វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ពុជា​ថា​ ​កា​រ​ចោទ​រ​ដ្ឋា​ភិ​បា​លថា​ ​ផ្ដា​ច់កា​រ​ ​និ​ង​ដឹ​កនាំ​​ឱ្យទៅ​ជា​ស​​ង្គ​ម​តិ​រ​ច្ឆា​ន​ ​ជា​កា​រ​ញុះញុ​ ​ធ្វើ​ឱ្យ​គេឃើ​ញ​ថា​ ក​​ម្ពុ​ជា​ឋិ​ត​នៅ​ក្នុ​ងភា​ព​ ​សោ​ដ​នា​ក​ម្ម​ ​នៃ​ភាព​រ​​ង​គ្រោះ​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:52 am ថ្ងៃ Sunday 19th March 2017អត្ថបទ​ដោយ: ​ចា​ន់​ ចា​​ក់​ក្រា​

រដ្ឋាភិបាលបានថ្លែងលើកឡើងថា ការចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីសំណាក់អ្នកគាំទ្រគណបក្សប្រឆាំង ឬក៏ជន
បរទេសថា កម្ពុជាជាប្រ ទេសផ្ដាច់ការ ឬក៏ថា សង្គមកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាសង្គមតិរច្ឆាន គឺជា
ការញុះញង់ក្នុងន័យដើម្បីធ្វើឱ្យគេឃើញថា កម្ពុជាឋិតនៅក្នុងភាព សោដនាកម្ម នៃភាពរងគ្រោះ ។

នៅលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ បានសរសេរបែប
ឌឺដងថា យើងមានគណបក្សនិន្នាការប្រឆាំង ដែលមានការគាំទ្រជាប្រយោលពីសំណាក់បរទេសខាងក្រៅ ដូចសម័យ
កាលសង្គមរាស្រ្តនិយម ដូចតាមរយៈប្រព័ន្ធឃោសនា វិទ្ធង្សនា ដែលប្រើប្រាស់ខេមរភាសា និងរលកអាកាសកម្ពុជា
ក្នុងកិច្ចយុទ្ធនាការប្រឆាំងជាអចិន្ត្រៃយ៍ តាមរយៈការប្រឌិត អុជអាល និងញុះញង់ ដូចគ្នាកាលពីពេលមុន ព្រឹតិ្តការណ៍
១៨មីនា ឆ្នាំ១៩៧០ផងដែរ។

លោក ផៃ ស៊ីផាន បន្តទៀតថា ក្នុងពេលនេះផងដែរ ក៏មានភ្នាក់ងារបរទេសបង្កប់ខ្លួន នៅតាមបណ្តាញ សារព័ត៌មាន
ភាសាអន្តរជាតិ ក៏ដូចជាការចូលរួមបង្កើតអង្គការ ឬក្រុមបម្រើផលប្រយោជន៍របស់គេផ្ទាល់ ក៏ដូចជា ជម្រុញអោយមាន
ចលនាមហាជន ប្រាស់ចាកពីគោលការណ៍នីតិរដ្ឋរបស់ខ្មែរ។

លោក ផៃ ស៊ីផាន ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានថា  តើកម្ពុជាទទួល
បានបទពិសោធន៍ធ្វើអ្វីខ្លះ ពីព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០ ?

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះថា ចលនាមហាជន ក៏ដូចជាសកម្មភាពដទៃទៀត គឺមានបំណងធ្វើអោយបែកបាក់សង្គម
ញែករាស្រ្ត ចេញពីរដ្ឋ តាមរយៈសារជាតិប្រឌិត និងសកម្មភាពញុះញង់ ដែលជាទិសដៅ ធ្វើអោយគេឃើញថា កម្ពុជា
ឋិតនៅក្នុងភាព សោដនាកម្ម នៃភាពរងគ្រោះដែលគេមិនខ្លាច និងកៀរគរ ចោទកម្ពុជាថា ជារបបផ្តាច់ការ ឬសង្គម
តិរិច្ឆាននោះទេ។ លោកថា នេះជាហេតុផល នៃការឈ្លានពានពីសំណាក់ខាងក្រៅជាអចិន្ត្រៃយ៍។

លោកបញ្ជាក់ថា សកម្មភាពថ្មី រូបភាពថ្មី ប៉ុន្តែតាមរយៈយុទ្ធសាស្រ្តចាស់ ក្នុងការធ្វើចលនាវិទ្ធង្សនា ទាំងការប្រឹងប្រែង
ប្រឌិតព័ត៌មាន ប្រឌិតរបាយការណ៍ ដែលត្រូវបានបន្ទរ តាមរយៈប្រព័ន្ធចលករក្នុងស្រុក និងក្រៅស្រុក នេះជាការរំលោភ
ឬឈ្លានពានអធិបតេយ្យភាពកម្ពុជាជាក់ស្តែង។  

យ៉ាងណាលោកថា អ្វីដែលកម្ពុជាជ្រើសរើស គឺមិនយកឥទ្ធិពលការប្រកួតប្រជែងក្នុងសមរភូមិ ភូមិសាស្រ្តនយោបាយ
នោះទេ គឺកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន  ជ្រើសរើសយក និងថែរក្សាភូមិសាស្រ្តសេដ្ឋកិច្ច តាម
រយៈកិច្ចសហប្រតិបត្តិការណ៍ ក្នុងទិសដៅរក្សា និងពង្រឹងសន្តិភាព ទាំងក្នុងប្រទេសរបស់ខ្លួន ក្នុងតំបន់ ក៏ដូចជាអន្តរ
ជាតិ ដែលពិតប្រាកដឈរលើការគោរពប្រយោជន៍ទៅវិញទៅមក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com