វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​​អភិ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ច​ង់​ឱ្យ​លោ​ក​ ​ឈា​ន ​ពិ​សិ​ដ្ឋ​ ​ស​ម្រ​ប​ស​ម្រួល​ប​ញ្ច​ប់​រឿង​ជា​មួយ​​នឹង​លោ​ក​ ​ឌិន​ ​ពុ​ធ្ធី​ ​ជៀស​វាង​​កើត​មា​ន​ ​បា​តុ​​ក​ម្ម​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:24 pm ថ្ងៃ Tuesday 10th January 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

អភិបាលខេត្តបន្ទាយមានជ័យលោ សួន បរវរ បានលើកឡើងថា លោក ឈា ពិសិដ្ឋ ដែលជានាយករងច្រកព្រំដែនអន្តរ
ជាតិប៉ោយប៉ែតអាចនឹងត្រូវសុំធ្វើការផ្លាស់ប្ដូរកន្លែងធ្វើការ ដើម្បីឱ្យប្រជាពលរដ្ឋមានការស្ងប់ចិត្ត ។

ក្រៅពីនេះលោក សួន បវរ លើកឡើងថា លោកក៏ចង់ឱ្យលោក ឈាន ពិសិដ្ឋ និងលោក ឌិន ពុធ្ធី ប្រធានសមាគមពង្រឹង
នៃសេដ្ឋ កិច្ចក្រៅប្រព័ន្ធធ្វើការសម្របសម្រួលបញ្ចប់រឿងត្រឹមនេះ ដោយសារថា លោក ឈាន ពិសិដ្ឋ ក៏បានជាសះស្បើយ
ហើយ។ លោក សួន បវរ ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តក្នុងពេលលោកបើកកិច្ចប្រជុំស្តីពីបូក
សរុបលទ្ធផលការងាររបស់គណៈបញ្ជាការកងឯកភាពររដ្ឋបាលខេត្តប្រចាំខែធ្នូឆ្នាំ២០១៦កាលពីល្ងាចថ្ងៃទី៩ខែមករាឆ្នាំ
២០១៧។

លោក សួន បវរ ថ្លែងបន្ថែម « អង្គភាពសាម៉ីត្រូវតែដកតំណែងលោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ
ប៉ែតដែលក
ន្លងមកត្រូវថយន្តលោកឌិន ពុទ្ធីប្រធានសហគមន៍ពង្រឹងសហគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើកបុក ហើយត្រូវ
សម្របសម្រួលបញ្ច
ប់រឿងនេះ ដោយយុទ្ធសាស្ត្រឈ្នះឈ្នះ »។

ជាមួយគ្នានេះលោក សួន បវរ អះអាងថា លោកនឹងសុំគោរពសុំយោបល់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីលោក
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងណែនាំទៅសាម៉ីអង្គភាពពិនិត្យ និងដកផ្លាស់ប្តូរនាយរងប៉ុស្តិ៍នេះចេញទៅអង្គភាពឬ
កន្លែងផ្សេង ហើយក៏ទាក់ទងសម្របសម្រួលញ្ចប់រឿងនេះជាមួយលោកឌិន ពុទ្ធី ផងដែរដើម្បីកុំអោយមានបាតុកម្ម ការ
លើកគ្នាតវ៉ាលើកក្រោយទៀត។

សាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុធ្ធី ប្រមាណជា៦០នាក់កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញមុខធ្វើការ
ប្រមូលផ្ដុំគ្នា ធ្វើការតវ៉ាប្រឆាំងជាមួយនឹងការសម្រេចរបស់តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យទាក់ទងនឹងការ
ចោទប្រកាន់លោក ឌិន ពុធ្ធី ពីបទប៉ុនប៉ងមនុស្សឃាត។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាមន្រ្តីគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែតលោក ឌិន ពុទ្ធី ត្រូវ
បានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ក្រោមបទចោទថា បង្កហិង្សា
ដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីលោកត្រូវរងការចោទថា បានបើករថយន្តបុកមន្រ្តីនគរបាលច្រកទ្វារព្រំដែន
អន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ឲ្យរងរបួសរហូតដួលសន្លប់ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត
កាលពីថ្ងៃទី២២ ខែធ្នូ ។

តុលាការខេត្តបន្ទាយមានជ័យធ្លាប់បានសេចក្ដីថ្លែងការណ៍មួយអះអាងថា តាមរយៈភស្តុតាងជាបឋមដែលទទួលបានគឺ
បង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា បានរងរបួសនៅជើងស្ដាំដោយសារការបុកដោយរថយន្តឈ្មោះ ឌិន ពុធ្ធី
រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជាការធ្វើពុតរបស់ឈ្មោះ ឈានពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី
 ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន មួយចំនួន និងសង្គមហ្វេសប៊ុកនោះទេ ។ ក្រៅពីស្ថាប័នតុលាការ រាជរដ្ឋា
ភិបាលតាមរយៈក្រសួងមហាផ្ទៃវិញនោះក៏បានចេញលិខិតមួយដូចគ្នាដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើ
ស្ថាប័នតុលាការ ហើយរងចាំការសម្រេចក្ដីនេះ។

កាលពីម្សិលមិញនេះសាច់ញាតិរបស់លោក ឌិន ពុធ្ធី និងអ្នកគាំទ្ររបស់លោកជាច្រើនបានព្រមានជាថ្មីម្ដងទៀតថា នឹង
ធ្វើការតវ៉ាទ្រង់ទ្រាយធំទៅលើករណីដែលតុលាការបានធ្វើការឃុំខ្លួនលើលោក ឌិន ពុធ្ធី ។ លោក ឌិន ធីរិទ្ធ ប្អូនប្រុស
បង្កើតលោក ឌិន ពុទ្ធី បានព្រមានថា សាច់ញាតិ និងអ្នកគាំទ្រនឹងដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីធ្វើការតវ៉ាជា
ទ្រង់ទ្រាយធំរកយុត្តិធម៌ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងយូរនៅថ្ងៃទី១៧ មករា ខាងមុខ ប្រសិនបើតុលាការមិន
ផ្ដល់យុត្តិធម៌៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គេ​កំពុង​បំផ្លាញ​ នឹង​សម្លាប់​មនសិការ​ជាតិ​យើង​​រាល់​ថ្ងៃ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com