កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញមុខធ្វើ
ការប្រមូលផ្ដុំគ្នា ធ្វើការតវ៉ាប្រឆាំងជាមួយនឹងការសម្រេចរបស់តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យទាក់ទងនឹងការ
ចោទប្រកាន់លោក ឌិន ពុធ្ធី ពីបទប៉ុនប៉ងមនុស្សឃាត។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាមន្រ្តីគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែតលោក ឌិន ពុទ្ធី ត្រូវបាន
តុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ក្រោមបទចោទថា បង្កហិង្សាដោយចេត
នាមានស្ថានទម្ងន់ទោស បន្ទាប់ពីលោកត្រូវរងការចោទថា បានបើករថយន្តបុកមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិ
ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ឲ្យរងរបួសរហូតដួលសន្លប់ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត កាលពី
ថ្ងៃទី២២ ខែធ្នូ ។

ទោះជាយ៉ាងណាជុំវិញការឃុំខ្លួនលើមន្រ្តីគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែតរូបនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
និង អ្នកលេងហ្វេសប៊ុកជាច្រើនបានរិះគន់យ៉ាងចាស់ដៃទៅលើស្ថាប័នតុលាការ និងសមត្ថកិច្ចនៅទីនោះថា បានធ្វើខុស
នីតិវិធីរបស់ខ្លួ ន ដោយអះអាងថា លោក ឌិន ពុធ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ
ដោយយោងទៅតា មឃ្លីបវីដេអូដែលត្រូវបានបង្ហោះព្រោងព្រាតចាប់តាំងពីថ្ងៃទី២២ធ្នូក្រោយហេតុការណ៍ប៉ះទង្គិចគ្នា។
ប៉ុន្តែការរិះគន់នេះត្រូវបានមន្រ្តីក្រសួងមហាផ្ទៃព្រមានផ្លូវច្បាប់ ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យលោក ឧត្តមសេនីយ៍ឯក កែវ វណ្ណថន បានថ្លែងថា 
ក្រសួងមហាផ្ទៃកំពុងតែពិនិត្យមើលផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងលើអ្នកដែលបានរិះគន់ថា មន្រ្តីប៉ូលីសនៅប៉ោយប៉ែតបាន
ធ្វើដួលសន្លប់មុខឡានមន្រ្តីគណបក្សសង្រ្គោះជាតិដើម្បីរកឱកាសចាប់ខ្លួន ។

ចំពោះលោក ឈាន ពិសិដ្ឋ ក្រោយពេលអះអាងថា រងគ្រោះដោយសារឡានបុក ក៏ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ
មន្ទីរពេទ្យ នៅប្រទេសថៃ ។ ប៉ុន្មានម៉ោងក្រោយមកក៏មានរូបថតជាសន្លឹកជាច្រើនត្រូវបានគេធ្វើការចែកចាយឱ្យឃើញពី
ការរុំក និងជើង មានស្លាកស្នាម ដោយអះអាងថា រងគ្រោះដោយសារឡានបុក និងមានវិក្ក័យបត្រចេញពីមន្ទីរពេទ្យទៀត
ផង ។ ប៉ុន្តែ២ ទៅ៣ ថ្ងៃក្រោយមក មានឃ្លីបវីដេអូ ចំនួន៣ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកព្រោងព្រាត
ដែលបានបង្ហាញពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ និងស្រ្តីម្នាក់ចេញពីផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងប្រទេស
ថៃដោយធ្វើដំណើរយ៉ាងប្រងើយហាក់ដូចជាគ្មានរបួសដូចគ្រាដែលអះអាងថា រងគ្រោះដោយសារការបើកឡានបុករបស់
លោក ឌិន ពុធ្ធី នោះឡើយ ។

ដើម្បីបង្កើនឱ្យជឿជាក់លើការសម្រេចក្ដីរបស់ខ្លួននេះ តុលាការខេត្តបន្ទាយមានជ័យធ្លាប់បានសេចក្ដីថ្លែងការណ៍មួយ
អះអាងថា តាមរយៈភស្តុតាងជាបឋមដែលទទួលបានគឺបង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា បានរងរបួស
នៅជើងស្ដាំដោយសារការបុកដោយរថយន្តឈ្មោះ ឌិន ពុធ្ធី រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជាការធ្វើពុត
របស់ឈ្មោះ ឈានពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី  ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន មួយ
ចំនួន និងសង្គមហ្វេសប៊ុកនោះទេ ។ ក្រៅពីស្ថាប័នតុលាការ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃវិញនោះក៏បាន
ចេញលិខិតមួយដូចគ្នាដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើស្ថាប័នតុលាការ ហើយរងចាំការសម្រេចក្ដីនេះ៕  
 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គេ​កំពុង​បំផ្លាញ​ នឹង​សម្លាប់​មនសិការ​ជាតិ​យើង​​រាល់​ថ្ងៃ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com