វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តុ​លាកា​រ​យល់​​ព្រ​ម​ឱ្យ​លោក​ ​គឹ​ម ​សុ​ខ​ ព​​ន្យា​រពេ​ល​ចូ​ល​ខ្លួ​ន​បំ​ភ្លឺ​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:57 am ថ្ងៃ Thursday 16th February 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចយល់ព្រមឱ្យលោក គឹម សុខ ពន្យារពេលចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី
១៧ កុម្ភៈ ស្អែកនេះតាមការស្នើសុំ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក គឹម សុខ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ នេះ
ក្រោយលោក ចេញពីបន្ទប់ដាក់ពាក្យសុំពន្យារពេល ។

លោក គឹម សុខ បញ្ជាក់ទៀតថា ថ្វីបើលោកសុំពន្យារពេលមែន ប៉ុន្តែមិនដឹងថា តើតុលាការនឹងអនុញ្ញាតការពន្យារពេល
ចូលបំភ្លឺនេះបានប៉ុន្មានថ្ងៃនោះទេ ។ យ៉ាងណាក៏ដោយលោកថា ការពន្យារពេលនេះ ក៏មិនដែលមានបំណងថា នឹងរត់
គេចខ្លួនទៅណានោះទេ លោកនៅតែរក្សាអ្វីជាជំហរពីមុនដដែល ។

បើតាមលោក គឹម សុខ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីមានមនុស្សទាំងហ្វូងតាមលោកពេលធ្វើ
ដំណើរទៅ ណាម្ដងៗនោះ ក៏មានសារជាច្រើនផ្ញើចូលទៅក្នុងប្រអប់ហ្វេសប៊ុករបស់លោកនិយាយពីរឿងដែលលោក
ហ៊ុន សែន កំពុងដាក់ ពាក្យប្ដឹងនេះ ។  ក៏ប៉ុន្តែលោកថា មិនមែនជាលក្ខណៈគម្រាមដល់អាយុជីវិតអ្វីនោះទេ ។ ជាងនេះ
ទៀតលោកថា ក៏មានអ្នកតេ ទៅទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់លោកឱ្យលោកទៅជជែកជាមួយនឹងលោក ហ៊ុន ម៉ាណែត
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ។ ប៉ុន្តែលោកថា លោកមិនបានធ្វើនោះទេ តែបើធ្វើត្រូវ
ធ្វើជាលក្ខណៈបើកចំហរ ។

នៅក្នុងដីការបង្គាប់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ចុះនៅថ្ងៃទី១៣ កុម្ភៈ បាន
បញ្ជាក់ថា លោក គឹម សុខ ត្រូវអញ្ជើញចូលខ្លួនទៅបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅ
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១ ៧ ស្អែកនេះ នៅវេលាម៉ោង៩ព្រឹក។ នៅក្នុងដីការនេះ តុលាការ បង្គាប់ទៅកាន់មន្រ្តីនគរបាល
យុត្តិធម៌ នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងផ្លូវ
ទឹក ត្រូវហាមឈ្មោះ គឹម សុខ មិនឱ្យចេញទៅក្រៅប្រទេសជាដាច់ខាត ក្នុងពេលបណ្ដោះអាសន្ននេះ។ យ៉ាងណាក៏
ដោយលោកបានសុំពន្យារពេលហើយ ក្រោមមូលហេតុថា មិនអាចសុំការពឹងពាក់ពីមេធាវីបាន ។

លោក គឹម សុខ លើកឡើងថា មូលហេតុដែលមិនអាចសុំការពឹងពាក់ពីមេធាវីបាន មកពីមេធាវីមិនហ៊ាន ព្រោះរឿងនេះ
គឺប្ដឹងដោ យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដោយសារជារឿងដែលចំចំណុច។ ម្យ៉ាងទៀតលោកគ្មានថវិកាគ្រប់
គ្រាន់ដើម្បីលើកទឹកចិត្តដល់មេធាវី ។ លោកសង្ឃឹមថា នៅពេលលោកពន្យារពេលនេះ លោកនឹងអាចមានលទ្ធភាពគ្រប់
គ្រាន់ស្វែងរកថវិកាដើម្បី លើកទឹកចិត្តដល់មេធាវីក្នុងការតតាំងក្ដីនៅតុលាការ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com