វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ សុ​ខ​ ​ទូច​ ​ថា​ ​លោ​ក​ ​គឹម​ ​សុ​ខ​ ​វិភា​គ​វ៉ៃ​តែ​​ម្ខា​ង​ ​ប្រើតែ​អា​រ​​ម្ម​ណ៍​គ្មា​ន​មូ​ល​ដ្ឋា​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:24 pm ថ្ងៃ Wednesday 15th February 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

អតីតអ្នកវិភាគដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរគឺលោកបណ្ឌិត សុខ ទូច បានហៅការវិភាគរបស់
លោក គឹម សុខ ថា ប្រើតែអារម្មណ៍ វិភាគគ្មានមូលដ្ឋានជាសំអាងទាល់តែសោះ ជាហេតុធ្វើឱ្យអ្នកនយោបាយដាក់ពាក្យ
ប្ដឹង ។

លោកបណ្ឌិត សុខ ទូច ដែលកំពុងមានទំនោរទៅរករដ្ឋាភិបាលបានថ្លែងបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុវាយោ
កាល  ពីរសៀលថ្ងៃពុធនេះថា ការវិភាគរបស់លោក គឹម សុខ គឺហាក់កំពុងតែជួយឃោសនាដល់គណបក្សនយោបាយ
ម្ខាង ហើយព្យា យាមវាយប្រហារទៅលើគណបក្សនយោបាយម្ខាងទៀត ។ លោកបណ្ឌិត សុខ ទូច ថា ការវិភាគបែបនេះ
ប្រសិនណាបើអ្នក នយោបាយដាក់ពាក្យប្ដឹង គួរកុំបន្ទោសលើអ្នកនយោបាយឱ្យសោះ ៖« សូម្បីតែខ្ញុំស្ដាប់លោក គឹម សុខ
វិភាគនេះ គឺអើប្រើអារម្ម ណ៍ច្រើនជាង។ គាត់អត់មានមូលដ្ឋានឯកសារដើម្បីបង្ហាញជាភស្តុតាង កាលណាយើងដាក់បន្ទុក
អ្វីមួយយើងត្រូវតែមានឯកសារ ការដែលខ្វះឯកសារនេះហើយដែលធ្វើឱ្យអ្នកនយោបាយ ឬក៏កាលដែលយើងវិភាគទៅ
គេអាចប្ដឹងផ្ដល់យើង
» ។

លោក សុខ ទូច ថ្លែងលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលដែលលោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយទើប
នឹងងើ បមុខឡើងនិយាយឥតសំចៃមាត់ គ្មានខ្លាចគណបក្សកាន់អំណាចនោះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដាក់ពាក្យប្ដឹង ទៅតុលាការទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ករណីចោទថា គណបក្សប្រជាជនជាអ្នកសម្លាប់
លោកបណ្ឌិត កែម ឡី ដើម្បីបិទមាត់អ្នកនិយាយការពិត ។ ប៉ុន្តែករណីនេះត្រូវបានលោក គឹម សុខ ច្រានចោល ។

លោក គឹម សុខ បានថ្លែងថា ទោះបីជាលោកកំពុងរងបណ្ដឹង ហើយបណ្ដឹងនោះទារសំណងជំងឺចិត្តរហូតដល់ទៅ៥០ម៉ឺន
ដុល្លារក៏ ពិតមែន ប៉ុន្តែលោកនៅតែនិយាយអ្វីដែលលោកគិថា វាជាការពិត និងមានផលប្រយោជន៍ដល់ប្រទេសជាតិ និង
ប្រជាពលរដ្ឋខ្មែរ ។ លោក គឹម សុខ ថា លោកមិនខ្លាចនឹងទទួលខុសត្រូវអ្វីដែលលោកបានលើកឡើងនោះទេ ប៉ុន្តែលោក
សុំដល់រដ្ឋាភិបាលថា ត្រូវតែហ៊ានទទួលខុសត្រូវនូវអ្វីដែលជាកតព្វកិច្ចរបស់ខ្លួនចំពោះរាស្រ្ត និងប្រទេសជាតិដូចគ្នា។

នៅក្នុងវេទិកាតុមូលរបស់វិទ្យុ VOD នៅថ្ងៃពុធនេះ លោក គឹម សុខ បានថ្លែងបញ្ជាក់ថា បើទោះបីជាលោករងបណ្ដឹង
ហើយអាច ត្រូវបានគេប្ដឹងថែមករណីអ្វីផ្សេងក្រៅពីករណីលោក ហ៊ុន សែន ប្ដឹងក៏ដោយចុះ លោកនៅតែបន្តនិយាយ
តាមអ្វីដែលយល់ថា វាជាការពិតដែរ ៖« ខ្ញុំអត់ប្ដូរជំហរទេ គេប្ដឹងថែមទៀតប្ដឹងទៅ » ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com