ពលករខ្មែរ៣នាក់បានស្លាប់ និង៨នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ដែល
បណ្តាលមកពីរថយន្តដឹកពលករទាំងនោះ បុកជាមួយរថយន្តកង់១០។ នេះបើយោងតាមការចេញផ្សាយសេចក្តីជូនដំណឹង
ដោយក្រសួងការបរទេសនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ។
នៅក្នុងសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ពល
ករ៣នាក់ ដែលបានបាត់បង់ជីវិតនោះ រួមមានឈ្មោះ តេង ឆាលី ភេទប្រុស អាយុ ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀម
រាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ។ ឈ្មោះ មុច សាម៉ុន ភេទស្រី អាយុ ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង
ក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញ។ ឈ្មោះ វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្ត
បាត់ដំបង ក្រុមគ្រួសារកំពុងសំរួលឯកសារយកសពមកកម្ពុជាវិញ។ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុល ថៅកែ
ថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២.០០០បាត និងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភ
ចំនួន ៣០.០០០បាត សរុប ៥២.០០០បាត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះបានបញ្ជាក់ថា សម្រាប់ពលកររបួសធ្ងន់ កំពុងសង្គ្រោះក្នុង
បន្ទប់សង្គ្រោះបន្ទាន់ មានចំនួន ៤នាក់ ក្នុងនោះមានឈ្មោះ នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ
ឈ្មោះ វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ ឈ្មោះ នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប
ខេត្តស្វាយរៀង និង សិ ថេ ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត ។ ចំណែកពលកររបួសមធ្យមកំពុងសំរាកព្យា
បាលនៅមន្ទីពេទ្យចំនួន ៤នាក់ រួមមានឈ្មោះ រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួស
បាក់ជើង ឈ្មោះ ឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង ឈ្មោះ ឌុល
ស្រីកា អាយុ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ ឈ្មោះ មុច សាម៉ុន និងឈ្មោះ ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ
ស្រុកឈូក ខេត្តកំពត៕