វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះអង្គ ប៊ុត ប៊ុនតិញ ពាក់វែនតាពណ៌ខ្មៅ និងលោក គឹម សុខ ពេលកំពុងធ្វើដំណើរពីវត្តចាស់មកតុលាការក្រុងភ្នំពេញនៅថ្ងៃទី១៧ កុម្ភៈ។ រូបភាពដោយ ឡាត សាឡាង ៕
​ព្រះរា​ជ​អា​ជ្ញា​សា​លា​ដំបូ​ង​ស​​ម្រេ​ចឃា​​ត់​ខ្លួ​ន​ ​លោ​ក ​គឹ​ម​ ​សុ​ខ​ ដើ​​ម្បី​ប​ញ្ជូន​ទៅ​ចៅ​​ក្រ​ម​ស៊ើ​ប​សួរ​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:49 pm ថ្ងៃ Friday 17th February 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញបានសម្រេចធ្វើការឃាត់ខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និង
នយោបា យហើយ ដើម្បីបញ្ជូនខ្លួនលោកទៅចៅក្រមស៊ើបសួរ ។

ការសម្រេចរបស់ព្រះរាជអាជ្ញាសាលាដំបូងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលសាកសួររយៈពេលប្រមាណជាជិត៣ម៉ោង
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គឺចាប់តាំងពីម៉ោងជាង១១ព្រឹក រហូតដល់ម៉ោងជិត៣ ។ ព្រះរាជអាជ្ញារង
សាលាដំបូងក្រុងភ្នំពេញលោក សៀង សុខ បានសម្រេចឃាត់ខ្លួន លោក គឹម សុខ អ្នកឃ្លាំមើលនយោបាយ ក្រោមការ
ចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ នេះបើយោងតាមលិខិត កំណត់
ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញាដែលសារព័ត៌មានក្នុងស្រុកមួយទទួលបានភ្លាមៗនៅមុននេះបន្តិច។

នៅក្នុងកំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញារងសាលាដំបូងក្រុងភ្នំពេញលោក សៀង សុខ បានសរសេរ
បញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១
សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួន
ចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ដាក់ពាក្យប្ដឹងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារទាក់ទងនឹងការចោទ
ប្រកាន់ ថា គណបក្សប្រជាជនគឺជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក
សៀង សុខ បានចេញដីការតម្រូវឱ្យចូលខ្លួនបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅថ្ងៃទី
១៧ ខែកុម្ភៈ ឆ្នាំ២០១ ៧ នៅវេលាម៉ោង៩ព្រឹកព្រឹកមិញនេះ ប៉ុន្តែលោក គឹម សុខ បានទៅក្រោយពេលវេលាកំណត់ចំនួន
ពីរម៉ោង ដោយសារមានការរារាំងមួយចំនួនពីអាជ្ញាធរពេលលោកធ្វើដំណើរដោយជើងដោយមានការអមដោយព្រះសង្ឃ
ជាច្រើនអង្គ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គេ​កំពុង​បំផ្លាញ​ នឹង​សម្លាប់​មនសិការ​ជាតិ​យើង​​រាល់​ថ្ងៃ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com