ប្រទេសកម្ពុជានិងប្រទេសឡាវ ដែលមានព្រំដែនជាប់គ្នាបានធ្វើការឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅ
តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរអាចមានសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ឌសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូល
និងឆ្លងកាត់តាមព្រំដែន ។
ការអនុញ្ញាតនេះ នឹងធ្វើឡើងចាប់ពីខែមករា ឆ្នាំ២០១៧ នេះតទៅ ។ នេះបើយោងតាមការប្រកាសឱ្យដឹងពីលោកនាយក
រដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរ
ជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវកាលពីព្រឹកថ្ងៃ
ទី១០ ខែមករា ឆ្នាំ ២០១៧ ព្រឹកមិញនេះ។
ក្រៅពីនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវស្នើសុំឲ្យអាជ្ញាធរខេត្ត អាជ្ញាធរថ្នាក់មូលដ្ឋាន និងកងកម្លាំងមាន
សមត្ថកិច្ចតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅ តាមមូលដ្ឋានរៀងៗខ្លួនអំពីការ
ប្រើប្រាស់់ប័ណ្ណព្រំដែននេះ៕