វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ម ​​រ​ង្ស៊ី ​ថ្លែង​ទាំ​ង​មាន​ស​​ង្ឃឹម​ថា​ ​កា​រ​ងារ​និ​ង​ទួ​នាទី​​អ្ន​កន​យោ​បា​យ​នៅ​តែមា​ន​ ​ដ​រា​ប​ណា​នៅតែ​មា​ន​កា​រ​គាំ​ទ្រ​ពី​ព​ល​រ​ដ្ឋ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:42 pm ថ្ងៃ Thursday 16th February 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលទើបនឹងប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្សមិន
ទាន់នឹងដល់១សប្ដាហ៍ផងនោះ ហាក់មិនទាន់អស់សង្ឃឹមក្នុងជីវិតជាអ្នកនយោបាយនៅឡើយនោះទេ ។

លោក សម រង្ស៊ី បានថ្លែងនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ កុម្ភៈ នេះថា ដរាបណាការគាំទ្ររបស់ប្រជាពល
រដ្ឋខ្មែរនៅតែមានឲ្យអ្នកនយោបាយនោះ បំពេញបេសកកម្មរបស់ខ្លួន ដូចដែលបានប្រគល់ជូន ដោយមួយផ្នែកធំលើស
លប់នៃប្រជាជាតិទាំងមូល នោះជីវិត ឬក៏ ការងារ និងទួនាទីជាអ្នកនយោបាយនៅតែមានសង្ឃឹមជានិច្ច ។ ដែលអាចមាន
ន័យថា បើសិនជាបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នោះទើបជីវិតនយោបាយនឹងត្រូវបញ្ចប់ ៖ « ការងារនិងតួនាទីរបស់
អ្នកនយោបាយ នៅតែមានបន្ត ដរាបណាមានការគាំទ្រពីប្រជារាស្ត្រ
 » ។

លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺធ្វើឡើងទាំង
តក់ក្រហល់ដោយគ្មានការប្រជុំ ឬធ្វើសមាជអ្វីឡើយ ។ ការលាឈប់របស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន
សែន និងគណបក្សប្រជាជនកំពុងញាប់ដៃ ញាប់ជើងរៀបចំឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ។
 

ក្រោយការប្រកាសរបស់លោក សម រង្ស៊ី លាលែងរំលងបាន១យប់គណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ
បានសបើកកិច្ចប្រជុំមួយជាបន្ទាន់កាលពីរសៀលថ្ងៃទី១២ កុម្ភៈ ដោយបានម្រេចយល់ព្រមឱ្យលោក សម រង្ស៊ី លាលែង
ចេញពី ប្រធានគណបក្ស និងលាលែងចេញពីសមាជិកភាពរបស់គណបក្សសង្រ្គោះជាតិ ។ ការសម្រេចរបស់គណៈកម្មា
ធិការនាយករបស់គណបក្សសង្រ្គោះជាតិនេះ ធ្វើឡើងដោយយោងតាមលក្ខន្តិកៈគណបក្សសង្រ្គោះជាតិជំពូកទី៣ ប្រការ
១៦ និងជំពូកទី៥ ផ្នែកទី៦ ប្រការ៤៧។ 

លោក សម រង្ស៊ី ធ្លាប់ថ្លែងបញ្ជាក់ថា ការលាលែងចេញពីតំណែងនេះ ធ្វើឡើងដើម្បីការពារគណបក្សសង្រ្គោះជាតិពីការ
ចង់រំ លាយដែលរៀបចំឡើងដោយលោក ហ៊ុន សែន ។ លោក សម រង្ស៊ី ថា ករណីដែលតុលាការកាត់ទោសលោកជា
ច្រើនកន្លងមកតាមបណ្ដឹងរបស់មន្រ្តីកំពូលៗរបស់គណបក្សកាន់អំណាច ដូចជាលោក ហ៊ុន សែន លោក ហេង សំរិន
 និងលោក ហោ ណាំហុង ជាដើមនោះ បើសិនជាលោកមិនព្រមចុះចេញពីតំណែងជាមេគណបក្សប្រឆាំងទេ លោក  
ហ៊ុន សែន នឹងប្រើលេសដែលលោកមានទោសនេះ ដើម្បីគម្ទេច ឬរំលាយគណបក្សសង្រ្គោះជាតិតាមរយៈការបង្កើត
ច្បាប់គ្រប់គ្រងគណបក្សនយោបាយថ្មីដែលគណបក្សកាន់អំណាចកំពុងរៀបចំឡើង ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com